ភ្នំពេញ៖ លោក ទៀ ស្យាម (Tea Siam) អនុប្រធានសហព័ន្ធ កីឡាយានយន្តកម្ពុជា និងប្រធានក្លិបមហាគ្រួសាររថយន្តOff-roadកម្ពុជា និងលោកស្រី នាថ្ងៃទី២៧មិថុនានេះ បានអញ្ជើញទៅដល់ប្រទេសថៃ ដើម្បីលើកទឹកចិត្ត និងសួរសុខទុក្ខកីឡាករ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា និងបានផ្តល់អនុវសាសន៍ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួន ដល់កីឡាករ និងក្រុមការងារផ្ទាល់ នៅទីលានប្រកួត...
ភ្នំពេញ៖ លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ បានបន្តធានាអះអាងថា មិនអនុញ្ញាតឱ្យជនអមិត្តណាប្រើប្រាស់ ទឹកដីរបស់ខ្លួន ធ្វើសកម្មភាពប្រឆាំងនឹង រដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក Maris SANGIAMPONGSA បានជម្រាបជូនសម្ដេចតេជោថា...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ជុំវិញទំនាក់ទំនងទ្វេភាគី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា...
បរទេស៖ ទីប្រឹក្សាហិរញ្ញវត្ថុដែលមាន មូលដ្ឋាននៅទីក្រុងហុងកុង Angelo Giuliano បានប្រាប់ RT ថា ផែនការរបស់សហភាពអឺរ៉ុបក្នុងការ ទាញយកប្រាក់ចំណេញពីទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបានបង្កក ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន គឺកំពុងផ្តល់អត្ថប្រយោជន៍ដល់ ក្រុមហ៊ុនផលិតអាវុធលោកខាងលិច និងមិនមែនប្រជាជន នៃប្រទេសអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានជំរុញឱ្យអាជ្ញាធររបស់ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ បញ្ឈប់ការរារាំង និងជ្រៀតជ្រែកជាមួយអ្នកសារព័ត៌មានចិនដីគោក ដែលឈរជើងនៅតៃវ៉ាន់ និងបញ្ឈប់ការរំខានដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការធម្មតា ក្នុងវិស័យព័ត៌មានរបស់ភាគីទាំងពីរ។ លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ កោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានប្រាប់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការផ្លាស់ប្តូរអ្នកសារព័ត៌មាន ដែលឈរជើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺអំណោយផលដល់ការលើកកម្ពស់ ទំនាក់ទំនងឆ្លងច្រកសមុទ្រ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាជាតិ សហគ្រាសធុនមីក្រូតូច និង មធ្យម លើកទី១ ក្រោមប្រធានបទ៖ “ពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ”។ ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាថ្ងៃ២៧ មិថុនា លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួប លោករដ្ឋមន្ត្រីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា «ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយថ្កោលទោស “នៅក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការវាយប្រហារភេរវកម្មនៅទីក្រុង Dagestan របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោស “ក្នុងន័យខ្លាំងបំផុតនៃការវាយប្រហារភេរវកម្មដ៏សាហាវ និងកំសាក” នៅក្នុងសាធារណរដ្ឋ Dagestan សហព័ន្ធរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការអាណិតអាសូរ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ត្រូវបានបង្ហាញដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ ចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសរុស្ស៊ី...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ម្សិលមិញនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន ប៉ុន្តែមីស៊ីលនេះត្រូវបានគេជឿថាបានបរាជ័យ ដោយសារវាទំនងជាបានផ្ទុះនៅកណ្តាលអាកាស មុនពេលធ្លាក់ចូលសមុទ្រ។ យោធាបានឲ្យដឹងថា កូរ៉េខាងត្បូង បានរកឃើញការបាញ់បង្ហោះនៅជិតទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥ និង ៣០នាទី ព្រឹក ហើយកាំជ្រួចនេះមិនបានបង្កការខូចខាតដល់យន្តហោះ ឬនាវានោះទេ។ ប្រភពយោធាមួយបានឲ្យដឹងថា កូរ៉េខាងជើង ប្រហែលជាបានបាញ់សាកល្បងមីលស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ដែលបំពាក់ដោយម៉ាស៊ីនឥន្ធនៈរឹង...
ភ្នំពេញ ៖ នៅរសៀលថ្ងៃ២៧ មិថុនានេះ ក្រោយឃើញការផ្សព្វផ្សាយ ជាបន្តបន្ទាប់អំពីករណីព្យាបាល ជំងឺទឹកនោមបំផ្លើសខុសពីការពិត ក្រសួងសុខាភិបាល បានចេញមកច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី “ព្យាបាលជាសះស្បើយ ជំងឺទឹកនោមផ្អែមនៅផ្ទះ” ។ ដោយក្រសួងអះអាងថា ជាព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ស្នើសុំឲ្យម្ចាស់គណនីត្រូវធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ៕