ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា សម្រាប់ទៅថ្ងៃអនាគត កម្ពុជាអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសធ្ងន់ធ្ងរ ដូចករណីបុគ្គល ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និងរងរបួស ២នាក់។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋនៅទូទាំងប្រទេសផ្ទុះប្រតិកម្មមិនពេញចិត្ត ចំពោះការដាក់ទោសទណ្ឌទៅលើ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានបញ្ជាក់ថា លោកប្រធានាធិបតី Recep Tayyip Erdogan រំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ សហប្រតិបត្តិការសៀងហៃ (SCO) នៅខែក្រោយនៅរដ្ឋធានី Kazakhប្រទេសកាហ្សាស្ថាន។ ប្រភពដដែលក៏បានរាយការណ៍ដែរថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបង្កើនចំនួន នៅក្នុងបញ្ជីហាមប្រាមការ ធ្វើដំណើររបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងមានការឆ្លើយតបត្រឹមត្រូវចំពោះទង្វើ ដែលមិនរាក់ទាក់បន្ថែមទៀតពីទីក្រុងប្រ៊ូសែល បន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសពីការពង្រីកវិធានការរឹតបន្តឹង ឯកតោភាគីមកលើប្រទេសរបស់ខ្លួន។ នៅក្នុងកញ្ចប់ទណ្ឌកម្មទី ១៤របស់ខ្លួន ដែលបានបង្ហាញកាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានចុះបញ្ជីខ្មៅ បុគ្គលចំនួន ៦៩បន្ថែមទៀត និងអង្គភាពចំនួន ៤៧ ក៏ដូចជាការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG)...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នូវគុណភាព និងសមត្ថភាព របស់ប្រទេសក្នុងការអភិវឌ្ឍ ដូចនេះ គុណភាពនៃការបណ្តុះបណ្តាល គឺជាកត្តាគន្លឹះមួយសំខាន់ សម្រាប់ការធានាការអភវិឌ្ឍ ការប្រកួតប្រជែងរបស់ប្រទេសជាតិ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃ២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា សំណើនៃកិច្ចព្រមព្រៀងសន្តិភាព របស់ប្រធានាធិបតីរុស្ស៊ី Vladimir PUtin សម្រាប់អ៊ុយក្រែន នៅតែមាននៅលើតុ បើទោះបីជាទីក្រុងគៀវ មានការវាយ ប្រហារដោយមីស៊ីល លើទីក្រុង Sevastopol ក៏ដោយ ។...
ភ្នំពេញ៖ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH បានធ្វើដំណើរទៅប្រទេសថៃ ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រ បានជួបនូវឧបសគ្គជាច្រើន ពោលគឺនៅតាមផ្លូវ មានភ្លៀងធ្លាក់ជាខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះ មិនអាចរារាំងដំណើររបស់កីឡាករកម្ពុជា និងក្រុមការងារបានឡើយ ពោលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH នឹងទៅដល់គោលដៅលីលានប្រកួត។ សូមរំលឹកថា ក្រុមការងារប្រណាំងរថយន្ត...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង ដើម្បីប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។ បើតាមមន្ត្រី រដ្ឋបាលសាលា ខេត្តកំពង់ចាម...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា មានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការដឹកជញ្ជូនអាវុធ ពីសហរដ្ឋអាមេរិកសម្រាប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាក្នុង រយៈពេលប៉ុន្មាន ខែកន្លងមកនេះ។ លោកបានលើកឡើងថា “កាលពីបួនខែមុន មានការថយចុះយ៉ាងខ្លាំងនៃគ្រាប់រំសេវមកដល់អ៊ីស្រាអែល ពីសហរដ្ឋអាមេរិក” ដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទអាវុធនោះទេ។ ថ្លែងនៅដើមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោក លោក ណេតាន់យ៉ាហ៊ូ បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា ការចែកចាយរបស់របរមួយចំនួនបានមកដល់ជាបណ្តើរៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានជំនួសតំណែងមេបញ្ជាការនៃ បញ្ជាការកងកម្លាំងចម្រុះ របស់យោធារបស់គាត់ គឺឧត្តមសេនីយ៍ឯកYury Sodol ចំពេលមានការអះអាងថា អសមត្ថភាពរបស់លោកបានធ្វើឲ្យបាត់បង់ ជីវិតទាហានអ៊ុយក្រែនច្រើនជាង ឧត្តមសេនីយ៍រុស្ស៊ីណាទាំងអស់។ បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ យោធាកាលពីថ្ងៃចន្ទ លោក Zelensky បានប្រកាសថា Sodol...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ The RT បានឲ្យដឹងថា ប្រធានកិច្ចការ បរទេសរបស់ប្លុកអឺរ៉ុប លោក Josep Borrell បានប្រកាសកាលពីថ្ងៃចន្ទថា EU បានយល់ព្រមលើការ ផ្ទេរប្រាក់ចំនេញចំនួន ១,៤ ពាន់លានអឺរ៉ូឬត្រូវជា១,៥ ពាន់លានដុល្លារ ពីទ្រព្យសម្បត្តិ ដែលជាប់គាំង របស់រុស្ស៊ីជាជំនួយ យោធាដល់អ៊ុយក្រែន។...