ប្រកួតយប់មិញរវាងក្រុមខ្លាំងអ៊ីតាលី និងក្រូអាតបានបញ្ចប់ទៅក្នុងលទ្ធផល១គ្រាប់ ស្មើគ្នាទាំងប្រផិតប្រផោយដោយបាល់១គ្រាប់របស់អ៊ីតាលីធ្វើបាន នៅចុងម៉ោងទៅហើយនាទីទី៩០បូក៨។ គ្រាប់បាល់របស់អ៊ីតាលីធ្វើបានដោយកីឡាករខ្សែប្រយុទ្ធស្លាបលេងនៅក្លឹប Lazio កីឡាករ Zaccagni ដែលទើបតែបានផ្លាស់ចូលលេងបានបន្តិចនៅចុងម៉ោងនេះ។ មួយគ្រាប់នេះមិនត្រឹមតែបានធ្វើឲ្យអ៊ីតាលី អាចបន្តឳកាសការពារពានរង្វាន់ដែលខ្លួនធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០ តែមានន័យថាក៏ទំលាក់ទាំងក្រូអាតផងដែរ។ កីឡាករជើងចាស់ Luka Modric ដែលជាអ្នករកគ្រាប់ បាល់ឲ្យក្រូអាតកាលពីនាទីទី៥៥នោះមិនគ្រប់ គ្រាន់ជួយឲ្យក្រុមជម្រើសជាតិឡើងទៅវគ្គបន្តឡើយហើយក៏ទំនងនឹង ក្លាយទៅជាការប្រកួតចុងក្រោយរបស់កីឡាកររូបនេះក្នុងការបញ្ចប់អាជីពជា មួយនឹងជម្រើសជាតិផងដែរ។ Modric មកដល់ពេលនេះមានវ័យ៣៨...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី នាយករដ្ឋមន្ដ្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា នាពេលនេះ ពិតជាឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឋានៈជា ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ផ្ដល់តម្លៃខ្ពស់ចំពោះមរតក នៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។ ការថ្លែងរបស់ លោកឧបនាយករដ្ឋមន្ត្រី នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ...
ភ្នំពេញ៖ អ្នកជំនាញ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា របាយការណ៍របស់សហជីព ដែលមានភាពឯករាជ្យ និងសុក្រឹតភាព ត្រូវធ្វើឡើងតាមលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង មានភាពជាតំណាងគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ មានការវិភាគទិន្នន័យ និងវាយតម្លៃតាមកម្មវិធីត្រឹមត្រូវច្បាស់លាស់ បើមិនដូច្នេះទេរបាយការណ៍ដែលចេញផ្សាយនោះនឹងមិនត្រឹមត្រូវនោះទេ។ លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការធ្វើរបាយការណ៍ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គមពីសំណាក់សង្គមស៊ីវិល គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គឺត្រូវធ្វើឡើងដោយមិនលំអៀង និងមិនធ្វើការវិភាគតាមអារម្មណ៍...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤បានចុះអនុស្សរណៈយោគយល់គ្នានៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ លើអតីតឧញ៉ា ស្រី ស៊ីណា ដែលបានបាញ់មនុស្សស្លាប់និងរបួស កាលពីពេលថ្មីៗនេះ ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ជាដំបូងសម្ដេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ។ យោងតាមរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ ដោយលោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ ក្រសួង បានសម្រេចលទ្ធរបស់ខ្លួនគួរឲ្យកត់សម្គាល់...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ ។ បើតាមសមត្ថកិច្ចសួរនាំ គឺគាត់សារភាពថា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ។ យោងតាមរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ ដោយលោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ...
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ជឿថា គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចកំពុងបាត់បង់ជំនឿលើអ្នកស្នងតំណែងរបស់លោក ហ្វូមីអូ គីស៊ីដា ហើយបានអំពាវនាវឱ្យមេដឹកនាំដែលកំពុងកាន់អំណាចពិចារណាចុះចេញពីតំណែងជុំវិញការដោះស្រាយរឿងអាស្រូវថវិកានយោបាយដែលបានគំរាមកំហែងដល់ការក្តាប់អំណាចរបស់គណបក្ស។ លោក Suga ដែលនៅតែជាឥស្សរជនលេចធ្លោនៅក្នុង LDP បានឲ្យដឹងនៅក្នុងកម្មវិធីអនឡាញមួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា “ចំនួនកើនឡើងនៃមនុស្សនៅក្នុងគណបក្ស LDP កំពុងមានអារម្មណ៍នៃវិបត្តិថា ប្រសិនបើស្ថានភាពនេះនៅតែបន្ត នឹងមានការផ្លាស់ប្តូររដ្ឋាភិបាល” ។ ការកត់សម្គាល់របស់លោក...