បរទេស៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១.៣០០នាក់ បានស្លាប់ក្នុងអំឡុងពេលធ្វើធម្មយាត្រា Hajj ក្នុងឆ្នាំនេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលអ្នកដែលមានស្វាមីភក្តិ ចំពោះសាសនាទាំងនោះ គឺបានប្រឈមមុខនឹងសីតុណ្ហភាពក្តៅខ្លាំង នៅឯកន្លែងពិសិដ្ឋរបស់អ៊ីស្លាម ក្នុងព្រះរាជាណាចក្រវាលខ្សាច់នេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអូឌីត លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា និងបង់ក្លាដែសបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីជាបន្តបន្ទាប់ ដោយសន្យាកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ពីព្រំដែនរួមរបស់ពួកគេហើយ ក៏បានយល់ព្រមចាប់ផ្តើមការចរចា ស្តីពីពាណិជ្ជកម្មសេរីក្នុងអំឡុងពេលដំណើរទស្សនកិច្ច លើកទីពីររបស់នាយករដ្ឋមន្ត្រី Sheikh Hasina ទៅកាន់ទីក្រុង New Delhi ក្នុងខែនេះផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Hasina គឺជាលើកទីមួយរបស់ ប្រមុខរដ្ឋបរទេសទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីអាណត្តិទី៣...
នាយករដ្ឋមន្រ្តីបារាំងលោក Gabriel Attal បាននិយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបន្តកាន់អំណាច “ទោះជាលទ្ធផលនៃការបោះឆ្នោតសភា នឹងទៅជាយ៉ាងណាក៏ដោយ។ លោក Macron បានរំលាយរដ្ឋសភា ហើយបានប្រកាសការបោះឆ្នោតថ្មី សម្រាប់សភាជាន់ទាបរបស់ ប្រទេសបារាំងកាលពីពីរសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ ប្រទេសកូរ៉េខាងត្បូងបានព្រមានថា រុស្ស៊ីអាចឆ្លង “បន្ទាត់ក្រហម” ដោយការផ្តល់អាវុធជាក់លាក់ដល់កូរ៉េខាងជើង ដែលនេះវាអាចលុបបំបាត់ហេតុផល សម្រាប់ការសម្រេចចិត្តរបស់ ទីក្រុងសេអ៊ូលក្នុងការបដិសេធមិនផ្តល់ ជំនួយយោធាធុនធ្ងន់ដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់កូរ៉េខាងត្បូង លោក ចាង ហូ ជីន បាននិយាយកាលពីថ្ងៃអាទិត្យ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃ២៧ មិថុនា ខាងមុខ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ២៤...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិរបស់រុស្សីបាននិយាយថា យោធារុស្ស៊ីបានធ្វើការវាយ ប្រហារប្រកបដោយភាពជាក់លាក់ជាច្រើន លើកទៅលើឃ្លាំងផ្ទុកគ្រាប់រំសេវ របស់អ៊ុយក្រែន រួមទាំងកន្លែងផ្ទុកយន្តហោះ គ្មានមនុស្សបើក និងអាវុធអាកាសដែលផ្គត់ផ្គង់ ដោយលោកខាងលិចផង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាក្រុមពេញមួយយប់ ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស និងសមុទ្រ និងយន្តហោះគ្មានមនុស្សបើកលើប្រភេទគោលដៅជាច្រើន។ គោលដៅទាំងនេះរួមបញ្ចូល...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោក នឹងចាប់ផ្តើមកិច្ចចរចា សមាជិកភាពជាមួយ សហភាពអឺរ៉ុប នៅសប្តាហ៍ក្រោយ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Shmyhal បានប្រាប់ កិច្ចប្រជុំរដ្ឋាភិបាលថា “នៅថ្ងៃទី២៥ ខែមិថុនា យើងនឹងរៀបចំសន្និសីទ...
ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចធ្វើសំណើ ទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” លើការកើនឡើង នៃអំពើហិង្សា និងវោហាសាស្ត្រដ៏តឹងតែង” រវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធហេសបូឡា នៅទូទាំងព្រំដែន ជាមួយប្រទេសលីបង់។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានព្រមានថា ទង្វើមិនពិតមួយអាចបង្ក ឱ្យមានមហន្តរាយសម្រាប់តំបន់ទាំងមូល...
បាងកក ៖ សភាតំណាងរាស្រ្តថៃ នៅថ្ងៃសុក្រនេះ បានអនុម័តជាគោលការណ៍ លើសេចក្តីព្រាងច្បាប់ថវិការបស់រដ្ឋាភិបាល សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលមានតម្លៃ ៣,៧៥ ទ្រីលានបាត (១០២ពាន់លានដុល្លារ) នៅក្នុងការបោះឆ្នោតសភា លើកដំបូងរបស់ខ្លួន ។ បន្ទាប់ពីការជជែកដេញ ដោលរយៈពេលបីថ្ងៃ សភា ជាន់ទាប នៃសភាថៃ ដែលមានសមាជិកចំនួន ៥០០នាក់...