ភ្នំពេញ៖ លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ សម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យ នៅលើបញ្ហាសង្គ្រាម នៅអ៊ុយក្រែន និងកោតសរសើរសម្ដេច ក្នុងការប្រឹងប្រែងរកសុខសន្តិភាព នៅមីយ៉ាន់ម៉ាផងដែរ។ ការកោតសរសើរនេះ ធ្វើឡើង នៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតលោក...
ភ្នំពេញ ៖ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការវប្បធម៌ នៃប្រទេសអូស្ត្រាលី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញឆន្ទៈ និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសឆបោក និងសកម្មភាពអនឡាញខុសច្បាប់ ហើយក្រសួងមហាផ្ទៃកម្ពុជា បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មបំផុត។ នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បើកកិច្ចប្រជុំទ្វេភាគីជាមួយលោក Andrew Giles...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាទើបតែងថ្មីប្រចាំកម្ពុជា បានលើកឡើងពីទំនាក់ទំនងនិងមិត្តភាពដ៏ល្អនៃប្រទេសទំាងពីរ ដែលឈរលើគោលការណ៍គោរពគ្នាឲ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្តនេះ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើ វឌ្ឍនភាពការងារប្រចាំខែ និងទិសដៅការងារខែបន្ទាប់ របស់ ធ.អ.ជ.ក., និន្នាការសាកលនៃទីផ្សារធនាគារអភិវឌ្ឍ និងការអភិវឌ្ឍនៃវិស័យធនាគារ និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និសីទ សារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។សន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើឡើង នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានការអញ្ញើញ...
តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសសេចក្តីសម្រេច របស់តុលាការអាមេរិក ដែលបានបញ្ជាឱ្យបញ្ឈប់ការ តវ៉ាគាំទ្រប៉ាឡេស្ទីន និងការវាយប្រហារ ដោយនិស្សិតអាមេរិក និង បុគ្គលិកសាកលវិទ្យាល័យ ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីចៅក្រមតុលាការ ជាន់ខ្ពស់...
កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាផ្តល់ មូលនិធិបន្ថែម សម្រាប់ជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ រដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃពុធ បានប្រកាសផ្តល់ប្រាក់បន្ថែម ចំនួន ១០លានដុល្លារអូស្ត្រាលី (៦,៦លានដុល្លារអាមេរិក) ដើម្បីជួយកម្មវិធីស្បៀង អាហារពិភពលោកដោះស្រាយតម្រូវការ បន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ចំពេលមានជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេស Penny Wong...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែង នាយនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ មន្ដ្រីនគរបាល ត្រូវបានដកហូតមុខតំណែងនោះ ៣នាក់ ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងម្នាក់ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ៕
បរទេស ៖ កូនប្រុសរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter ត្រូវបានតុលាការ ក្រុង Delaware រកឃើញថាមានពិរុទ្ធភាព លើការចោទប្រកាន់ផ្នែក សហព័ន្ធចំនួនបី ទាក់ទងនឹងការកាន់ កាប់អាវុធ ខណៈពេលដែលញៀនថ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
គ៊ែរ៖ កាតា និងអេហ្ស៊ីបបានទទួលការ ឆ្លើយតបពីក្រុមហាម៉ាស់ ទាក់ទងនឹងសំណើសុំបទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកាតា កាលពីថ្ងៃអង្គារ។ ក្រុមហាម៉ាស់ និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀតបានឆ្លើយតបកាលពីថ្ងៃអង្គារចំពោះ “សំណើថ្មីបំផុត សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោស និងអ្នកជាប់ឃុំ”។ ប្រទេសទាំងពីរបានបញ្ជាក់ថា ពួកគេកំពុងសម្រុះសម្រួល ជាមួយសហរដ្ឋអាមេរិក រហូតដល់មានកិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតនោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ អ្នកសម្របសម្រួល...