បរទេស៖ ប្រធានាធិបតីនៃប្រទេសម៉ាឡាវីបាននិយាយថា អនុប្រធានាធិបតីគឺលោក Saulos Klaus Chilima និងមនុស្សប្រាំបួននាក់ផ្សេងទៀតបានស្លាប់នៅពេលដែលយន្តហោះបានធ្លាក់ចូលទៅក្នុងព្រៃក្រាស់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បាននិយាយនៅថ្ងៃនេះថា “បំណែកយន្តហោះត្រូវបានគេរកឃើញ ហើយខ្ញុំពិតជាមានការសោកស្ដាយជាខ្លាំងក្នុងការប្រកាសថា នេះគឺជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច”...
ស្វីស៖ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយលោកស្រី Maria Helena ANDRÉ ប្រធានការិយាល័យសកម្មភាពកម្មករនិយោជិត នៃអង្គការអន្តរជាតិខាងការងារ(ILO ACTRAV) ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់លោកស្រី Maria...
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីដោយមានការទទួលស្វាគមន៍ពីលោកស្រី Jodie Bjerregaard នាយិកាប្រចាំតំបន់មេគង្គ...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសការស្លាប់ និងរបួសលើជនស៊ីវិលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍នេះ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងថា លោកអគ្គលេខាធិការសម្តែងនូវទុក្ខសោកយ៉ាងក្រៃលែង និងការថ្កោលទោសចំពោះការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីនរាប់រយនាក់ និងរបួសរាប់រយនាក់ទៀត ដែលបានកើតឡើងក្នុងបរិបទនៃប្រតិបត្តិការនេះ។ ការបាត់បង់ជីវិតណាមួយ គឺជាសោកនាដកម្មមួយ។ ហើយម្តងទៀត យើងជំរុញយ៉ាងមុតមាំគ្រប់ភាគីទាំងអស់ឱ្យផ្តល់អាទិភាពដល់ការការពារជនស៊ីវិល ដែលកំពុងប្រឈមមុខនឹងជម្លោះនេះ ជាពិសេសស្ត្រី និងកុមារ។...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះ រាំងស្ងួត» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន...
ថ្ងៃទី ៧ ខែមិថុនាតាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី ៧៨ បានពិភាក្សានិងអនុម័ត ជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតទិវាសន្ទនាអរិយធម៌ អន្តរជាតិដែលលើកឡើង ដោយប្រទេសចិន ។ សេចក្តីសម្រេចចិត្តបានបញ្ជាក់ថា រាល់អរិយធម៌សុទ្ធតែជាទ្រព្យសម្បត្តិរួម របស់មនុស្សជាតិ ផ្តួចផ្តើមចេញពីការគោរព ដល់ភាពចម្រុះនៃអរិយធម៌ បង្ហាញពីតួនាទីដ៏សំខាន់ នៃកិច្ចសន្ទនាផ្នែកអរិយធម៌ ចំពោះការគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួម បង្កើនសុខុមាលភាព...
មិនថាធ្វើការតាមមូលដ្ឋានក្តីឬនៅរដ្ឋាភិបាលមជ្ឈិមក្តី លោក Xi Jinping សុទ្ធតែយកចិត្តទុកដាក់ចំពោះការងារធនធានមនុស្ស។ កាលពីខែមីនា ឆ្នាំ១៩៨២ ដល់ខែឧសភាឆ្នាំ១៩៨៥ លោក Xi Jinping ធ្វើការនៅស្រុក Zhengding ខេត្ត Hebei ក្នុងតួនាទីលេខាធិការរង បក្សកុម្មុយនីស្តចិ នប្រចាំនៅស្រុក ។ អំឡុងពេលនោះ លោកបានប្រកាសកំណត់៩ចំណុច ដើម្បីទាក់ទាញនិងលើក...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហា ដែលបង្កឡើងដោយគ្រឿងស្រវឹង,ការប្រើប្រាស់គ្រឿងស្រវឹង នាំឱ្យកើតចេញជាបញ្ហាផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជំរុញដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម ។ លោក នេត្រ ភក្ត្រា...
វ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាមេរិក បានបើកដំណើរការឡើងវិញទាំងស្រុង នូវផ្លូវដឹកជញ្ជូនបឋមទៅកាន់កំពង់ផែ Baltimore កាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសម្អាត យ៉ាងទូលំទូលាយ ប៉ុន្មានខែបន្ទាប់ពីការដួលរលំនៃស្ពាន Francis Scott Key ដែលបានសម្លាប់កម្មករចំនួន ៦នាក់។ នៅក្នុងការចេញផ្សាយព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ ក្រុមមន្ត្រីបានឲ្យដឹងថា ការបើកដំណើរការឡើងវិញ បន្ទាប់ពីប្រតិបត្តិការសម្អាតដ៏សំខាន់មួយ ដែលក្រុមនាវិកបានទាញយកដែក និងបេតុងប្រមាណ ៥០ម៉ឺនតោនពីទន្លេ Patapsco...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយ ក្នុងគោលបំណងឈានដល់ កិច្ចព្រមព្រៀងបទឈប់បាញ់ ដ៏ទូលំទូលាយមួយជាបីដំណាក់កាល ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ អនុម័តដោយសំឡេងភាគច្រើន ដោយសំឡេងគាំទ្រ ១៤ និងរុស្ស៊ីអនុប្បវាទ ដំណោះស្រាយ ២៧៣៥ ក៏ជំរុញឱ្យភាគីជម្លោះទាំងពីរ អនុវត្តលក្ខខណ្ឌនៃសំណើនេះ “ដោយគ្មានការពន្យាពេល និងដោយគ្មានលក្ខខណ្ឌ” ។ យោងតាមដំណោះស្រាយ ដំណាក់កាលទី១ រួមមាន “បទឈប់បាញ់ជាបន្ទាន់...