ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា នេះ សម្ដេចធិបតីមានប្រសាសន៍ថា «គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ...
បាកដាដ៖ តុលាការអ៊ីរ៉ាក់ បានសម្រេចកាត់ទោសប្រហារ ជីវិតអ្នកជួញដូរគ្រឿងញៀន ៧ នាក់រួមទាំងជនបរទេសម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ សេចក្ដីថ្លែងការណ៍របស់ការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយនៃក្រុមប្រឹក្សាតុលាការកំពូល ដោយមិនបានបញ្ជាក់អំពីសញ្ជាតិ របស់ជនបរទេសរូបនេះ បានឲ្យដឹងថា “តុលាការឧក្រិដ្ឋកម្មកណ្តាល បានចេញសាលក្រមកាត់ទោស អ្នកជួញដូរគ្រឿងញៀន ចំនួន ៧នាក់ រួមទាំងជនបរទេសម្នាក់ ដែលត្រូវបានផ្តន្ទាទោស ពីបទជួញដូរសារធាតុញៀនដូចគ្នា។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា...
ភ្នំពេញ ៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (CCAWDU) និងសម្ព័ន្ធសហជីពចលនាកម្មក(CUMW) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅការ រកឃើញ របស់សង់ត្រាល់ថា គ្មានភាព ជាតំណាង មិនឆ្លុះបញ្ចាំង ពីស្ថានភាព ពិត នៃវិស័យកាត់ដេរនៅកម្ពុជា និង គ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ ។ ការចេញេសេចក្តីថ្លែងការណ៍ និង ប្រតិកម្មបែបនេះ...
កំពង់ស្ពឺ៖ ក្រុមប្រជាពលរដ្ឋរស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរជំនាញ ឲ្យជួយពិនិត្យមើលក្រុមរថយន្តដឹកអាចម៌ដី ដែលធ្វើអាជីវកម្មដើម្បីប្រយោជន៍ខ្លួនឯង ប៉ុន្តែមិនគ្រប និងមិនស្រោចទឹកលើដងផ្លូវ បង្កឲ្យហុយទ្រឡោមប៉ះពាល់ ដល់សុខភាពពួកគាត់ ។ ចំពោះសំណើររបស់ក្រុមប្រជាពលរដ្ឋនេះ អាជ្ញាធរពាក់ព័ន្ធក៏បានសន្យាថា នឹងចុះទៅពិនិត្យតាមដានផងដែរ ។ ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរ ជំនាញជួយអន្តរាគមន៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ មិថុនា។ ពលរដ្ឋរស់នៅភូមិកំណប់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារទៅកាន់ក្រុមយុវជនជាកូនខ្មែរថា បើចង់ក្លាយជាមន្រ្តីបម្រើប្រជារាស្រ្ត ត្រូវវិនិយោគលើការរៀនសូត្រ និងមានសមត្ថភាព ដោយមិនត្រូវពឹងខ្សែរយៈ ឬរកថវិកាដើម្បីសូកប៉ាន់គេនោះទេ គឺត្រូវខិតខំរៀនសូត្រដោយខ្លួនឯង។ នាឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា សម្តេចធិបតី មានប្រសាសន៍ថា ដើម្បីពង្រឹងគុណភាពប្រឡង គឺត្រូវគ្រប់គ្រងលើវិញ្ញាសា ដែលត្រូវចេញឲ្យបានហ្មត់ចត់...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងពិចារណារៀបចំកិច្ចចរចា ដែលពាក់ព័ន្ធនឹងមេដឹកនាំបរទេស និងការពារជាតិរបស់ពួកគេ នៅទីក្រុងតូក្យូនៅថ្ងៃទី២៨ ខែកក្កដា។ ប្រភពបានឲ្យដឹងថាថា ប្រទេសទាំងពីរក៏អាចកោះ ប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម Quad ដែលរួមមានអូស្ត្រាលី និងឥណ្ឌាផងដែរនៅថ្ងៃបន្ទាប់។ ដំណើរការនឹងត្រូវបានបញ្ចប់ដោយអាស្រ័យលើកាលវិភាគរបស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken។ វានឹងក្លាយជាកិច្ចចរចា “ពីរបូកពីរ” លើកដំបូងសម្រាប់ប្រទេសជប៉ុន...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយដោយសន្យាគាំទ្ររយៈពេលវែង សម្រាប់អ៊ុយក្រែន រួមទាំងការកោះប្រជុំកិច្ចពិភាក្សា អន្តររដ្ឋាភិបាលក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថ្មី ដើម្បីកំណត់ថាតើជំនួយអ្វីដែលអាចត្រូវបានផ្តល់។ កិច្ចព្រមព្រៀងនេះ ដែលនឹងបន្តចូលជាធរមានរយៈពេល ១០ឆ្នាំ នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលកិច្ចប្រជុំដែលបាន គ្រោងទុករវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌឺមៀ ហ្សេឡិនស្គី...
ញូវដេលី៖ លោក ណារិនដ្រា មូឌី បានស្បថចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីអាណត្តិទី៣ កាលពីថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមចម្រុះដែល កំពុងកាន់អំណាចដឹកនាំដោយបុរសវ័យ ៨៣ ឆ្នាំរូបនេះបានឈ្នះការបោះឆ្នោតសកល បើទោះបីជាគណបក្ស Bharatiya Janata របស់លោកបានបាត់បង់សំឡេង ភាគច្រើនទាំងស្រុងជាលើកដំបូងចាប់តាំងពី លោកបានចូលកាន់តំណែងក្នុងឆ្នាំ ២០១៤។ គណបក្សរបស់លោក មូឌី និងដៃគូរបស់ខ្លួន រួមទាំងគណបក្ស...
ភ្នំពេញ ៖ បន្ទាប់ពីចូលរួមទស្សនា ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ រួចមក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ដដែលនេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា មន្ដ្រីជាអ្នកបម្រើរាស្ដ្រ ហើយការបម្រើនេះ គឺប្រៀបដូចបម្រើខ្លួន និងក្រុមគ្រួសារខ្លួនឯង ។ នាឱកាសអញ្ជើញ ជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ១០ មិថុនា សម្ដេចធិបតី បានរំលឹកនូវប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន...