នេះមិនមែនជារឿងកុនទេ ប៉ុន្តែជាចំណងរបស់ជើងកាសែតបរទេស Nikkei Asia ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូប្រទេសជប៉ុន។ លោក Wang Wenbin ត្រូវបានគេមើលថា ជាអ្នកប្រយុទ្ធដ៏អស្ចារ្យមួយរូប។ ទឹកមុខ កែវភ្នែក សម្តី កាយវិការរបស់លោកអាចសមជា «អ្នកចម្បាំងចចក ឬខ្លាកំណាច» ក៏ថាបាន។ គិតចាប់ពីឆ្នាំ២០២០មក លោកជាអ្នកនាំពាក្យមួយរូបដែលតែងតែចេញមុខគ្រប់ពេលជុំវិញបញ្ហានានាជាអាទិ៍ នយោបាយ យោធា និងសេដ្ឋកិច្ច...
កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឲ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញផងដែរ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅថ្ងៃ៦ មិថុនា សម្ដេចធិបតីកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង សាធារណការ និងដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត...
កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2024 បើកទ្វារឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤) – កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ...
នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនា សាំងគ្រីឡាលើកទី២១ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីន បានថ្លែងសុន្ទរកថា ដោយបានអះអាងថា «អនុសញ្ញាច្បាប់ មហាសមុទ្រ នៃអង្គការសហប្រជាជាតិ » និងអ្វីដែលហៅថា “ការធ្វើមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង” សុទ្ធតែទទួលស្គាល់ សិទ្ធិស្របច្បាប់ របស់ហ្វីលីពីន ។ លោកក៏បានស្រែក ដាក់ប្រទេសចិនដ៏រឹងចចេសទៀតថា...
ST. PETERSBURG ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានថ្លែងយ៉ាងដូច្នេះថា ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងចិន ដោយផ្អែកលើផលប្រយោជន៍រួម យ៉ាងជ្រាលជ្រៅបំផុត គឺអំណោយផលដល់ស្ថិរភាពពិភពលោក ។ ការអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសរុស្ស៊ី និងចិន មិនមែនជាអាកប្បកិរិយា រយៈពេលខ្លីឡើយ ប៉ុន្តែផ្អែកលើផលប្រយោជន៍រួម យ៉ាងជ្រាលជ្រៅ ហើយទំនាក់ទំនងទ្វេភាគីពឹងផ្អែក...
សាណាអា ៖ អ្នកនាំពាក្យយោធា របស់ក្រុម ហួធី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុម ហួធី របស់ប្រទេសយ៉ែមែន កាលពីថ្ងៃ ខ្លួនបានបើកការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងនាវាចំនួន៣គ្រឿង ដែលបានធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ។ លោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សាយដោយទូរទស្សន៍គ្រប់គ្រង...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៥ មិថុនាបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងប្រតិភូរបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុនចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំអំពីការកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតជីវឥន្ធនៈពីសំបកគ្រាប់ស្វាយចន្ទី ដែលមានរោងចក្រកំពុងដំណើរការនៅក្នុងខេត្តកំពង់ធំ។ លោក SASAKI...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីពង្រឹងទៅលើការអនុវត្ត យុទ្ធសាស្រ្តចក្រា លើវិស័យបរិស្ថាន ដែលក្នុងនេះ បានផ្តោតសំខាន់ទៅលើភាពស្អាត បៃតង និងចីរភាព ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថែមម៉ោងសិក្សា ចំនួន២ម៉ោងបន្ថែម ដល់គ្រប់សាលាបឋមសិក្សារដ្ឋទាំងអស់ ដើម្បីឲ្យសិស្សានិសិស្ស ដែលរៀនខ្សោយ និងគ្មានលទ្ធភាពអាចមានឱកាសបានរៀនបំប៉នបំពេញបន្ថែមនូវចំណុចខ្វះខាត ។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃ៦ មិថុនា សម្ដេចធិបតីបានប្រកាសផ្ដល់ប្រាក់ ឧបត្ថម្ភបន្ថែម ដល់លោកគ្រូអ្នកគ្រូផងដែរ សម្រាប់ជាការលើកទឹកចិត្តដល់ពួកគាត់...
កំពត ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបណីយកម្ម និងសំណង់បាននិងកំពុងរៀបចំគម្រោង ឲ្យមានផ្លូវសម្រាប់ជិះកង់លំហែ តាមមាត់សមុទ្រពីខេត្តកែប ទៅកោះកុង ។ សម្តេចធិបតីមានប្រសាសន៍ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នាព្រឹកថ្ងៃ៦ មិថុនាថា «តិចទៀតអ្នកខេត្តព្រះសីហនុ នឹងមានភាពងាយស្រួល...