ភ្នំពេញ ៖ លោកស្រី កាមិកាវ៉ា យ៉ូកុ (H.E. Ms. KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញក្ដីសង្ឃឹមថា នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដែលជាឆ្នាំបោះឆ្នោតសកល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិតជារៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ជាបន្តទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ.ជ.ប។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាថប់ដង្ហើម យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានយល់ព្រមជាមួយមេដឹកនាំថ្មីរបស់អង់គ្លេសលោក Keir Starmer ដើម្បីធ្វើការរួមគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ក្នុងអំឡុងពេលការហៅទូរស័ព្ទជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីគណបក្សការងាររបស់លោក ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកល។ លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេសដែលបានប្រាប់លោក Starmer ថាប្រទេសជប៉ុន នឹងសហការជាមួយចក្រភពអង់គ្លេស ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋចំពេលបរិយាកាសសន្តិសុខពិភពលោកកាន់តែស្មុគស្មាញ។ ក្រសួងបានឲ្យដឹងថា មេដឹកនាំទាំងពីរក៏បានបញ្ជាក់ផងដែរថា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមមន្រ្តីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា ការគ្រប់គ្រងការដាក់ប្រព័ន្ធអគ្គិសនី ពន្លឺព្រះអាទិត្យ ដោយភ្ជាប់ទៅបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺសំដៅការពារការដាច់ភ្លើង តាមតំបន់និងទូទាំងប្រទេស និងការពារមិនឱ្យឡើងថ្លៃភ្លើង ទៅអ្នកដទៃ ដែលមិនបានដាក់ប្រព័ន្ធ ព្រះអាទិត្យនោះ។ តាមរយៈវីដេអូជាង៧នាទី លោក កែវ រតនៈ បានលើកឡើងថា ការដាក់ប្រព័ន្ធនានា មិនភ្ជាប់ជាមួយបណ្តាញជាតិនិងការដាក់ប្រព័ន្ធតូចៗ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមប៉ូលីសរបស់ប្រទេសសិង្ហបុរីបានឈានទៅដល់ការចាប់ឃាត់ខ្លួនជនឆបោកតាមប្រព័ន្ធអនឡាញឬ Scammer សរុបដល់ទៅ៣០៩នាក់។ ជនឆបោកទាំងនោះត្រូវបានគេក្រុមប៉ូលីសអះអាងថាបានប្រព្រឹត្តិសកម្មភាពឆបោកជោគជ័យទៅដល់១៣០០ករណីមានចាប់តាំងពីការឆបោកដោយប្រើប្រាស់ស្នេហាឆបោកដោយការបញ្ជាទិញអនឡាញឆបោកដោយរូបភាពជាមិត្តភ័ក្តនិងឆបោកជាការផ្តល់ការងារក៏ដូចជាការវិនិយោគជាដើម។ ប្រភពដដែលបានអះអាងដែរថាជនរងគ្រោះបានបាត់បង់ទឹកប្រាក់លុយកាក់ផ្ទាល់ខ្លួនសរុបចូលគ្នាប្រមាណទៅដល់ជាង១០លានដុល្លារលុយសិង្ហបុរីឬត្រូវជា៧,៤លានដុល្លារអាមេរិក។ គួរឲ្យដឹងដែរថាក្រុមជនឆបោកទាំងនោះនឹងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមហើយដាក់ទោសក្នុងកម្រិតទោសការបោកប្រាស់លាងលុយនិងប្រើប្រាស់សេវាកម្មទូទាត់លុយខុសច្បាប់ជាដើម៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា ផ្ទះប្រជាពលរដ្ឋដំឡើងសូឡាលើដំបូល ក្នុងកម្រិតថាមពល ១០គីឡូវ៉ាត់ចុះក្រោម ឬក្រោម ៥០អំពែ គឺមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់។ នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល នាថ្ងៃទី៦ កក្កដា លោក ប្រធានអាជ្ញាធរអគ្គិសនី បានឱ្យដឹថា ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រមាណ ៩៥%...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកងទ័ពអាកាសអាមេរិកលោក Kenneth Ekman បានអះអាងថាមកទល់ពេលនេះវត្តមានយោធាអាមេរិកនៅមូលដ្ឋានទ័ព Air Base 101 ដែលស្ថិតនៅគ្នុងប្រទេសនីហ្សៀត្រូវបានដកចេញស្ទើរតែទាំងស្រុងទៅហើយ។ កម្មវិធីពិធីលាគ្នាសម្រាប់ការចាកចេញរបស់យន្តហោះដឹកជញ្ជូន C-17 Globemaster III ចុងក្រោយពីមូលដ្ឋានដែលមានទីតាំងនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Niamey គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ ផងដែរនេះបើយងតាមការបញ្ជាក់បន្ថែម។ លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលនីហ្សៀនឹងកាន់កាប់អតីតតំបន់មូលដ្ឋានទ័ពនេះជំនួសវិញហើយ និងកន្លែងរបស់សហរដ្ឋអាមេរិកជាច្រើនផ្សេងទៀត បន្ទាប់ពីទាហានអាមេរិកចាកចេញពីប្រទេសអាហ្វ្រិកខាងលិចនេះ។ រដ្ឋាភិបាលថ្មីដែលបានឡើងកាន់អំណាចកាលពីមួយឆ្នាំមុនបន្ទាប់ពីការបណ្តេញប្រធានាធិបតីគាំទ្រលោកខាងលិចលោក...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារចំនួន ២ទៀត ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្រ្តីការបរទេសជប៉ុន មកកាន់ប្រទេសកម្ពុជា។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ចនេះ បានឱ្យដឹងថា បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កា លោកឧបនាយករដ្ឋមន្ត្រី សុខា ចិន្ដាសោភា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធររៀបចំការបោះឆ្នោតជាតិនៃប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ថា បេក្ខជនអ្នកជំនាញកំណែទម្រង់លោក Masoud Pezeshkian បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ដោយទទួលបានសំឡេងគាំទ្រដល់ទៅ៥៣,៣ភាគរយ។ ប្រភពដដែលបានឲ្យដឹងថាការរាប់សន្លឹកឆ្នោតទាំងអស់ លោក Pezeshkian ទទួលបានសំឡេងគាំទ្រសរុប ១៦.,៤លានសំឡេង ខណៈដែលគូប្រជែងទទួលបាន១៣,៥លានសំឡេងនៃអ្នកចូលរួមបោះឆ្នោត៣០,៥លាននាក់ ឬត្រូវជា៤៩,៨ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន៦១លាននាក់ ។ រំលឹកដែរថាការបោះឆ្នោតស្រួចត្រូវបានគេរៀបចំឡើងវិញទាំងស្រុងនៅក្រោយការស្លាប់របស់ប្រធានាធិបតី Ebrahim Raisi ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្តអាស៊ែបៃហ្សង់ភាគខាងកើតរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៩ ខែឧសភា។...