ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ដកវត្តមានចេញទាំងស្រុង ពីមូលដ្ឋានទ័ពនៅអាហ្វ្រិក

Afp

បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកងទ័ពអាកាសអាមេរិកលោក Kenneth Ekman បានអះអាងថាមកទល់ពេលនេះវត្តមានយោធាអាមេរិកនៅមូលដ្ឋានទ័ព Air Base 101 ដែលស្ថិតនៅគ្នុងប្រទេសនីហ្សៀត្រូវបានដកចេញស្ទើរតែទាំងស្រុងទៅហើយ។

កម្មវិធីពិធីលាគ្នាសម្រាប់ការចាកចេញរបស់យន្តហោះដឹកជញ្ជូន C-17 Globemaster III ចុងក្រោយពីមូលដ្ឋានដែលមានទីតាំងនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Niamey គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ ផងដែរនេះបើយងតាមការបញ្ជាក់បន្ថែម។

លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលនីហ្សៀនឹងកាន់កាប់អតីតតំបន់មូលដ្ឋានទ័ពនេះជំនួសវិញហើយ និងកន្លែងរបស់សហរដ្ឋអាមេរិកជាច្រើនផ្សេងទៀត បន្ទាប់ពីទាហានអាមេរិកចាកចេញពីប្រទេសអាហ្វ្រិកខាងលិចនេះ។

រដ្ឋាភិបាលថ្មីដែលបានឡើងកាន់អំណាចកាលពីមួយឆ្នាំមុនបន្ទាប់ពីការបណ្តេញប្រធានាធិបតីគាំទ្រលោកខាងលិចលោក Mohamed Bazoum បានប្រាប់ទីក្រុងវ៉ាស៊ីនតោនកាលពីដើមឆ្នាំនេះឱ្យដកចេញនូវក្រុមដែលមានកម្លាំងជិត ១០០០នាក់របស់ខ្លួនត្រឹមថ្ងៃទី១៥ខែកញ្ញានេះប៉ុណ្ណោះ។

រដ្ឋាភិបាលទីក្រុងNiamey បាននិយាយថាជនជាតិអាមេរិកបានបរាជ័យក្នុងការសន្យារបស់ពួកគេក្នុងការជួយក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធជីហាដដែលបានញាំញីតំបន់ Sahel អស់ជាច្រើនទសវត្សរ៍មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top