អ៊ីស្លាម៉ាបាដ៖ មន្ត្រីប៉ូលិសបានឲ្យដឹងថា មន្ត្រីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) ម្នាក់ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារភេរវកម្មនៅទីក្រុងកំពង់ផែការ៉ាជី ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន។ អគ្គអធិការរង CTD លោក Asif Aijaz Shaikh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភេរវករមិនស្គាល់មុខ ដែលជិះម៉ូតូបានបើកការ បាញ់ប្រហារទៅលើមន្ត្រីជាន់ខ្ពស់ CTD នៅពេលដែលលោកកំពុង ទៅលេងមិត្តរបស់លោកនៅតំបន់ Karimabad នៃទីក្រុងការ៉ាជី...
ភ្នំពេញ ថ្ងៃទី ៨ ខែកក្កដា – ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដែលស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។ ស្រាបៀរ Heineken® 0.0 នឹងក្លាយជាស្រាបៀរគ្មានជាតិអាល់កុលដំបូងគេនៅចំណោមម៉ាកយីហោរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការចាប់ផ្តើមនៃការបង្កើតថ្មីនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងភាពធន់របស់កម្ពុជា បានជំរុញឲ្យកម្ពុជាក្លាយទៅជា គោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់ នៃតំបន់អាស៊ីអាគ្នេយ៍។ នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតី បានលើកឡើងថា ក្នុងបរិបទ មិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល...
ប្រ៊ុចសែល៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ គឺជាខែទី១២ ជាប់ៗគ្នានៃសីតុណ្ហភាពសកលលោក ឡើងដល់ ១,៥ អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម (១៨៥០-១៩០០) នេះបើយោងតាមសេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។ របាយការណ៍មួយបានចេញផ្សាយថា សីតុណ្ហភាពជាមធ្យមពិភពលោកក្នុងរយៈពេល ១២ខែចុងក្រោយ (ខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤) គឺខ្ពស់បំផុតក្នុងកំណត់ត្រាគឺ...
បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពសន្តិសុខ និងចែករំលែកវីដេអូមួយថា ទាហានអ៊ុយក្រែនមួយក្រុមក្លាហាន ដោយនាំគ្នាហែលទឹកទន្លេ Dnieper ក្នុងគោលបំណងដើម្បីបង្ហាញការ ចុះចាញ់ជាមួយទាហានរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពសខ្មៅថតពីយន្តហោះគ្មានមនុស្សបើក ពេលយប់បង្ហាញបុរសបួននាក់ ហែលទឹកទៅត្រើយម្ខាងទន្លេ។ ឃ្លីបនោះបង្ហាញពួកគេចេញពីទឹក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ជាប់ជាប្រចាំ នូវបញ្ហាប្រឈមដែលក្រុមវិនិយោគលើកឡើង។ នាឱកាសអញ្ជើញ ជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតីបញ្ជាក់ថា វិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឲ្យមាន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បារាំង នៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ខណៈធំហំពាណិជ្ជកម្មទ្វេភាគី ត្រឹម៥ខែដើមឆ្នាំ២០២៤ មានទៅដល់ ២០៦,៤១លានដុល្លារ ។ ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃ៨ កក្កដា សម្តេចធិបតីបង្ហាញការជឿជាក់ថា “ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ខ្ញុំជឿជាក់ថា...
ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្លាស់ប្តូរមុខតំណែង និងការងារផ្សេងៗរបស់កងទ័ពជើងទឹក នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង...
ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិននិងធុរជន។ នេះបើតាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអញ្ជើញ វិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប...
តាកែវ៖ ប្រជាពលរដ្ឋចំនួន៥៧ភូមិ នៃឃុំចំនួន៥ ក្នុងស្រុកសំរោង ខេត្តតាកែវ នឹងលែងមានបញ្ហាប្រឈមការខ្វះទឹកស្អាត សម្រាប់ប្រើប្រាស់ ដូចរៀងរាល់ឆ្នាំ ខណៈការស្ដារបឹងបត់រការ សម្រេចបានជិត៤ហិកតា ។ នេះបើតាមការបញ្ជាក់ពី ម្ចាស់សិប្បកម្មទឹកស្អាតបត់រកា។ សូមរំលឹកថា រាជរដ្ឋាភិបាល ដែលមានក្រសួងធនធានទឹកនិងឧតុនិយម ជាសេនាធិការ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានសម្រេចអនុញ្ញាត ឱ្យម្ចាស់សិប្បកម្មផលិតទឹកស្អាតបត់រកា...