ភ្នំពេញ៖ រថយន្តអគ្គិសនី សេរីទំនើបជាច្រើនម៉ូដែល របស់ក្រុមហ៊ុន Great Wall Motor (GWM) និងរថយន្តអាគុយថ្មី ZEEKR (ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប នៃប្រទេសចិន បានលេចវត្តមាន នៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃសមរម្យ។ ការលេចវត្តមាននេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការ មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Great Wall Motor...
ភ្នំពេញ៖ កូនត្នោតចំនួន១០ ០០០ ដើម ត្រូវបានដឹកដល់ទីតាំង កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លា និងក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំដែលបានរៀបចំកសាងសម្រាប់បុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យក្រុមហ៊ុន វ័នរ៉ូដគ្រុប របស់ប្រទេសចិន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់ប្រទេសកម្ពុជា។ ការថ្លែងរបស់លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR(ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា...
ភ្នំពេញ៖ កាត់ព្យុះ កាត់ភ្លៀង ជាអ្នកដែលសន្យា ប្រកាសក្ដែងៗថានឹងដឹកឡាន TOYOTA RAIZE ១គ្រឿង យកទៅឱ្យដល់ផ្ទះ ដូច្នេះបើទោះបីជាជួបឧបសគ្គបែបណាក៏ដោយ ក៏ត្រូវតែមកបំពេញពាក្យសន្យាតាមថ្ងៃដែលកំណត់ដែរ។ ប្អូនស្រី តាំ ដានិត អ្នកខេត្តកំពត បានត្រូវរង្វាន់រថយន្តស៊េរីថ្មី TOYOTA RAIZE មួយគ្រឿងពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ដែលគាត់បានទិញយកមកញ៉ាំ...
ភ្នំពេញ៖ កូនខ្មែរមួយរូបនៅខេត្តកំពង់ស្ពឺ បានយកលុយ ២,៥០០រៀល តែប៉ុណ្ណោះ ទៅទិញបានរថយន្តស៊េរីថ្មី TOYOTA RAIZE ដ៏ថ្មីស្រឡាង ១គ្រឿង ហើយបានទៅប្រាប់គ្រួសារ បែរជាពួកគាត់គិតថាជា Prank ទៅវិញ។ កូនខ្មែរម្នាក់នេះមានឈ្មោះថា លាង ស្រីណាត ដោយគាត់បានទិញ ទឹកក្រូច អាយស៍ កូឡា របស់ក្រុមហ៊ុន...
នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)មកពីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដឹកនាំដោយលោកជំទាវ Chantale...
គែរ៖ ប្រទេសអេហ្ស៊ីប និងសម្ព័ន្ធអារ៉ាប់ បានស្វាគមន៍កាលពីថ្ងៃសុក្រ ចំពោះការអំពាវនាវ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់វត្តមានខុសច្បាប់ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសអេហ្ស៊ីប បានអំពាវនាវឱ្យភាគីអន្តរជាតិទាំងអស់រក្សា និងអនុវត្តមតិយោបល់របស់ ICJ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការសម្របសម្រួលសិទ្ធិស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង។ នៅព្រឹកថ្ងៃដដែល...
វ៉ាស៊ីនតោន ៖ ឱកាសរបស់លោក ដូណាល់ ត្រាំ ក្នុងការស្វែងរកផ្លូវត្រលប់ ទៅសេតវិមានវិញសម្រាប់អាណត្តិទី២ ឥឡូវនេះគឺខ្ពស់ជាងពេលមុនៗ ក្នុងការប្រជែងតំណែង ប្រធានាធិបតីឆ្នាំ២០២៤ ដែលជំរុញឱ្យមានភាព មិនប្រាកដប្រជាអំពីភាព ជាអ្នកដឹកនាំពិភពលោក របស់សហរដ្ឋអាមេរិក និងវិធីសាស្រ្តរបស់ខ្លួន ចំពោះប្រទេសអាស៊ី ក្រៅពីប្រទេសចិន ។ សន្និបាតជាតិរយៈពេល ៤ថ្ងៃរបស់គណបក្សសាធារណរដ្ឋ រហូតដល់ថ្ងៃព្រហស្បតិ៍នៅទីក្រុង Milwaukee...
បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលពីមុនជា Facebook លោក Mark Zuckerberg បានពណ៌នាប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ចំពោះការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថាជា “មនុស្សមិនចុះញម” ។ ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា បានឈប់គាំទ្របេក្ខជន នាំមុខខាងគណបក្ស សាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីនោះ លោកបែរជាបានកត់សម្គាល់ថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានក្រុមការងារ ចុះជួយក្រុងកំពង់ចាម ជំរុញឲ្យអាជ្ញាធរក្រុងកំពង់ចាម បន្តការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈឲ្យបានល្អ ដើម្បីជៀសវាង ការបង្កផលប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាស្របតាមការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ លោកអភិបាលខេត្ត មានប្រសាសន៍ ណែនាំបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ និងលទ្ធផល...