ប៉េកាំង៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានជំរុញឱ្យសហរដ្ឋអាមេរិក “ខិតខំប្រឹងប្រែងពិតប្រាកដ ដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងបន្ធូរបន្ថយវិបត្តិ” លើបញ្ហាអ៊ុយក្រែន។ លោក Geng បានឲ្យដឹងនៅឯសន្និសីទសង្ខេបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនថា “នៅលើបញ្ហាអ៊ុយក្រែន ជំនួសឱ្យវោហាសាស្ត្រដ៏ខ្លាំង សហរដ្ឋអាមេរិក គួរតែខិតខំប្រឹងប្រែងពិតប្រាកដដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងបន្ធូរបន្ថយវិបត្តិ” ។ ដោយកត់សម្គាល់ថាសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយតំណាងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើការបកស្រាយលម្អិតជុំវិញ «ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម» តាមរយៈកិច្ចសម្ភាសពិសេសមួយ ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានាពេលខាងមុខ។
តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បានដាក់សំណើរថវិកាការពារជាតិ ដែលបំបែកកំណត់ត្រា ៨,៥៤ពាន់ពាន់លានយ៉េន (ប្រហែល ៥៩ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២៥ ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ សំណើកាលពីថ្ងៃសុក្រ គឺជាលើកទីមួយហើយដែលសំណើថវិកាការពារជាតិរបស់ប្រទេសនេះបានកើនលើសចំនួន ៨ពាន់ពាន់លានយ៉េន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់រដ្ឋាភិបាលលើការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ថវិកាការពារជាតិ សម្រាប់រយៈពេលសារពើពន្ធដែលចាប់ផ្តើមនៅខែមេសា ផ្តល់ការសង្កត់ធ្ងន់យ៉ាងសំខាន់លើការជំរុញអ្វីដែលគេហៅថា “សមត្ថភាពប្រឆាំង” របស់ប្រទេសជប៉ុន។ ក្រសួងការពារជាតិគ្រោងនឹងបែងចែកថវិកាចំនួន ៩៧០ពាន់លានយ៉េន...
ភ្នំពេញ៖ កម្មករ-កម្មការិនី រោងចក្រន អ៊ី មេជ ហ្គាម៉ីន (ខេមបូឌា) ឯ.ក បង្ហាញស្មារតីស្នេហាជាតិតាមរយៈការចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ កម្មការិនី បួរ សេងហុង បានលើកឡើងថា ខ្លួនពិតជាមានការសប្បាយចិត្តជាខ្លាំងដែលបានជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាចំណែកនៃការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានោះ កម្មករ ហាំ ហ៊ត់ បានបញ្ជាក់ថា ការជួយនេះជាការជួយតាមទឹកចិត្ត...
នៅថ្ងៃទី៣១ ខែសីហា សកម្មភាពប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” បានបើកធ្វើនៅ ទីក្រុងប៉េកាំង។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំអាហ្វ្រិក ទំនាក់ទំនងរវាងចិន និងអាហ្វ្រិកបានឈានចូលដំណាក់កាលថ្មីនៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់។ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ២០២៤ ជិតនឹងបើកធ្វើនៅទីក្រុងប៉េកាំង ដែលប្រាកដជានឹងត្រួសត្រាយនូវអនាគតថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិកនិងចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិក។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានសម្គាល់ទៀតថា ប្រឈមនឹងការផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោក ដែលមើលមិនឃើញក្នុងមួយសតវត្ស និងនិន្នាការអភិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសារព័ត៌មានចិន...
ថ្ងៃទី២៧ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្រ របស់បញ្ញវន្តដែលមកពីប្រទេសអាហ្វ្រិកចំនួន ៥០ប្រទេស ដើម្បីលើកទឹកចិត្តពួកគេបន្តផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញា ចំពោះការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកកម្រិតខ្ពស់ និងគាំពារផលប្រយោជន៍រួមរបស់ប្រទេស “សកលខាងត្បូង” ។ លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានធ្វើឡើងដោយជោគជ័យ...
ថ្ងៃទី៣០ ខែសីហា ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ «របាយការណ៍ស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះ ទឹកផ្កាថ្មក្នុងលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin » ។ របាយការណ៍បានឱ្យដឹងថា ប្រទេសចិនមានអធិបតេយ្យភាពទឹកដីដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹក Xianbin និងលំហសមុទ្រជុំវិញ ដែលមានភស្តុកតាងខាងប្រវត្តិសាស្ត្រនិងច្បាប់ដ៏ពេញលេញ។ ការពិនិត្យអេកូឡូស៊ីលើកនេះបានប្រើបច្ចេកទេសដ៏ចាស់ទុំ និងជឿនលឿននាពេលបច្ចុប្បន្ន ក្រុមការងារនៃក្រសួងធនធានធម្មជាតិចិនបានពិនិត្យចំពោះកត្តាជីវសាស្ត្រចំនួន ៧៥ ប្រភេទដែលផ្តោតលើវិស័យចំនួន៤ គឺ ក្រុមផ្កាថ្ម...
នៅជាយក្រុងភាគខាងលិចនៃទីក្រុងកំពង់ផែ Dar Es Salaam ក្នុងប្រទេសតង់ហ្សានីមានទីបច្ចាដ៏ស្ងប់ស្ងាត់មួយកន្លែង។ នៅក្រោមផ្កាពណ៌សដែលរីកស្គុះស្គាយនៅលើដើមឈើ ផ្នូរថ្មក្រានីតជាជួរៗត្រូវបានរៀបចំយ៉ាងល្អស្អាតនិងផ្ចិតផ្ចង់។ នេះជាទីបញ្ចុះសពរបស់អ្នកជំនាញចិនដែលបានជួយប្រទេសតង់ហ្សានី។ លោក Omari អ្នកយាមផ្នូរអាយុ ៤៣ឆ្នាំ កំពុងជូតសំអាតស្លាកផ្នូរសំខាន់នៅច្រកចូលដោយប្រុងប្រយ័ត្ន។ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ គឺជាថ្ងៃដែលលោក Omari “ចងចាំជារៀងរហូត” ។ នៅថ្ងៃដដែលនោះ លោក...
ដូចអ្វីដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា កិច្ចសហប្រតិបត្តិការត្រូវការភាពស្មោះត្រង់ការគោរពគ្នា និងការឱ្យតម្លៃស្មើគ្នា។ យ៉ាងណាមិញការធ្វើជំនួញក៏ដូចគ្នាដែរ ពោលត្រូវធ្វើឡើងក្រោមលក្ខខណ្ឌស្មើភាព យុត្តិធម៌ និងស្មោះត្រង់ ដើម្បីបានផលចំណេញទាំងសងខាង។ អាស្រ័យហេតុនេះ ប្រទេសជាច្រើនបានធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងលើកលែងពន្ធទៅវិញទៅមក សំដៅកាត់បន្ថយថ្លៃដើមនៃការនាំចេញ។ ជាការពិតណាស់ ទីផ្សារគឺជាសមរភូមិប្រកួតប្រជែងមួយ។ មានការប្រកួតប្រជែងទើបមានការរីកចម្រើន ទើបមានការអភិវឌ្ឍផលិតផលកាន់តែថ្មី កាន់តែប្លែក កាន់តែជឿនលឿន និងកាន់តែមានគុណភាពខ្ពស់។ ក៏ប៉ុន្តែការប្រកួតប្រជែងត្រូវធ្វើឡើងក្រោមរូបភាពយុត្តិធម៌ និងគោរពតាមច្បាប់ពាណិជ្ជកម្ម...
ថ្ងៃទី២៩ ខែសីហា លោក LinJian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការសម្រេចបាននូវទំនើបកម្មជាការស្វែងរករួមរបស់ប្រទេសចិននិងអាហ្វ្រិក ភាគីចិនរីករាយពួតដៃជាមួយភាគីអាហ្វ្រិក ដើម្បីរួមគ្នាឆ្ពោះទៅរកដំណើរទំនើបកម្មថ្មី និងរួមគ្នាប្រមូលផ្តុំកម្លាំងចលករកាន់តែច្រើន សម្រាប់ជំរុញទំនើបកម្មពិភពលោក និងការអភិវឌ្ឍរួមរបស់មនុស្សជាតិ។ លោក LinJian បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងរឹងមាំចំពោះអាហ្វ្រិក ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ ព្រមទាំងផ្តោតសំខាន់ទៅលើវិស័យចំនួន៣ ដែលត្រូវជំរុញការធ្វើទំនើបកម្មជាបន្ទាន់ ហើយបំផុសឱ្យមាន “គំនិតផ្តួចផ្តើមស្តីពីការគាំទ្រឧស្សាហូបនីយកម្មរបស់អាហ្វ្រិក អនុវត្ត...