ភ្នំពេញ៖ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងពិធីអបអរសាទរ នៅទីស្តីការ គ.ជ.ប ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ លោកអគ្គលេខាធិការ លើកឡើងថា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទីព្រឹក គឺជាថ្ងៃនក្ខត្តឫក្សដ៏ឧត្តម ដែលព្រះរាជាណាចក្រកម្ពុជារៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជា “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដោយមានការគាំទ្រ...
ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខ ប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ ចូលរួមអបអរសាទរ ពិធីបើកសម្ពោធព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ សីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសធានាអះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ នឹងធ្វើឲ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រង...
កំពង់ស្ពឺ ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានអបអរសាទរពិធីបើកកាដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ សីហា នៅទីតាំងក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងកម្មវិធីអបអរសាទរ របស់សភាពាណិជ្ជខេត្តកំពង់ស្ពឺនេះ មានការទូងស្គរ វាយជួង ចាក់ធុងបាស់ ដើម្បីរាំកម្សាន្តសប្បាយដ៏រីករាយផងដែរ។នាឱកាសនោះ លោកឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ ក្នុងថ្ងៃជាប្រវត្តិសាស្រ្ត បើកសម្ពោធការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃ៥ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ២០០០ឆ្នាំក្រោយមក កម្ពុជា បានបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលយកតាមលំនាំចក្ខុវិស័យ របស់បុព្វបុរសខ្មែរ ពីជំនាន់មុន គឺសម័យហ្វូណន ដើម្បីតភ្ជាប់ពាណិជ្ជកម្ម ជាមួយពិភពលោក...
កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅនៅចំណុច ចាប់ ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបើកការដ្ឋាន សាងសង់ “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត...
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជាទីគោរព! តាំងនាមឱ្យក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មួយនិស្តចិន ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបទីប្រាំឆ្នាំនៃការបង្កើតការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំព្រះរាជាណាចក្រកម្ពុជា! សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា ព្រទាំងប្រជាជនពីគ្រប់មជ្ឈដ្ឋាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវការផ្លាស់ប្តូរ រវាងគណបក្សនិងគណបក្ស និងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំង២ ចិននិងកម្ពុជា! ទំនាក់ទំនងប្រទេសទាំងពីរបានឆ្លងកាត់ការសាកល្បងនៃស្ថានភាពអន្តរជាតិ មានភាពរឹងមាំដូចថ្ម ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងលើកគ្រប់វិស័យទទួលបានផ្លែផ្កាដ៏ច្រើនសន្ធឹកសន្ធាប់ ។ ឈានចូលក្នុងយុគសម័យថ្មី...
នាពេលថ្មីៗកន្លងទៅនេះលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់នៅពេលផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះស្ថាប័នមជ្ឈិម និងរដ្ឋឱ្យសិក្សារៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចកសាងក្រុមសមាជិកបក្ស និងកម្មាភិបាលបក្សនៃស្ថាប័នមជ្ឈិម និងរដ្ឋថា ការសិក្សារៀនសូត្រនិងអនុវត្តឱ្យបានល្អនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយរបស់បក្សទាំងមូលនិងប្រទេសទាំងមូលនាពេលបច្ចុប្បន្ននិងមួយរយៈពេលនៅថ្ងៃខាងមុខ ស្ថាប័នមជ្ឈិមនិងរដ្ឋជា”ផ្លូវមុខ”នៃការអនុវត្តតាមសេចក្តីសម្រេចចិត្ត និងការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដូច្នេះ ត្រូវធ្វើជាអ្នកនាំមុខនៃការសិក្សារៀនសូត្រ ផ្សព្វផ្សាយ និងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។...
នៅថ្ងៃទី២ ខែសីហា តាមម៉ោងក្នុងតំបន់សកម្មភាពពិសេសនៃកិច្ចប្រជុំសន្ទនាសកលស្តីពី “កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” បានបើកធ្វើដោយជោគជ័យនៅប្រទេសថៃនិងប៉ាគីស្ថាន។ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូដោយលើកឡើងថា ក្នុងនាមជាទីផ្សារដែលមានកម្លាំងរស់រវើកបំផុត និងទ្រង់ទ្រាយធំបំផុតមួយនៅលើពិភពលោក ប្រទេសចិនបាន និងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយគុណភាពខ្ពស់ដែលនឹងជំរុញឱ្យប្រទេសចិន និងថៃ ក៏ដូចជាប្រទេសនានាលើពិភពលោកពួតដៃគ្នាស្វែងរកភាពរីកចម្រើននិងការអភិវឌ្ឍរួម។ ប្រទេសថៃនឹងពួតដៃប្រកៀកស្មាគ្នាជាមួយប្រទេសចិន ដើម្បីជំរុញប្រកបដោយប្រសិទ្ធភាពនូវការកសាង”ខ្សែក្រវាត់និងផ្លូវ” បង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ចបៃតងជាដើមដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ...
នាពេលថ្មីៗកន្លងទៅនេះកិច្ចសន្ទនាសកលស្តីពី “កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើសកម្មភាពពិសេសមួយចំនួនសម្រាប់យុបជន Gen Z ជាបន្តបន្ទាប់នៅប្រទេសអាល្លឺម៉ង់ ក្រិកនិងឥណ្ឌា បញ្ញវន្តវ័យក្មេង ម្ចាស់ប្លុកដ៏ល្បីឈ្មោះនិងអ្នកមានឥទ្ធិពលខាងបញ្ចេញមតិជាដើមនៃប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ អូទ្រីស ក្រិកឥណ្ឌានិងស្រីលង្កាជាដើមបានរួមគ្នាពិគ្រោះពិភាក្សាពីកាលានុវត្តភាពដែលការធ្វើទំនើបកម្មតាមបែបផែនចិនបាននាំមកដល់យុវជននៃបណ្តាប្រទេសនានាលើពិភពលោក។ លោក Chandru ម្ចាស់ប្លុកដ៏ល្បីឈ្មោះនៃ YouTube របស់ប្រទេសស្រីលង្កាបានថ្លែងថា ប្រទេសចិនផ្តោតសំខានទៅលើគោលដៅអភិវឌ្ឍន៍ដ៏វែងឆ្ងាយ ប្រជាជនចិនមានជំនឿចិត្តលើខ្លួនឯង ប្រការនេះជាមូលដ្ឋានរបស់ចិនសម្រាប់ទទួលបានសមិទ្ធផលក្នុងកិច្ចកសាងប្រទេសជាតិដែលគួរឱ្យកត់សម្គាល់។ នៅពេលអនាគត...