បរទេស៖ រដ្ឋមន្ត្រីផ្នែកស៊ើបការណ៍អ៊ីរ៉ង់លោក Esmail Khatib បានចោទប្រកាន់ទៅលើ សហរដ្ឋអាមេរិកថា បានបើកភ្លើងខៀវលើផែនការរបស់អ៊ីស្រាអែល ក្នុងការធ្វើឃាតប្រមុខនយោបាយ របស់ក្រុមហាម៉ាស់លោក Ismail Haniyeh ។ លោក Khatib បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ នៅក្នុងសារចូលរួមរំលែកទុក្ខចំពោះមរណភាព របស់លោក Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ជាកន្លែងដែលគាត់កំពុងស្នាក់នៅ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបានសារភាពថាបានសម្លាប់អ្នកកាសែត Al Jazeera ម្នាក់ដែលមានឈ្មោះថាIsmail al-Ghoul ហើយអ៊ីស្រាអែលត្រូវបានចាត់ទុកថាគាត់គឺជាភេរវករដែលបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីឆ្នាំមុនលើរដ្ឋជ្វីហ្វ។ កាលពីថ្ងៃពុធ Al Jazeera បាននិយាយថា អ្នកយកព័ត៌មានពីរនាក់របស់ខ្លួនគឺលោក al-Ghoul និងអ្នកថតរូបរបស់គាត់ Rami al-Rifi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា។ បណ្តាញដែលមានមូលដ្ឋាននៅកាតា ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា រថយន្តរបស់ពួកគេត្រូវបានតម្រង់គោលដៅដោយផ្ទាល់នៅក្នុងជំរុំជនភៀសខ្លួន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា សមាជិកព្រឹទ្ធសភាលោក Dmitry Savelyev ត្រូវបានដកហូតអភ័យឯកសិទ្ធិសភា និងឃុំខ្លួននៅទីក្រុងមូស្គូ ពីបទសង្ស័យថាបានប្រព្រឹត្តិកិច្ចសន្យាសម្លាប់អតីតដៃគូអាជីវកម្ម គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រ។ អគ្គរដ្ឋអាជ្ញារុស្ស៊ី លោក Igor Krasnov បានបង្ហាញខ្លួនដោយមិនបានប្រកាសនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសហព័ន្ធ ខណៈពេលដែលវាត្រូវបានសម្រាកសម្រាប់រដូវក្តៅ ហើយត្រូវបានឃុំខ្លួនលោក Savelyev នៅពេលគាត់ចេញពីអង្គជំនុំជម្រះ។ យោងតាមមន្ត្រីជាន់ខ្ពស់នៃអង្គជំនុំជម្រះបានបញ្ជាក់ថាកាលពីខែសីហា ឆ្នាំ ២០២៣...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌អាមេរិកឬ DOJ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង ក្រុមហ៊ុនTikTok និងក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិន ByteDance ពីបទបរាជ័យក្នុងការការពារឯកជនភាពរបស់កុមារនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមសេចក្តីថ្លែងការណ៍របស់ DOJ កាលពីថ្ងៃសុក្រ TikTok បានរំលោភលើច្បាប់ស្តីពីការការពារឯកជនភាពលើអ៊ីនធឺណិតរបស់កុមារ ដែលទាមទារសេវាកម្មដែលមានគោលបំណងកុមារ ដើម្បីទទួលបានការយល់ព្រមពីមាតាបិតាដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួន ប្រសិនបើអ្នកប្រើប្រាស់មានអាយុក្រោម១៣ ឆ្នាំ។ DOJ បាននិយាយថា TikTok បានអនុញ្ញាតឱ្យកុមារបង្កើតគណនីនៅលើកម្មវិធី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបារាំងបានចេញអនុសាសន៍មួយដែលពលរដ្ឋរបស់ខ្លួនក្នុងចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយចៀសវាងការធ្វើដំណើរទៅទីនោះ ទោះមានហេតុផលអ្វីក៏ដោយ។ ក្រសួងបានលើកឡើងពីហានិភ័យនៃការកើនឡើងខាងយោធាក្នុងតំបន់និងក្នុងប្រទេសកាន់សាសនាអ៊ីស្លាមនេះ។ការព្រមាននេះបានកើតឡើងបន្ទាប់ពីមានការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុម Hamas លោក Ismail Haniyeh នៅក្នុងក្រុង តេហរ៉ង់(Tehran) កាលពីថ្ងៃពុធ។ គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការធ្វើឃាតនេះ ទោះបីជាក្រុងយេរូសាឡឹមខាងលិចមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួនក៏ដោយ។ ការធ្វើឃាតនេះបាននាំឱ្យមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាក្រុមហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ផងដែរ។របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបង្ហាញថា ការសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលអាចនឹងកើតមាននៅពេលខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃកម្ពុជា បានធានាអះអាងថា កិច្ចសហការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម នឹងមិនឱ្យកម្ពុជា មានការបាត់បង់ទឹកដីខេត្តណាមួយឡើយ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ...
ភ្នំពេញ ៖ យោងតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬប្រឡាក់ ដោយមិនមានគិតកម្រៃសេវាពីអតិថិជន នៅទូទាំងប្រទេស។ ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ...
លោកខាងលិចនិងរុស្សី ធ្វើការផ្លាស់ប្តូរអ្នកទោសក្នុងទំហំច្រើនបំផុតមួយ មិនធ្លាប់មានចាប់តាំងពី សម័យសង្គ្រាមត្រជាក់ របាយការណ៍របស់សភាបង្ហាញថា អាមេរិកអាចនឹងចាញ់សង្រ្គាមជាមួយរុស្ស៊ី និងចិន ដោយសារតែខ្វះសមត្ថភាពប្រយុទ្ធ កូរ៉េខាងជើង នៅតែបន្តបិទទ្វារចំពោះបុគ្គលិក ផ្តល់ជំនួយរបស់អន្តរជាតិ ខណៈដែលប្រទេសនេះ កំពុងជួបគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ប្រធានគណបក្សប្រឆាំងដ៏ធំ របស់ថៃព្រមានថា ប្រទេសថៃនឹងធ្លាក់ក្នុងភាពចលាចល នយោបាយម្តងទៀត មុនការសម្រេចរបស់តុលាការ គ្រាប់រ៉ុក្កែត ៦០គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលអ៊ីស្រាអែល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤តទៅ រាល់ការចេញចូលតាមច្រកអាកាស របស់ភ្ញៀវជាតិ និងអន្តរជាតិ នឹងមានភាពងាយស្រួលជាងមុន ដូចនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន តាមរយៈការបំពេញបែបបទ និងបង់លុយជាដើម គឺត្រូវប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ។ ការបញ្ជាក់របស់សម្តេចធិបតីខាងលើ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ...
ភ្នំពេញ៖ បន្ទាប់ពីបានស្ទាបស្ទង់ដោយប្រុងប្រយ័ត្ន និងដោយការទទួលខុសត្រូវ លើការប្រើប្រាស់លុយដុល្លារអាមេរិក ដែលមានសភាពចាស់ ទក់ ឬរហែកតិចតួច នៅខេត្តសៀមរាបហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យចរាចរណ៍ លុយដុល្លារអាមេរិកចាស់រហែកតិចតួច នៅទូទាំងប្រទេសតែម្តង។ ការប្រកាសរបស់សម្តេចធិបតី ធ្វើឡើង ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាអាហារសាមគ្គី...