មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា លោក Pavel Popov អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្លែងបន្លំទ្រង់ទ្រាយធំ ហើយកំពុងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន។ របាយការណ៍បានឲ្យដឹងថា តុលាការរុស្ស៊ីបានបញ្ជាឲ្យបន្ដឃុំខ្លួនលោក Popov រហូតដល់ថ្ងៃទី២៩ ខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថាលោក Popov និងមនុស្ស ២រូប ទៀតនៃក្រសួងការពារជាតិរុស្ស៊ី បានកេងយកថវិកាពីឆ្នាំ២០២១...
ប៉េកាំង៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញឱ្យអ៊ីស្រាអែល ផ្តល់ការធានាសន្តិសុខ សុវត្ថិភាព និងការសម្របសម្រួល សម្រាប់ការចាក់វ៉ាក់សាំង ប្រឆាំងនឹងមេរោគស្វិតដៃជើងនៅតំបន់ហ្គាហ្សា។ លោក Geng បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់គាត់នៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ាថា មេរោគប៉ូលីយ៉ូ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់កុមារនៅតំបន់ហ្គាហ្សា ហើយការចាក់វ៉ាក់សាំង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ និងធានាសុវត្ថិភាពរបស់កុមារ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានឲ្យដឹងថា លោកនឹងបន្តធ្វើការសម្រាប់អនាគតនៃទំនាក់ទំនងជាមួយប្រទេសជប៉ុន ដោយមិនគិតពីអ្នកដែលស្នងតំណែងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅខែក្រោយនោះទេ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅការិយាល័យប្រធានាធិបតី លោក Yoon បានឲ្យដឹងថា “ខ្ញុំចង់និយាយអំពីការរក្សាកិច្ចសហប្រតិបត្តិការ និងការរួមផ្សំគ្នា សម្រាប់អនាគត ដោយមិនគិតពីមេដឹកនាំណា ដែលទទួលបន្ទុកកិច្ចការរដ្ឋ” ដោយសំដៅទៅលើអ្នកស្នងតំណែងរបស់លោក...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួននឹងធ្វើការវិនិយោគបន្ថែមចំនួនជាង ១,៣ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន United States Steel Corp. នៅក្នុងការដេញថ្លៃជាក់ស្តែងមួយ ដើម្បីជួយឈានដល់ការគ្រោងទុករបស់ខ្លួននូវការទិញយកក្រុមហ៊ុនផលិតដែកថែបអាមេរិកដ៏ល្បីល្បាញមួយនេះ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលមានការប្រឆាំងទៅនឹងកិច្ចព្រមព្រៀងពី United Steelworkers ដែលជាសហជីពការងារដ៏សំខាន់មួយ។ ក្រុមហ៊ុនជប៉ុនបានឲ្យដឹងថា ការវិនិយោគចុងក្រោយបំផុត...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា ក្រសួងបរិស្ថានខិតខំបន្តអនុវត្តការងារ លើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ធានាបានលំនឹងបរិស្ថាន ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តតំពង់ស្ពឺ នាថ្ងៃទី៣០ ខែសីហា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានអះអាងកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ស្ថិតនៅក្រោម ការរិះគន់ យ៉ាងខ្លាំង ពីសំណាក់ទាហានរបស់គាត់ សមាជិកសភា និងអ្នកវិភាគយោធា បន្ទាប់ពីកងកម្លាំង រុស្ស៊ីបានវាយលុយយ៉ាងឆាប់រហ័សនៅ Donbass និងរុញច្រានកងទ័ពរបស់ទីក្រុងគៀវឲ្យចេញមកវិញ។ យោងតាមគេហទំព័ររបស់ចក្រភពអង់គ្លេស ដោយសារតែការលុកលុយរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk...
គៀវ៖ កាលពីថ្ងៃព្រហស្បតិ៍ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ថា យន្តហោះចម្បាំង F16 ចំនួន ១គ្រឿង បានធ្លាក់ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។ អគ្គសេនាធិការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ថា យន្តហោះចម្បាំង F16 ដែលចូលរួមក្នុងការប្រយុទ្ធបានបំផ្លាញមីស៊ីលចំនួន៤គ្រាប់ ហើយយន្តហោះមួយក្នុងចំណោមយន្តហោះនោះបានបាត់ការទាក់ទងនៅគ្រាដែលចូលទៅជិតគោលដៅបន្ទាប់។ សេចក្តីថ្លែងការណ៍បានដាក់ថា “ដូចដែលវាបានប្រែក្លាយនៅពេលក្រោយ យន្តហោះបានធ្លាក់ ហើយអ្នកបើកយន្តហោះបានស្លាប់” ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃឧប្បត្តិហេតុមួយនេះនោះទេ។ គណៈកម្មការពិសេសនៃក្រសួងការពារជាតិអ៊ុយក្រែន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូល សិស្សចូលរៀនឱ្យបានផុលផុស ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី។ តាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ សម្ដេចធិបតី បានអំពាវនាវក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំ...
ភ្នំពេញ៖ សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យនានា ចំនួន ២៦រូប កំពុងរៀបចំ តាក់តែងវិញ្ញាសា សម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ នៅពេលរសៀលថ្ងៃទី៣១ ខែសីហានេះ ។ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល វិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅ នៅរសៀលក្នុងថ្ងៃតែមួយ ។...
តូក្យូ៖ ការស្នើសុំថវិកាដំបូង សម្រាប់ឆ្នាំ២០២៥ របស់ប្រទេសជប៉ុន ទំនងជាបានឈាន ដល់កំណត់ត្រាជាង ១១៧ពាន់ពាន់លានយ៉េន (៨០៨ពាន់លានដុល្លារ) ដែលជាកំណត់ត្រា ខ្ពស់សម្រាប់ឆ្នាំទី២ ជាប់ៗគ្នា នេះបើតាមការបូកសរុប របស់សារព័ត៌មានក្យូដូ បានបង្ហាញនៅថ្ងៃសុក្រនេះ ជាមួយនឹងការចំណាយផ្នែកសន្តិសុខសង្គម និងការពារជាតិកើនឡើង។ សំណើរបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ដែលទទួលបន្ទុកលើ គោលនយោបាយវេជ្ជសាស្ត្រ និងប្រាក់សោធន និវត្តន៍បានកើន...