បរទេស៖ ឧទ្ធម្ភាគចក្រប្រភេទ Mi-8 បានបាត់ខ្លួននៅឧបទ្វីប Kamchatka ដោយមានអ្នកដំណើរចំនួន ១៩នាក់ និងសមាជិកនាវិក ៣នាក់ ផ្សេងទៀតនៅលើឧទ្ធម្ភាគចក្រនោះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឆ្លើយតបគ្រាអាសន្នក្នុងតំបន់បាននិយាយនៅថ្ងៃទី៣១ ខែសីហាថា ឧទ្ធម្ភាគចក្រ Mi-8 របស់ក្រុមហ៊ុនអាកាសចរណ៍...
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមសម រង្ស៉ី ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖ «បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវរូបថតចំនួនពីរសន្លឹកដែលមាន កាយវិកាប្រហាក់ប្រហែលគ្នា ដែលក្នុងនោះមួយសន្លឹកថតនៅក្នុងឆ្នាំ១៩៩៨ និងមួយសន្លឹកទៀតថតនៅក្នុងឆ្នាំ២០២៤នេះ។ នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាមួយនឹងរូបថតទាំងពីរសន្លឹក សម្ដេចតេជោ ហ៊ុន សែន បានភ្ជាប់នូវខ្លឹមសារថា៖ «រូបថត ២សន្លឹក មួយសន្លឹកថតឆ្នាំ១៩៩៨ ក្នុងវ័យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានគម្រាមរារាំងការព្យាយាមរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបមិនឲ្យទទួលបានជោជ័យនិងការគាំទ្រឡើយ។ មេដឹកនាំប៉ូឡូញរូបនេះទោះបីជាយ៉ាងណាក្តីបានពន្យល់ថា លុះត្រាណាតែអ៊ុយក្រែនងាកទៅរកការដោះស្រាយទៅនឹងការទាមទាររបស់ទីក្រុង Warsaw ទៅលើករណីនៃការសម្លាប់រង្គាលនៅ Volyn ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ដែលជាការសម្លាប់ជនជាតិប៉ូឡូញជាច្រើនដោយអ្នកជាតិនិយមអ៊ុយក្រែន។ លោក Tusk បានធ្វើការសន្យាបន្ទាប់ពីមានរឿងអាស្រូវនយោបាយដ៏ធំមួយបានកក្រើកប្រទេសប៉ូឡូញ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏មហន្តរាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba ដែលបានធ្វើសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសជាច្រើនអំពីប្រវត្តិសាស្ត្រប៉ូឡូញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីយោធាលំដាប់កំពូលមកពីរដ្ឋសមាជិកណាតូ និងអ៊ុយក្រែនបានប្រមូលផ្តុំគ្នាក្នុងទីក្រុង Dresden របស់អាល្លឺម៉ង់សម្រាប់កិច្ចពិភាក្សាសម្ងាត់មួយនៅក្នុងសប្តាហ៍នេះ។ ប្រភពដដែលបានសរសេរទៀតថាប្រទេសជាម្ចាស់ផ្ទះត្រូវបានគេរាយការណ៍ ថាបានប្រើឱកាសដើម្បីបង្ហាញពីការច្នៃប្រឌិតចុងក្រោយបំផុតរបស់អ្នកផលិតអាវុធរបស់ខ្លួន។ កាលពីដើមខែនេះ ក្រុមហ៊ុនការពារជាតិឈានមុខគេរបស់អាល្លឺម៉ង់ Rheinmetall បានប្រកាសថា ខ្លួនបានបង្កើនប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនជិតទ្វេដងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។ក្រុមហ៊ុនអាវុធយក្សនេះបាននិយាយថាជម្លោះអ៊ុយក្រែនគឺស្ថិតក្នុងចំណោមកត្តាដែល ធ្វើឱ្យដំណើរការអាជីវកម្មមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ។ នៅក្នុងអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ Bild បានរាយការណ៍ថាមេបញ្ជាការកងកម្លាំងជើងគោកនៃបណ្តាប្រទេសអឺរ៉ុបចំនួន ៣៥ ក៏ដូចជាអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំបិទទ្វារនៅទីក្រុង...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន បានចុះ បំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល...
ថៃ ៖ បាក់រលំសំណង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមដី កប់មនុស្ស៣នាក់ លិចនាវា របស់កងទ័ពជើង ទឹកម៉ាឡេស៊ី, សមាជិកនាវិកទាំង ៣៩ នាក់ត្រូវបានជួយសង្គ្រោះ ក្រុមសកម្មប្រយុទ្ធ ហេសបូឡា បាញ់គ្រាប់រ៉ុក្កែតជាង ៣២០គ្រាប់ ទៅលើទីតាំងយោធាចំនួន ១១ របស់អ៊ីស្រាអែល ចារកម្មរបស់រុស្ស៊ីថា អាមេរិកកំពុងរៀបចំបដិវត្តន៍ពណ៌ មួយទៀតនៅក្នុងប្រទេសហ្សកហ្ស៊ី ចិន រារាំងបេសកកម្ម...
ភ្នំពេញ៖ ពលករកម្ពុជាដែលកំពុងបម្រើការងារ និងស្នាក់នៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកាតាមលទ្ធភាពចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។ លោក ឆាយ ពិសី ពលករដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានប្រកាសគាំទ្រមូលនិធិនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី។ លោកបាននិយាយថា៖ «ពួកខ្ញុំបានបរិច្ចាគថវិកាមួយចំនួនតាមលលទ្ធភាពក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស...
ភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សប្បាយរីករាយដែលបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដើម្បីការអភិវឌ្ឍជាតិ។ កម្មការិនី ផន ផល្លា បានលើកឡើងថា “ខ្ញុំមិនមែនជាអ្នកមានលុយកាក់អ្វីនោះទេ តែមានអារម្មណ៍ថាសប្បាយរីករាយ នៅពេលបានចូលជួយជាតិបន្តិចបន្តួច បើមិនបានច្រើន បានតិចតួចក៏សប្បាយចិត្ត” ។ ជាមួយគ្នានោះកម្មការិនី កឺ ផល្លី...
ភ្នំពេញ៖ ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដាច់ខាតយើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រកាសប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខណ្ខ ៧មករា ដោយមានការចូលរួមអបអរសាទរពីសមាជិក...