ភ្នំពេញ៖ ក្រសួងព័ត៌មាន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជា ពលរដ្ឋបានឃើញដោយផ្ទាល់ នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានច្រានចោលផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការបញ្ជូនអ្នកម៉ៅការអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីថែរក្សាផ្នែករឹងរបស់លោកខាងលិច រួមទាំងយន្តហោះចម្បាំង F-16 ផងដែរ។ ការតស៊ូមតិនិងពិភាក្សាគ្នាដ៏យូរអង្វែង ក្នុងការពិចារណាដាក់ពង្រាយជនស៊ីវិលអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់សេវាផ្នែកប្រព័ន្ធដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយអ្នកគាំទ្របរទេសរបស់ខ្លួន បានកាន់តែខ្លាំងចាប់តាំងពីការប្រគល់យន្តហោះ F-16 ចំនួន ៦គ្រឿង នៃកញ្ចប់ដំបូងដល់អ៊ុយក្រែនកាលពីចុងខែកក្កដា។ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានពិនិត្យមើលសំណើដែលចេញមកពីយោធា...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងស្ថាបនិក Telegram លោក Pavel Durov មិនដែលជួបប្រជុំគ្នាម្ដងណាឡើយ។ នៅថ្ងៃទី២៤ ខែសីហា លោក Durov ដែលជាស្ថាបនិកក្រុមហ៊ុន Telegram...
ប៉េកាំង៖ ការឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងទឹកដីរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ខណៈពេលដែលបង្ហាញខ្លួនឯងថា ជាជនរងគ្រោះ ហ្វីលីពីន កំពុងប្រើប្រាស់យុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះរបស់ចោរ ដែលស្រែកថា “បញ្ឈប់ចោរ!” ។ កាលពីខែមេសា ឆ្នាំនេះ ហ្វីលីពីន បានបោះយុថ្កាដោយខុសច្បាប់នូវនាវាឆ្មាំឆ្នេរសមុទ្រ MRRV-9701 នៅតំបន់ដែនទឹក Xianbin Jiao នៃកោះ Nansha Qundao របស់ប្រទេសចិន។ ចាប់តាំងពីថ្ងៃទី១៩...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីក្រិករបស់លោក George Gerapetritis បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងការកើនឡើងនៃអំពើហិង្សា និងអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីភាពធ្ងន់ធ្ងរនៃការអភិវឌ្ឍន៍ “យ៉ាងឆាប់រហ័ស” នៅក្នុងតំបន់។ លោក Abdelatty បានជូនដំណឹងដល់សមភាគីក្រិកអំពីទំនាក់ទំនង ដែលអេហ្ស៊ីបកំពុងធ្វើជាមួយប្រទេសមួយចំនួនក្នុងតំបន់ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប...