តូក្យូ៖ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានឲ្យដឹងថា ខ្លួនអាចនឹងបន្តប្រតិបត្តិការ ដើម្បីទាញយកកំទេចកំទីឥន្ធនៈនុយក្លេអ៊ែរចំនួនតិចតួចពីម៉ាស៊ីនរ៉េអាក់ទ័រពិការមួយនៅឯរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលរងគ្រោះដោយគ្រោះមហន្តរាយនៅសប្តាហ៍ក្រោយ។ នៅថ្ងៃទី២២ ខែសីហា ក្រុមហ៊ុន TEPCO ត្រូវបានកំណត់ ដើម្បីព្យាយាមទាញយកកំទេចកំទីរហូតដល់ ៣ក្រាមពីអង្គភាពលេខ២ នៅរោងចក្រនុយក្លេអ៊ែរខាងលើនេះ ប៉ុន្តែបានផ្អាកប្រតិបត្តិការ បន្ទាប់ពីរកឃើញ កំហុសក្នុងការដំឡើងអំឡុងពេលរៀបចំ។ មន្ត្រី TEPCO...
ការ៉ាកាស៖ អគ្គមេធាវីវេណេស៊ុយអេឡា លោក Tarek William Saab បានផ្តល់សច្ចាប័នលើដីកាចាប់ខ្លួន ប្រឆាំងនឹងអតីតបេក្ខភាពប្រធានាធិបតីបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ពីបទឧក្រិដ្ឋជាច្រើន ដែលបានប្រព្រឹត្តបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា។ លោក Saab បានប្រាប់អ្នកយកព័ត៌មានថា “ដីកាចាប់ខ្លួននេះចូលជាធរមាន វាត្រូវតែអនុវត្តក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
កូឡាឡាំពួរ៖ ការនាំចេញទុរេន របស់ប្រទេសម៉ាឡេស៊ី បានកើនឡើង ២៥៦,៣ភាគរយ នៅចន្លោះឆ្នាំ២០២០ និង ២០២២ ដោយប្រទេសចិន គឺជាគោលដៅនាំមុខគេ នៃការនាំចេញផ្លែឈើរបស់ប្រទេសនេះ ។ ប្រទេសចិន បាននាំចូលទុរេនចំនួន ៨៨៧លានរីងហ្គីត (២០៤,៥លានដុល្លារអាមេរិក) ចេញពីការនាំចេញធុរេនចំនួន ១,១៤ពាន់លានរីងហ្គីតរបស់ប្រទេស ម៉ាឡេស៊ីក្នុងឆ្នាំ២០២២ នេះបើតាមនាយកផ្នែកផ្សព្វផ្សាយ ទីផ្សារអន្តរជាតិ របស់អាជ្ញាធរកសិកម្ម...
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវនេះ មានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ តាមរយៈសំណេរភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន បានអនុម័តការតែងតាំង សមាជិកគណៈរដ្ឋមន្ត្រីថ្មីចំនួន ៩រូប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Andrii Sybiha ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសនេះ ខណៈដែលលោក Vitaliy Koval ត្រូវបានតែងតាំងជារដ្ឋមន្ត្រីគោលនយោបាយកសិកម្ម និងស្បៀងអាហារ។ អតីតអនុប្រធានការិយាល័យ ប្រធានាធិបតីលោក Oleksii...