ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវករណីទទួលប្រាក់ផ្ទេរចូលច្រឡំតាមប្រព័ន្ធធនាគារនិងគេចវ៉េសមិនព្រមសងទៅម្ចាស់ដើម (ជនរងគ្រោះ) វិញ។ តាមរយៈមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលទាំងអស់ ថា ការទទួលបានប្រាក់តាមរយៈប្រព័ន្ធធនាគារ ដែលពុំមានប្រភពច្បាស់លាស់ (ការផ្ទេរ ឬទូទាត់ច្រលំ) ហើយមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ។ បន្ថែមលើសពី មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ប្រសិនបើទទួលបានប្រាក់ពុំមានប្រភពច្បាស់លាស់សូមអនុវត្តតាមការណែនាំដូចខាងក្រោម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ។ ការបង្ហាញនូវការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ ខាងលើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលសម្តេចធិបតី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន...
កំពង់ចាម៖ រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតីនៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិតនិងនិស្សិតចំនួន ២០០អង្គ/នាក់ នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថាគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិនដែលបានជួយដល់ពិភពលោកទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌...
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ពីបទបង្កហឹង្សាដោយចេតនាដោយជនសង្ស័យ បានយកពូថៅកាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបូសជាទម្ងន់ដោយសារផឹកស៊ីស្រវឹងហើយទាស់សម្តីគ្នាកាលពីវេលាម៉ោង ១៤ និង ៣០ នាទីនៅចំនុចរាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះមានឈ្មោះ ម ញ៉ន ភេទប្រុសអាយុ ៣៧ឆ្នាំ...
ក្រុងមូស្គូ៖ អ៊ុយក្រែន កំពុងត្រៀមផែនការវាយប្រហារ ដោយអាវុធគិមី ប៉ុន្តែបន្លំទំលាក់កំហុសលើរុស្ស៊ី ហ្វីលីពីន ចាប់ផ្តើមសមយុទ្ធ ទ័ពជើងទឹក ជាមួយសម្ព័ន្ធមិត្តអាមេរិក និងប្រទេសផ្សេងទៀត ខណៈភាពតានតឹង ក្នុងតំបន់កាន់តែក្តៅគគុក ថៃ ៖ មួយគ្រួសារមានគ្នា៤នាក់ ប្តីប្រពន្ធ និងកូន២នាក់ ត្រូវបានបាញ់ចំក្បាល ស្លាប់ទាំងអស់ តម្លៃមាសនៅ វៀតណាម បានកើនឡើង...
ភ្នំពេញ៖ របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោក (WB) បាននិយាយនៅថ្ងៃនេះថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោកក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងសន្ទុះមួយយឺតជាងកាលមិនទាន់មានការផ្ទុះជំងឺរាតត្បាតសកល។ ក្នុងរបាយការណ៍ បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធនាគារពិភពលោកព្យាករថា ក្នុងឆ្នាំ២០២៤ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤.៨ភាគរយ ប៉ុន្តែអត្រានេះនឹងធ្លាក់មកនៅ ៤.៤ភាគរយវិញ ក្នុងឆ្នាំ២០២៥។ កំណើននៅប្រទេសចិន ដែលជាសេដ្ឋកិច្ចធំជាងគេក្នុងតំបន់...
ភ្នំពេញ ៖ ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ ខណៈមានបេក្ខជនអវត្តមានចំនួន ២៣១៨នាក់ ក្នុងនោះ បេក្ខជនស្វៃរិនអវត្តមាន ចំនួន ១៩១២នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៨...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម បានទទួលមរណៈភាព ដោយរោគគាពាធ នៅវេលាម៉ោង៦:០០នាទី។ សពត្រូវតម្គល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់ឯកឧត្តម នៅសង្កាត់ទួលស្វាយព្រៃ៕
បរទេស៖ ប្រភពគណបក្សមួយបានប្រាប់ AFP ប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានដោះលែងពីមន្ទីរឃុំឃាំងរបស់របបយោធា ដោយហេតុផលសុខភាព សម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ា គឺលោកស្រី អ៊ុងសាន ស៊ូជី បានទទួលមរណភាពហើយ ដោយសារជំងឺមហារីកឈាមកាលពីថ្ងៃចន្ទ (ទី៧ ខែតុលា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zaw Myint...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នររោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ខៀវ កាញារីទ្ធ, លោក ចម ប្រសិទ្ធ, លោក ប៉ុល សារឿន ជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ» ឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី។