សេអ៊ូល៖ យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានបំផ្ទុះផ្នែកខ្លះនៃផ្លូវអន្តរកូរ៉េ នៅម្ខាងនៃព្រំដែនរបស់ខ្លួន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ដោយបានបំផ្លាញនូវអ្វីដែលធ្លាប់ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការរបស់កូរ៉េទាំងពីរ។ អគ្គសេនាធិការចម្រុះរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា “កងកម្លាំងកូរ៉េខាងជើងបានធ្វើការបំផ្ទុះ ដោយសន្មត់ថានឹងបិទផ្លូវអន្តរកូរ៉េ” នៅក្នុងទីក្រុង Gyeongui និង Donghae ប្រហែលថ្ងៃត្រង់។ ក្រោយមកនៅថ្ងៃនោះ ទូរទស្សន៍ KBS...
សេអ៊ូល៖ ភាពតានតឹងបាននិងកំពុង កើនឡើងរវាងកូរ៉េទាំងពីរ ខណៈដែលទីក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនបានបញ្ជាឱ្យអង្គភាពកាំភ្លើងធំនៅតាមព្រំដែន “ត្រៀមខ្លួនជាស្រេច ដើម្បីបើកការបាញ់ប្រហារ” ដើម្បីឆ្លើយតបទៅនឹងការហោះហើរយន្តហោះដ្រូន ដែលមានសក្តានុពលមួយផ្សេងទៀត បន្ទាប់ពីការអះអាងរបស់ខ្លួនថាទីក្រុងសេអ៊ូល បានហោះហើរយន្តហោះដ្រូន ចូលដែនអាកាសរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានអនុវត្ត “ការជ្រៀតចូលដោយយន្តហោះដ្រូន” បីដងកាលពីដើមខែនេះ ដើម្បីទម្លាក់ខិត្តប័ណ្ណ ប្រឆាំងទីក្រុងព្យុងយ៉ាងមួយចំនួនធំនៅលើរដ្ឋធានី។ ក្រសួងការពារជាតិរបស់ប្រទេសនេះក៏បានឲ្យដឹងថា ប៉ុស្តិ៍សង្កេតការណ៍ការពារដែនអាកាស ត្រូវបានពង្រឹងនៅក្នុងទីក្រុងព្យុងយ៉ាង...
ភ្នំពេញ៖ ដើម្បីកុំឱ្យមានការភ័ណ្ឌច្រឡំ និងមានការយល់ខុសលើកការប្រកាស ដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ២សែនរៀលនេះ លោកស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួស ក្រដាស់ប្រាក់ចាស់ ទក់ រហែក ដែលដកចេញពីចរាចរណ៍ក្នុងសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនបានន័យថា ធនាគារជាតិនៃកម្ពុជា ឬរាជរដ្ឋាភិបាល ខ្វះលុយ ហើយបានជាត្រូវបោះផ្សាយលុយ ដាក់ឱ្យប្រើប្រាស់បន្ថែមនោះទេ ។...
កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានអញ្ជើញប្រកាសជាផ្លូវការ ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី ។ ពិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកស្រី Marianna TRIAS ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ អភិបាលខេត្តកំពង់ចាម...
ប៉េកាំង៖ ប្រទេសចិន បានរិះគន់នូវគំនិតមួយ ដែលបានដាក់ចេញដោយ នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក Shigeru Ishiba សម្រាប់រចនាសម្ព័ន្ធសន្តិសុខដូចទៅនឹង អង្គការណាតូនៅអាស៊ី ដោយជំរុញឱ្យទីក្រុងតូក្យូ “បញ្ឈប់ការចូលរួមនៅក្នុង សម្ព័ន្ធភាពយោធាផ្តាច់មុខ និងប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងទង្វើរបស់ខ្លួន” នៅក្នុងវិស័យសន្តិសុខ។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជប៉ុន “បានបង្អាក់...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ នឹងផ្តោតតែលើគោលដៅយោធាប៉ុណ្ណោះ មិនមែនរោងចក្រប្រេង ឬនុយក្លេអ៊ែរនោះទេ, នេះបើយោងតាមមន្ត្រីអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា...
កំពង់ធំ ៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធពិធីបួងសួង លោកតាឥ និងលោកតាក្រហមក ដើម្បីសុំសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរួមទាំង...
បរទេស ៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ បានរៀបរាប់លម្អិត អំពីការកើនឡើង នៃសកម្មភាពយន្តហោះចម្បាំង របស់ចិននៅជុំវិញ កោះនេះ ក្នុងអំឡុងពេលហ្គេមសង្គ្រាម កាលពីថ្ងៃមុន ដោយនិយាយថា កោះតៃវ៉ាន់បានរកឃើញកំណត់ត្រាយន្តហោះយោធាចិនចំនួន ១៥៣ គ្រឿង ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ ៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុសអាយុ ៣៣ឆ្នាំ ជាប្រធានគ្រប់គ្រងមួយផ្នែក នៃសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួននៅថ្ងៃទី១៥ តុលា ក្រោយពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទកុមារី ជាសិស្សសាលាខ្មែរឥស្លាម បន្ទាប់ពីបែកធ្លាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា...
បរទេស ៖ ក្រសួងកិច្ចការបរទេសនៅទីក្រុងញូវដែលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា បានបណ្តេញអ្នកការទូត កាណាដា ចំនួន៦រូប រួមទាំងស្នងការ ជាន់ខ្ពស់ Stewart Ross Wheeler ចេញពីប្រទេស ។ អ្នកការទូតទាំងនោះ គឺត្រូវបានស្នើ ឱ្យចាកចេញពីប្រទេស ឥណ្ឌានៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT...