ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសបំពេញ បេសកកម្មការងារ នៅខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការងារ ស្តារស្ទឹងស្លាប់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សមាជិកសភាអាល្លឺម៉ង់ លោកស្រី Sahra Wagenknecht បានប្រាប់កាសែត Funke Media Group កាលពីថ្ងៃសុក្រថា ទីក្រុងប៊ែរឡាំងគួរតែខិតខំប្រឹងប្រែង ការទូតកាន់តែសកម្ម ប្រសិនបើវាចង់ឱ្យជម្លោះ ដែលកំពុងបន្ត រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវបញ្ចប់ ។ ប្រភពដដែលក៏បានឲ្យដឹងដែរថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថាទីក្រុងវ៉ាស៊ីនតោននឹងអាចធ្វើឲ្យមានការភណ្ឌច្រឡំក្នុងការជឿថាជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ដោយលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក។ ប្រធានសភាអាមេរិក លោក Mike Johnson បានប្រកែកថា ការផ្តល់ប្រាក់ជំនួយនៅទីក្រុងគៀវបន្ថែមទៀត មិនមែនជាការចាំបាច់ទេ ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ឈ្នះការបោះឆ្នោត ពីព្រោះគាត់នឹងបញ្ចប់ជម្លោះ។...
ខេត្តព្រៃវែង និងស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១,៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ លោករដ្ឋមន្រ្ដី បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងចុះធ្វើការសិក្សា និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងរបស់ក្រសួង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុង Bavarian នៃតំបន់ Bad Griesbach ប្រទេសអាល្លឺម៉ង់បានបដិសេធមិនទទួលយកជនភៀសខ្លួនអ៊ុយក្រែនថ្មីបន្ថែមទៀតឡើយ ដោយលើកហេតុផលថាតំបន់នេះត្រូវបានរងផលប៉ះពាល់ ដោយជនចំណាកស្រុកមិនសមាមាត្រគ្នា។ លោក Jurgen Fundke បានប៉ះទង្គិចជាមួយអាជ្ញាធរស្រុក Passau នេះបើយោងតាមកាសែតក្នុងស្រុក Passauer Neue Presse ដោយនិយាយថាទីក្រុងរមណីយដ្ឋានរបស់គាត់បានទទួលយកអ្នកថ្មី ច្រើនពេកហើយថាគាត់បានណែនាំមន្ត្រីក្នុងតំបន់...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសថា ប្រទេសអាល្លឺម៉ង់ រួមជាមួយបែលហ្ស៊ិក ដាណឺម៉ាក និងន័រវេស នឹងផ្តល់កញ្ចប់ជំនួយយោធាមួយទៀត ដែលមានតម្លៃប្រហែល ១,៤ពាន់លានអឺរ៉ូ (១,៥៣ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែននៅត្រឹមចុងឆ្នាំនេះ។ លោក Scholz បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកទីបួនរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅកាន់ប្រទេសអាល្លឺម៉ង់ចាប់តាំងពីដើមឆ្នាំនេះ។ កញ្ចប់ជំនួយនឹងរួមបញ្ចូលប្រព័ន្ធការពារដែនអាកាស...
សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរ របស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន។ ការថ្លែងបញ្ជាក់នេះ គឺក្នុងពេលដែល លោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នៅសណ្ឋាគារ...
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីនបានថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការដណ្តើមយកទីស្នាក់ការកណ្តាលក្រុងហ្សេរុយសាឡឹមខាងកើតនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ហើយបំប្លែងទីតាំងនេះទៅជាការតាំងទីលំនៅដោយហៅការផ្លាស់ទីនេះថាខុសច្បាប់ និង ការបំពានច្បាប់អន្តរជាតិ។ លោក Ahmad Abu Holi សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់អង្គការរំដោះប៉ាឡេស្ទីន និងជាប្រធាននាយកដ្ឋានកិច្ចការជនភៀសខ្លួនបានបរិហារការសម្រេចចិត្តនេះថាជាគំរូ “គ្រោះថ្នាក់” ដោយព្រមានថា វាជាគំរូដ៏គួរឱ្យព្រួយបារម្ភមួយនៃរដ្ឋសមាជិកអង្គការសហប្រជាជាតិពេញលេញ ដែលធ្វើសកម្មភាពប្រឆាំងនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Abu Holi...
ព្រុចសែល៖ មេដឹកនាំនៃប្រទេសទាំងប្រាំបួននៃសហភាពអឺរ៉ុបមេឌីទែរ៉ាណេ ដែលគេស្គាល់ថា Med9 បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់មជ្ឈិមបូព៌ា និងបានជំរុញឱ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃសុក្រ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល Med9 លើកទី១១ ដែលបានធ្វើឡើងនៅទីក្រុង Paphos ភាគខាងលិចប្រទេស Cypriot មេដឹកនាំទាំងអស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានភាពដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា គឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយទាមទារឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” និងការផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័សទៅប្រទេសលីបង់។ មេដឹកនាំ Med9...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្ម សំដៅលើពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ ដោយសារការវាយប្រហារមីស៊ីលផ្លោងកាលពីថ្ងៃទី០១ ខែតុលា ដោយប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស “អាមេរិកកំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងកំណត់អត្តសញ្ញាណនាវាចំនួន៦ ជាកម្មសិទ្ធិដែលត្រូវបានរារាំង” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះ នាយកដ្ឋានរតនាគារ “កំពុងចេញការប្តេជ្ញាចិត្តដែលនឹងនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលបានកំណត់ ដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យប្រេង ឬគីមីឥន្ធនៈនៃសេដ្ឋកិច្ចអ៊ីរ៉ង់” ។...