ព័ត៌មានអន្តរជាតិ

ទីក្រុងអាល្លឺម៉ង់ ចាប់ផ្តើមបិទទ្វាលែងទទួលយក ក្រុមជនអន្តោប្រវេសមកពីប្រទេសអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុង Bavarian នៃតំបន់ Bad Griesbach ប្រទេសអាល្លឺម៉ង់បានបដិសេធមិនទទួលយកជនភៀសខ្លួនអ៊ុយក្រែនថ្មីបន្ថែមទៀតឡើយ ដោយលើកហេតុផលថាតំបន់នេះត្រូវបានរងផលប៉ះពាល់ ដោយជនចំណាកស្រុកមិនសមាមាត្រគ្នា។

លោក Jurgen Fundke បានប៉ះទង្គិចជាមួយអាជ្ញាធរស្រុក Passau នេះបើយោងតាមកាសែតក្នុងស្រុក Passauer Neue Presse ដោយនិយាយថាទីក្រុងរមណីយដ្ឋានរបស់គាត់បានទទួលយកអ្នកថ្មី ច្រើនពេកហើយថាគាត់បានណែនាំមន្ត្រីក្នុងតំបន់ ឱ្យឈប់ចុះឈ្មោះពួកគេបន្តទៅទៀត។

អភិបាលក្រុងបានសង្កត់ធ្ងន់ថាគាត់មិនចង់កុហកបន្តទៀត ដោយបន្ថែមថាអ្នកស្រុកពិតជារីករាយក្នុងការជួយជនជាតិអ៊ុយក្រែន ដែលបានភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេនោះទេហើយលោក​បាន​បញ្ជាក់ទៀតថាទោះ​ជា​យ៉ាង​ណា ជន​ភៀស​ខ្លួន​ត្រូវ​តែ​ត្រូវ​បាន​ចែក​ចាយ​ឲ្យ​កាន់​តែ​ស្មើ​គ្នា​រវាង​ទីប្រជុំជន និង​សហគមន៍។

លោកFundke បានចង្អុលបង្ហាញថា សាលារៀន និងសាលាមត្តេយ្យក្នុងស្រុកទាំងអស់ឥឡូវនេះពេញហើយ ដោយសារតែជនភៀសខ្លួន ហើយថាមិនមានកន្លែងសម្រាប់ស្នាក់នៅទៀតទេ។

គួរឲ្យដឹងដែរថាគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ប្រទេសអាល្លឺម៉ង់បានទទួលជនភៀសខ្លួនអ៊ុយក្រែនជិត១,២លាននាក់ ដែលធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅកំពូលរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុប ដោយប៉ូឡូញតាមពីក្រោយដោយមានជាង ៩៥០,០០០នាក់៕

ប្រែសម្រួល៖ ស៊ុនលី

To Top