ព័ត៌មានអន្តរជាតិ
រុស្សី បើកការវាយប្រហារតាមអាកាសលើទីតាំងមេបញ្ជាការ របស់អ៊ុយក្រែននៅកណ្តាលទីក្រុងគៀវ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសថា យោធារុស្ស៊ីបានធ្វើការវាយប្រហារទៅលើមជ្ឈមណ្ឌលបញ្ជា និងបញ្ជាយន្តហោះគ្មានមនុស្សបើករបស់អគ្គសេនាធិការអ៊ុយក្រែន ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋធានគៀវ។ ក្រសួងបានលើកឡើងពីការធ្វើការវាយប្រហារនេះនៅក្នុងសន្និសីទប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃសុក្រហើយសេចក្តីរាយការណ៍បាននិយាយថា ក្រៅពីមជ្ឈមណ្ឌលបញ្ជានៅទីក្រុងគៀវ យោធារុស្ស៊ីក៏បានកំណត់គោលដៅទីតាំងផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន និងឃ្លាំងផ្ទុក UAV ផងដែរ។ ទោះបីជាយ់ាងណាក្តីក្រសួងការពារជាតិមិនបានបញ្ជាក់ពីពេលណាដែលការវាយប្រហារបានកើតឡើងនោះទេ ព្រោះថាមជ្ឈមណ្ឌលនេះទំនងជាទទួលរងការវាយប្រហារជាច្រើនដងក្នុងមួយសប្តាហ៍ដោយក្នុងនោះ កាលពីថ្ងៃអង្គារ យោធារុស្ស៊ីក៏បានលើកឡើងអំពីកន្លែងនេះក្នុងការសង្ខេបប្រចាំថ្ងៃរបស់ខ្លួនផងដែរ។ រូបភាពជាច្រើនដែលត្រូវបានចែករំលែកដោយអតីតសមាជិកសភាអ៊ុយក្រែន លោក Igor Mosiychuk កាលពីថ្ងៃពុធ...