ប៉ុន្មានថ្ងៃកន្លងមក ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាផ្តោតសំខាន់លើកំពង់ផែ Chancay របស់ប្រទេសប៉េរូ ។ កំពង់ផែដែលវិនិយោគនិងសាងសង់ដោយសហគ្រាសចិននេះជិតនឹងដាក់ឱ្យដំណើរការជាផ្លូវការ ។ ដល់ពេលនោះ ពេលវេលាដឹកជញ្ជូនទំនិញដែលនាំចេញពីទ្វីបអាមេរិកខាងត្បូងទៅកាន់ទ្វីបអាស៊ីត្រូវបានរំពឹងថា នឹងបង្រួញខ្លីជិត ៣០ ភាគរយ ហេតុនេះហើយ ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃត្រើយទាំងសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វីកនឹងទទួលបានកម្លាំងចលករថ្មី ។ នៅក្នុងសប្តាហ៍នេះ ព្រឹត្តិការណ៍ដ៏សំខាន់មួយក៏នឹងត្រូវបានប្រារព្ធធ្វើនៅប្រទេសប៉េរូផងដែរ គឺ កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី ៣១...
លោក Xi Jinping ប្រធានរដ្ឋចិនបានដកស្រង់ឃ្លាដ៏ល្បីចេញពីកំណាព្យរជ្ជកាលថាងដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងចិននិងបណ្ដាប្រទេសអាមេរិកឡាទីននិងការាបៀន ។តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋមក លោកបានធ្វើទស្សនកិច្ចទៅប្រទេសចំនួន១១ នៅអាមេរិកឡាទីន ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទាំងនេះ លោកបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសនានា ធ្វើជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ទស្សនាភូមិជនបទតំបន់នោះ ភ្លក់កាហ្វេកូស្តារីកា និងទទួលបាននូវអាវបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនដែលមានឈ្មោះរបស់លោកនៅលើនោះ ដោយបន្សល់ទុកនូវប្រវត្តិការទូតដ៏ល្អប្រពៃ។ លោក Xi Jinping បានពិពណ៌នាអំពីមិត្តភាពរវាងប្រជាជនចិននិងអាមេរិកឡាទីនបែបនេះថា ចិននិងអាមេរិកឡាទីននៅឆ្ងាយពីគ្នា ប៉ុន្តែប្រជាជននៃភាគីទាំងសងខាងមានភាពស្និទ្ធស្នាលពីធម្មជាតិ ។...
កាលពី ៣៣ឆ្នាំមុន ប្រទេសចិនបានក្លាយជាសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាផ្លូវការ។ក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបន្តពង្រីកការបើកចំហ និងរីកចម្រើនបន្តិចម្តងៗពីអ្នកចូលរួមដំបូងក្នុង APEC ទៅជាអ្នកដឹកនាំនិងអ្នកជំរុញ។ “ការបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក” លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានប្រើពាក្យប្រៀបធៀបនេះ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការបើកចំហចំពោះកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ខ្សែបន្ទាត់ជីវិតគឺជាគន្លឹះក្នុងការធានាការរស់រានមានជីវិតនិងការអភិវឌ្ឍនៃជីវិត នៅពេលដែលត្រូវបានកាត់ផ្ដាច់ នោះជីវិតនឹងត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ដូចគ្នានេះដែរ នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ប្រសិនបើការបើកចំហមិនគ្រប់គ្រាន់ ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច វប្បធម៌និងបច្ចេកវិទ្យាក្នុងរវាងប្រទេសនិងប្រទេសនឹងជួបការរារាំង ហើយមូលដ្ឋាននិងកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការក៏នឹងចុះខ្សោយយ៉ាងខ្លាំងផងដែរ។...
ថ្ងៃទី១៤ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ពេលធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប៉េរូ ព្រមទាំងចូលរួម កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC លើកទី៣១ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែត «ប្រជាជនប៉េរូ» ក្រោមចំណងជើងថា «សូមឱ្យនាវាមិត្តភាពរវាងចិននិងប៉េរូបរទៅមុខកាន់តែឆ្ងាយ»។ លោក Xi Jinping បានលើកឡើងក្នុងអត្ថបទថា នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំនៅប្រទេសប៉េរូបន្ទាប់ពីខ្ញុំទទួលតំណែងជាប្រធានរដ្ឋចិន។ រាល់ពេលមកដល់ប៉េរូ ខ្ញុំសុទ្ធតែបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាមិត្តភាពរបស់ប្រជាជនប៉េរូចំពោះប្រជាជនចិន។...
អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC ជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់បំផុត គ្របដណ្តប់លើវិស័យធំទូលាយបំផុតនិងមានឥទ្ធិពលខ្លាំងបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ APEC ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រចំពោះកំណើនជានិរន្តរភាពនិងវិបុលភាពនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក , កសាងមហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពរស់រវើកនិងចុះសម្រុងគ្នា និងគាំពារសេរីភាពនិងការបើកទូលាយផ្នែកពាណិជ្ជកម្មនិងការវិនិយោគនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ យន្តការ APEC ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ជាបណ្តុំនៃអង្គភាពសេដ្ឋកិច្ចជិត ៦០ ភាគរយនៃពិភពលោក ដែលមានទំហំពាណិជ្ជកម្មស្មើនឹងជិតពាក់កណ្តាលនៃទំហំពាណិជ្ជកម្មពិភពលោក ។ ជាពិសេសគឺអង្គភាពសេដ្ឋកិច្ចធំៗដូចជាចិន អាមេរិក ជប៉ុនជាដើមសុទ្ធតែជាសមាជិកនៃ...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជន រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា...
ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិព្រៃស្នួល និងភូមិមួយចំនួន ស្ថិតក្នុងឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុកនិងសំពះព្រះខែ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំគ្នារៀបចំការលេងប្រណាំងទូកស្មាច់ ដែលមានទីតាំងនៅប្រឡាយស្ដារព្រៃស្នួល។ ការរៀបចំកម្មពិធីនេះទៅបាន ដោយមានការឧបត្ថម្ភផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នូវថវិកាចំនួន២...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រៀមលក្ខណៈរួចជាស្រេច រៀបចំទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះ និងក្រុមគ្រូពេទ្យប្រចាំការ” តាមបណ្តាគោលដៅ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។ ដើម្បីជៀសវាងបញ្ហាណាមួយដល់សុខភាព អ្នកដើរលេងកម្សាន្តនាថ្ងៃបុណ្យអុំទូកនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំ ក្រុមគ្រូពេទ្យនៅតាមគោលដៅនីមួយៗ ត្រូវជួយសង្រ្គោះបឋម...
ភ្នំពេញ ៖លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ១៣ វិច្ឆិកា បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញក្នុងពិធីក្រុងពាលីប្រទីបក្រសួងសុខាភិបាល ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដែលនឹងត្រៀមចូលរួមបណ្តែតខ្លួន ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព ដ៏មានសក្តានុពលមួយរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមានឥទ្ធិពលដូចទៅនឹងសន្និសិទ Potsdam ឆ្នាំ១៩៤៥ ដែលបានកំណត់សណ្តាប់ធ្នាប់ ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ រហូតមកទល់បច្ចុប្បន្ន។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 កាលពីថ្ងៃអង្គារ លោក Sikorski...