ព្រៃវែង ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សខេត្តព្រៃវែង ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១១៩នាក់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានកោតសរសើរ និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ...
តូក្យូ៖ ប្រទេសជប៉ុន និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជួយសម្រួលដល់ការ ផ្លាស់ប្តូរព័ត៌មានសន្តិសុខ ដែលបានចាត់ថ្នាក់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ចំពេលមានសង្រ្គាមដ៏រ៉ាំរ៉ៃរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដែលឥឡូវនេះពាក់ព័ន្ធនឹងកងទ័ពកូរ៉េខាងជើង ចូលរួមប្រយុទ្ធថែមទៀត។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya ដែលបានធ្វើទស្សនកិច្ច ដោយមិនប្រកាសនៅទីក្រុងគៀវ នៅមុនថ្ងៃនោះ និងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានចូលរួមក្នុងពិធីមួយ...
ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ត្រូវបានបិទបញ្ចប់ជាមួយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន រួមទាំងភ្ញៀវទេសចរបរទេសសរុបជាង៦លាននាក់។ របាយការណ៍វាយតម្លៃរួមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអះអាងថា ក្នុងរយៈពេលបីថ្ងៃមកនេះ ប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយប្រកបដោយទឹកមុខសប្បាយរីករាយ នៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ ក្រោមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនៃអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ ថ្លែងនៅឯព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ ដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគី នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ជោគជ័យ នៃការយល់ដឹង និងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
តូក្យូ៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់ពួកគេអំពីការអភិវឌ្ឍន៍មីស៊ីល របស់ទីក្រុងព្យុងយ៉ាង និងកិច្ចសហប្រតិបត្តិការយោធា ដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយទីក្រុងមូស្គូ បន្ទាប់ពីកងទ័ពកូរ៉េខាងជើង បានចាប់ផ្តើមប្រយុទ្ធនៅក្នុងសង្គ្រាម របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ នៅក្នុងជំនួបកំពូលរបស់ពួកគេ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមព្រៀងគ្នាលើតម្រូវការ សម្រាប់ប្រជាជាតិទាំងពីរធ្វើការជាមួយគ្នា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានអំពាវនាវដល់ក្រុមហ៊ុន ផលិតរថយន្តឱ្យសម្របខ្លួន ជាមួយនឹងរថយន្តថ្មីរបស់ពួកគេទៅជាឥន្ធនៈ ជីវឥន្ធនៈនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយឧស្ម័នឡើងកំដៅផែនដី។ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយថា ខ្លួនរំពឹងថា រថយន្តនឹងអាចប្រើប្រាស់បានជាមួយប្រេងសាំង លាយជាមួយនឹងជីវឥន្ធនៈរហូតដល់ ២០ភាគរយ ដោយបន្ថែមថា ខ្លួនគ្រោងនឹងធ្វើការជាមួយវិស័យឯកជន ដើម្បីបង្កើតផែនការសកម្មភាពមួយ នៅរដូវក្តៅក្រោយ។ ជីវឥន្ធនៈត្រូវបានផលិតចេញពីរុក្ខជាតិ ដែលស្រូបយកកាបូនឌីអុកស៊ីត និងមានប្រសិទ្ធភាពជាងក្នុងការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំ សាជាថ្មីមួយទៀតលើអ៊ុយក្រែន ត្រឹមតែមួយយប់ប៉ុណ្ណោះ ដោយផ្តោតលើថាមពលដ៏សំខាន់ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងឧស្សាហកម្ម។ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យដោយរៀបរាប់ លម្អិតអំពីប្រតិបត្តិការនេះ ដែលប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយតាមអាកាស និងតាមសមុទ្រ ព្រមទាំងយន្តហោះគ្មានមនុស្សបើកផងដែរ។ ក្រសួងបានបញ្ជាក់បែបនេះថា៖ ការវាយប្រហារដែលត្រូវផ្តោតទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ ដែលគាំទ្រដល់ការងារនៃបរិវេណ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសៅរ៍ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋបាលចូល ដែលគ្រោងនឹងចាប់ផ្តើមនៅខែមករា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រសិនបើប្រទេសនេះមិនចាត់ទុក ប្រទេសចិនជាសត្រូវ។ នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ ពួកគេនៅប្រទេសប៉េរូ លោក ស៊ី បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីឆ្ពោះទៅមុខ...