រយៈពេលជាង១ទសវត្សរ៍មកនេះ ប្រាជ្ញាចិនស្តីពី«សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» បានល្បីខ្ទរខ្ទាពីក្នុងប្រទេសចិនដល់ពិភពលោក ហើយនៅគ្រប់វេទិកាអន្តរជាតិទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីរួមមានG20, APEC, BRICS, SCOជាដើម ប្រទេសចិនតាមរយៈលោក Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់ពីសហគមន៍រួមវាសនានៅក្នុងយុគសម័យថ្មីដែលកំពុងបន្តដំណើរយ៉ាងស្វាហាប់នៅក្នុងប្រសិទ្ធភាពកម្រិតខ្ពស់ ជាក់ស្តែងនៅក្នុងវេទិកាG20ឆ្នាំ២០២៤ លោក Xi Jinping បានគូសរំលេចពីប្រាជ្ញាចិនដែលសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រពីប្រជាជនប្រមាណ៨០០លាននាក់ ហើយកំពុងឈានទៅសម្រេចបានមុនកាលកំណត់នៃរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមដល់សន្តិសុខស្បៀងសកល។ ដោយប្រកាន់ខ្ជាប់នូវមរតកស្មារតីផ្លូវសូត្រនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិនបានលើកកម្ពស់ការអភិវឌ្ឍជាទូទៅរបស់ពិភពលោក...
ឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃទសវត្សរ៍មាសទីពីរនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងរយៈពេល១១ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមនេះបានបង្កើតរឿងរ៉ាវស្តីពីការតភ្ជាប់គ្នានិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏ច្រើនរាប់មិនអស់ ដែលនាំឱ្យពិភពលោកទទួលអារម្មណ៍យ៉ាងពិតប្រាកដថា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលទទួលប្រជាប្រិយភាពបំផុតនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុត ។ កាលពីថ្ងៃទី២ខែធ្នូ ពេលអញ្ជើញចូលរួមពិធីសំណេះសំណាលលើកទី៤ស្តីពីការងារកសាង “ខ្សែក្រវាត់និងផ្លូវ” នៅក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានវាយតម្លៃយ៉ាងពេញលេញចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានធ្វើការរៀបចំចាត់តាំងដោយគ្រប់ជ្រុងជ្រោយចំពោះការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” នាពេលបច្ចុប្បន្ននិងក្នុងមួយរយៈពេលខាងមុខ ហើយគូសបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ការដាក់ក្រមាខ្មែរ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើរសារអបអរសាទរ ចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី៤...
ភ្នំពេញ៖ អបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ របស់ជាតិកម្ពុជាទាំងមូល ដែលគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្តីសម្រេច 19.COM 7.b.27។ យោងតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៤ ខែធ្នូ...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានតែងតាំងលោក Warren Stephens ដែលជាវិនិយោគិនធនាគារដែលមានវ័យ ៦៧ឆ្នាំមកពីរដ្ឋ Arkansas ឲ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបន្ទាប់ប្រចាំនៅចក្រភពអង់គ្លេស ។ លោក ត្រាំ បានថ្លែងថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា លោក Warren A. Stephens…...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជោគជ័យនៃទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ ក្រោមការជំរុញនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សា ជាមួយលោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៤...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ថ្ងៃពុធនេះបានស្នើសុំលាលែងពីតំណែង ជុំវិញភាពចលាចលដែលបណ្តាលមកពីការដាក់ច្បាប់អាជ្ញាសឹកដោយលោកប្រធានាធិបតី Yoon Suk Yeol ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kim Yong-hyun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា...
ភ្នំពេញ៖ លោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ការប្រាស័យទាក់ទង និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ រវាងកម្ពុជា-ចិន គឺដូចជាគ្រួសារតែមួយ និងជាមិត្តភាព ដែលមិនអាចបំបែកបំបាក់បានឡើយ។ ក្នុងជំនួបពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹក...
Update: បក្សប្រឆាំងរបស់កូរ៉េខាងត្បូង អំពាវនាវឱ្យប្រធានាធិបតី Yoon Suk Yeol លាលែងពីតំណែង បន្ទាប់ពីលោកប្រកាសច្បាប់អាជ្ញាសឹក បានត្រឹម៦ម៉ោង ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ការផ្តល់ជំនួយ និងការជំរុញដល់កម្លាំងឯករាជ្យតៃវ៉ាន់ កូរ៉េខាងជើង អាមេរិក ផ្អាកកិច្ចចរចាស្ដីពី ការទប់ស្កាត់នុយក្លេអ៊ែរសំខាន់ៗ ជំនួយការជាន់ខ្ពស់របស់ លោក Yoon ស្នើឱ្យលាលែងពីតំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក...