ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន បានលើកឡើងថា បន្ទប់សុខភាពមន្ត្រី ជាផ្នែកមួយក្នុងក្របខណ្ឌ នៃការផ្តល់ការគាំពារ ដល់មន្ត្រីនៃក្រសួងព័ត៌មាន ក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋម ដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាព ជាយថាហេតុនៅក្នុងអំឡុងពេល នៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច។ ការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន ក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះតទៅ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដើមការប្រឡងជាបន្តបន្ទាប់ដើម្បីវាយតម្លៃបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជាក់សមត្ថភាពរបស់សិក្ខាកាមមុន ឈានជើងចូលទីផ្សារ។ លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្នុងពិធីប្រឡងនៅថ្ងៃទី១៥ ខែឧសភានេះថា ការប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជនដែលជាសិក្ខាកាមដើម្បីបញ្ជាក់ពីសមត្ថភាពការងារដោយពិតប្រាកដបន្ទាប់ពីបានសិក្សារយៈពេល៤ខែកន្លងមកនេះ។ លោកបានបញ្ជាក់ទៀតថា«ការធ្វើតេស្តសមត្ថភាពខុសពីការប្រឡង។ តេស្តសមត្ថភាពគឺជាអ្វីដែលគាត់អាចធ្វើបាន»។បើតាមលោកអគ្គនាយក...
ភ្នំពេញ៖លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែឧសភា ២០២៤ នេះបានឱ្យដឹងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមរៀបចំធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ដំណាក់កាលដំបូង ចាប់ពី ថ្ងៃទី១៥ ខែឧសភា រហូតដល់បំណាច់ខែនេះ។ បើតាមលោកអគ្គនាយកសម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានឲ្យដឹងថា “ប៉ូឡូញនឹងមិនទទួលយកជនចំណាកស្រុកណាមួយឡើយ” ក្រោមកិច្ចព្រមព្រៀងថ្មីរបស់សហភាពអឺរ៉ុប ស្តីពីការធ្វើចំណាកស្រុក និងសិទ្ធិជ្រកកោន។ លោក Tusk បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រីថារដ្ឋាភិបាលរបស់លោក បានបោះឆ្នោតប្រឆាំងនឹងកតិកាសញ្ញានេះ។ លោកបានលើកឡើងថា កតិកាសញ្ញានេះ “អនុម័តក្នុងទម្រង់នេះ ដូចសព្វថ្ងៃនេះ ផ្តល់ឱកាសឱ្យប៉ូឡូញ ជៀសវាងផលវិបាកអវិជ្ជមានណាមួយ ហើយប៉ូឡូញនឹងក្លាយជាអ្នកទទួលផលនៃកតិកាសញ្ញា”។ លោកបានសង្កត់ធ្ងន់ថា ប្រទេសប៉ូឡូញ...
បរទេស៖ សារព័ត៌មានរ៉យទ័រ បានសរសេរនៅថ្ងៃពុធនេះថា យន្តហោះឯកជនមួយគ្រឿង ដែលត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបុកប៉ះជាមួយយន្តហោះសាជីវកម្មដែលមិនទាន់បានកាន់កាប់ ដោយចុងស្លាបរបស់យន្តហោះ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងរដ្ឋផ្លរីដា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ...
ភ្នំពេញ ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបើកដំណើរការផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម ជាមួយនឹងទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដ៏ទាក់ទាញក្នុងប្រទេសជប៉ុន។ ការផ្តល់ជូននូវសេវាកម្មថ្មីនេះ គឺជាការបើកផ្លូវហោះហើរទីប្រាំបីរបស់ក្រុមហ៊ុនអាកាសចរណ៍រវាងប្រទេសទាំងពីរ និងការតភ្ជាប់ផ្លូវអាកាសផ្ទាល់តែមួយគត់រវាងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងហាណូយ ដើម្បីកាត់បន្ថយរយៈពេលនៃការធ្វើដំណើរ ខណៈពេលដែលផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពងាយស្រួលវាងគោលដៅទាំងពីរ។ គួរកត់សម្គាល់ផងដែរថា ជាមួយនឹងការកើនឡើងនៃតម្រូវការធ្វើដំណើររបស់ភ្ញៀវ...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភ័ត្រាបានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះការបង្កើត សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)។ លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំ សមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ កាលពីរសៀលថ្ងៃទី១៥ ឧសភានេះ។ ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមទើបបង្កើតឡើង...
ភ្នំពេញ ៖ ពីវេទិកាអធិបតីនៃពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ...
ការ៉ាកាស ៖ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានថ្កោលទោសទណ្ឌកម្មឯកតោភាគី ដែលដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតថាជា “យន្តការថ្មី នៃលទ្ធិអាណានិគមនិយម” ។ លោកស្រី Rodriguez បានប្រាប់សិក្ខាសាលាថ្នាក់តំបន់ Caribbean នៃគណៈកម្មាធិការពិសេសអង្គការ សហប្រជាជាតិ ស្តីពីការបំបែកអាណានិគម ដែលបានបើកកាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡាថា...
មូស្គូ ៖ អភិបាលក្រុងលោក Mikhail Razvozhaev បានឲ្យដឹងនៅក្នុងបណ្តាញតេឡេក្រាម មួយនៅថ្ងៃពុធនេះថា មិនមានអ្នកស្លាប់ និងរបួសណាមួយត្រូវ បានគេរាយការណ៍នោះទេ នៅក្នុងតំបន់ Fedorovskaya Street នៃទីក្រុង Sevastopol ជាកន្លែងដែលកាំជ្រួចបានធ្លាក់ នៅក្នុងទីតាំងវិស័យឯកជន។ លោក Razvozhaev បានលើកឡើងថា “យោធារបស់យើង បានទប់ស្កាត់ការវាយប្រហារដ៏ធំមួយលើទីក្រុង...