ភ្នំពេញ៖លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយនៅកម្ពុជានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានគាំទ្រចំពោះការដាក់ចេញប្រធានបទស្តីពីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរំលឹកខួបលើកទី១៣៨នៃទិវាពលកម្មអន្តរជាតិ។ ប៉ុន្តែទន្ទឹមនឹងនេះ លោកបណ្ឌិតយង់ ពៅ ក៏បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនត្រូវវង្វេងអ្វីដែលជាប្រយោជន៍របស់កម្មករដោយពិតប្រាកដនោះឡើយ ឬជាអ្វីដែលលោកហៅថា ឆ្នាំងបាយរបស់កម្មករ។ សម្រាប់លោក សហជីពនៅកម្ពុជា គួរតែមកគិតពីសុខដុមវិជ្ជាជីវៈក្នុងការបំពេញការងារដើម្បីភាពចម្រុងចម្រើនទាំងកម្មករ និងនិយោជកដែលជាការរក្សាបានឆ្នាំងបាយ ហើយក៏មិនគួរធ្វើជាឈ្នាន់នយោបាយដើរទៅតាមខ្សែញាក់ពីបរទេសនោះឡើយ។ចំពោះអ្នកវិភាគរូបនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញ បានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវដើម្បីការពារប្រយោជន៍ដល់កម្មករនិយោជិត និងនិយោជកដោយឈរលើគោលការច្បាប់ក្នុងការរក្សាសុខដុមនីយកម្ម...
បរទេស៖ ហ្វីលីពីន នៅថ្ងៃពុធនេះ បានចោទប្រកាន់ទៅលើឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន ពីបទបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាពីរគ្រឿងបានរងការខូចខាតដោយសារការប្រើប្រាស់កាណុងបាញ់ទឹកដោយទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីហ្វីលីពីនបាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រ និងកប៉ាល់នេសាទរបស់ខ្លួន បានរងការខូចខាត នៅពេលដែលនាវាឆ្មាំសមុទ្រចិន បានបាញ់កាណុងបាញ់ទឹកមកលើពួកគេ ខណៈកំពុងធ្វើដំណើរទៅកាន់ដែនទឹក Scarborough ដែលមានជម្លោះ កាលពីថ្ងៃអង្គារដើម្បីជួយអ្នកនេសាទហ្វីលីពីននៅសមុទ្រ។...
បរទេស៖ អគ្គលេខាធិការរដ្ឋសភារបស់ប្រទេសវៀតណាម លោក Bui Van Cuong បាននិយាយនៅថ្ងៃពុធថា រដ្ឋសភានឹងកោះប្រជុំវិសាមញ្ញមួយនៅរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីបញ្ហាបុគ្គល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញដែលត្រូវបានស្នើសុំដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកាលពីសប្តាហ៍មុន បានយល់ព្រមអនុញ្ញាតឱ្យលោក Vuong Dinh Hue...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៣៨ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមអធិបតីភាពលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី កេន ឆេងឡាង តំណាងភាគីសហជីព លោកទុន សុភ័ណ និងឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមអមដំណើរ លោកឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ដែលអញ្ជើញជាព្រះរាជតំណាងអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ...
បរទេស ៖ ប្រទេសចិននិយាយថា ខ្លួនបានចាប់ផ្តើមកែប្រែច្បាប់ អប់រំការពារជាតិ ដែលជាការផ្លាស់ប្តូរមួយ ត្រូវបានក្រុមអ្នកវិភាគ និយាយថា មានគោលបំណងពង្រីកការបណ្តុះបណ្តាលយោធានៅសាកលវិទ្យាល័យ វិទ្យាល័យ និងសូម្បីតែសាលាមធ្យមសិក្សា ។ ការផ្លាស់ប្តូរ ដែលបានស្នើឡើងក៏ស្វែងរកការកែលម្អការ អប់រំផ្នែកការពារជាតិ ដោយចាប់ផ្តើមពីសិស្ស នៅក្មេងដូចសាលាបឋមសិក្សា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤...
តាកែវ៖ លោក ប្រាក់ សាវ័ន្ត អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកត្រាំកក់ ទទួលបន្ទុកឃុំត្រាំកក់ ក្រោមការចង្អុលបង្ហាញ ឧបត្ថម្ភ និងជួយជ្រោមជ្រែងពីសំណាក់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយមានការសហការណ៍ជាមួយ...
បរទេស ៖ អតីតបុគ្គលិក នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ត្រូវបានកាត់ទោស ឱ្យជាប់គុក ២១ឆ្នាំ សម្រាប់ការប៉ុនប៉ងលក់ឯកសារ ដែលបានចាត់ថ្នាក់ ឬឯកសារសម្ងាត់របស់រដ្ឋាភិបាល ទៅឱ្យបុរសម្នាក់ ដែលគាត់គិតថា ជាភ្នាក់ងារចារកម្មរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Jareh...
រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ប៉ាឡេស្ទីនបានថ្លែងថា អ៊ីស្រាអ៊ែល នឹងមិនហ៊ានបន្តការវាយលុក របស់ខ្លួននៅតំបន់ហ្គាហ្សា ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកនោះទេ ។លោក Nabil Abu Rudeineh អ្នកនាំពាក្យប្រធានាធិបតី ប៉ាឡេស្ទីន បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahu នៅមុនថ្ងៃ...
ភ្នំពេញ ៖ ចំពោះការប្រារព្ឋទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាខួបលើកទី១៣៨នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃថា មានភាពផុលផុស កាន់តែសកម្ម ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាលក្នុងសុខសន្តិភាព ស្ថិរភាព និងទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជិត និងនិយោជកកាន់តែល្អប្រសើរ ដោយឈរលើនីតិរដ្ឋ ។