ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យភាគីអាមេរិក ផ្តល់នូវកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយម ជាពិសេសការព្យាករ អាកាសធាតុ និងការជូនដំណឹងជាមុន ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដើម្បីឈានទៅកាត់ បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ ផ្នែកសេដ្ឋកិច្ច ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Patrick...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ បានអនុញ្ញាតឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ជាង ៣១,០០០ នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៥នាក់ និងរងរបួសចំនួន ១៣០ នាក់ទៀតនៅក្នុងតំបន់ផ្សេងៗនៃតំបន់ឆ្នេរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១,០៤៥នាក់ និងរបួសដល់ទៅ ៧២,៦៥៤នាក់...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានប្រាប់កាសែត La Stampa ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីស និងទីក្រុង វ៉ារស្សាវ៉ា មិនមានសិទ្ធិនិយាយសម្រាប់ សមាជិកណាតូទាំងអស់ទេ នៅពេលនិយាយអំពីការដាក់ពង្រាយ កងទ័ពទៅក្នុងអ៊ុយក្រែន។ លោកបានបន្ថែមថា ទង្វើបែបនេះនឹងនាំទៅរកការកើនឡើង និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ការទូតដ៏មានសក្តានុពលណាមួយ ដើម្បីបញ្ចប់អរិភាពរវាងទីក្រុងម៉ូស្គូ...
យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែលបានឲ្យដឹងថា ឱនភាពថវិការយៈពេល ១២ ខែរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំងដល់ ១០៥,១ពាន់លានដុល្លារ (២៩,៤ពាន់លានដុល្លារអាមេរិក) នៅចុងខែកុម្ភៈ ឬ ៥,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ វាគឺជាការកើនឡើងប្រហែល ១៨ភាគរយ បើប្រៀបធៀបទៅនឹងឱនភាពរយៈពេល ១២ខែមុននៅចន្លោះខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមករាឆ្នាំនេះ ដែលមានចំនួន ៨៩,១ពាន់លានដុល្លា (២៤,៩៣ ពាន់លានដុល្លារអាមេរិក)...
តូក្យូ៖ ការស្ទង់មតិរបស់កាសែតក្យូដូ បានបង្ហាញកាលពីថ្ងៃអាទិត្យថា ការវាយតម្លៃអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្លាក់ចុះ ៤,៤ភាគរយដល់កម្រិតទាបបំផុត ២០,១ភាគរយ ជាមួយនឹងរឿងអាស្រូវមូលនិធិនយោបាយ ដែលកំពុងវាយប្រហារ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក។ ការស្ទង់មតិក៏បានបង្ហាញផងដែរ ៩១,៤ភាគរយជឿថា សមាជិកសភា LDP ដែលពាក់ព័ន្ធនឹងរឿងអាស្រូវមូលនិធិនយោបាយ មិនបានបំពេញការទទួលខុសត្រូវ របស់ពួកគេនោះទេ...
ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងថា ក្រសួង កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឌីជីថលត្រូវបានការពារយ៉ាងរឹងមាំ ធននឹងការវាយប្រហារ ។ នាឱកាសអញ្ជើញចូលរួម បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី១១-២០ ខែមីនា ឆ្នាំ២០២៤ ដោយសាំងធម្មតាមានតម្លៃ ៤.២៥០រៀល ចុះថ្លៃ ៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.១៥០រៀល ចុះថ្លៃ ៥០រៀល ៕
ថ្មីៗកន្លងទៅនេះ ពាក្យក្តៅមួយបានក្លាយ ជាពាក្យពេញនិយម នៅក្នុងប្រទេសចិនគឺ ៖ កម្លាំងផលិតកម្មគុណភាពថ្មី ។ នៅដើមខែកញ្ញាឆ្នាំមុន លោក Xi Jinping មេដឹកនាំកំពូល របស់ប្រទេសចិន បានលើកឡើងពាក្យនេះ ជាលើកដំបូងក្នុងអំឡុង ចុះត្រួតពិនិត្យការងារ នៅភាគឦសានប្រទេសចិន ដែលបានទាក់ទាញ ការចាប់អារម្មណ៍ពីសង្គម និងបានក្លាយជាពាក្យ ពេញនិយមប្រចាំឆ្នាំ ។...
ភ្នំពេញ ៖ ទោះបីជាមានភាពយឺតយ៉ាវ បន្តិចបន្តួចក្តី ក៏វឌ្ឍនភាពគម្រោងលើក កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាប់ពីស្រែអំបិល-កោះកុង កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគរយហើយ ខណៈមហិច្ចតា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវយ៉ាងណាឲ្យសម្រេច បាន៦០ភាគរយ ត្រឹមខែឧសភា ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនាថ្ងៃ១១ មីនា...