បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងកាលពីថ្ងៃអង្គារថា ការខាតបង់យោធា របស់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២បានកើនឡើងដល់ជិត ៥០ម៉ឺននាក់ ។ លោក Shoigu បានប្រាប់កិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា កងកម្លាំងរុស្ស៊ីមានគំនិតផ្តួចផ្តើមនៅជួរមុខ ហើយកំពុងរុញច្រាន គូប្រជែង របស់ពួកគេមកវិញ ដោយលោក...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះលោកស្រី សេក គឹមហ៊ុន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្វីសកំពុងកាន់កាប់ទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ ១៣ ពាន់លានហ្វ្រង់ ឬត្រូវជា១៤,៣ ពាន់លានដុល្លារ ដែលជាប់គាំងនៅក្នុងស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួន ហើយក្នុងនោះប្រហែលពាក់កណ្តាលជារបស់រដ្ឋ និងពាក់កណ្តាលជាកម្មសិទ្ធិឯកជន។ ខណៈពេលដែលតម្លៃនៃទ្រព្យសម្បត្តិរដ្ឋ របស់រុស្ស៊ីនៅតែមិនផ្លាស់ប្តូរ អាជ្ញាធរស្វីសបានរាយការណ៍ ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃ នៃមូលនិធិឯកជន។ អាជ្ញាធរបាននិយាយថា គិតត្រឹមដំណាច់ខែធ្នូ មូលនិធិ និងទ្រព្យសម្បត្តិសរុបចំនួន៥,៨ពាន់លានហ្វ្រង់ ឬត្រូវជា៦,៣ ពាន់លានដុល្លារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានអះអាងថា កិច្ចព្រមព្រៀងចែករំលែកបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលនឹងផ្តល់ឱ្យនាវាមុជទឹក នុយក្លេអ៊ែរក្រោយៗទៀតនោះ មិនបង្កការគំរាមកំហែងណាមួយ ដល់ការប្រកួតប្រជែងអាវុធក្នុងតំបន់នោះទេ។ លោកស្រី Bonnie Jenkins អនុរដ្ឋលេខាធិការសម្រាប់ការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ បានព្យាយាមលុបបំបាត់ក្តីបារម្ភអំពីគម្រោង AUKUS ត្រីភាគី ដែលបញ្ចេញដោយ ប្រទេសមួយចំនួននៅប៉ាស៊ីហ្វិក...
តៃប៉ិ៖ នៅស្រុក Hualien ស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ បានរង្គោះរង្គើដោយការរញ្ជួយដីរាប់សិបដងពេញមួយយប់ រហូតមកដល់ថ្ងៃអង្គារនេះ ដែលបានធ្វើឱ្យអគារនានាយោល និងខ្លះទៀតផ្អៀង ។ រដ្ឋាភិបាលបានឲ្យដឹងថា ពួកគេបានដឹងពីរញ្ជួយដីពីការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារនៅលើដែនកោះ នេះកាលពីជាង២សប្តាហ៍មុន។ មានការរញ្ជួយដែលកម្លាំងខ្លាំងបំផុត ដែលបានកំណត់ដោយទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)ក្នុងកម្រិត៦,១រ៉ិចទ័រ ដែលបានកើតឡើងប្រហែលម៉ោង ២និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ បន្ទាប់មក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ Accessories & Spare Parts ចំនួន១០មុខ (កញ្ចប់ទី១៧) សម្រាប់គម្រោងការងារបន្តចរន្ត ជួសជុល ថែទាំ និងកែលម្អបណ្តាញរបស់អគ្គិសនី ខេត្តចំនួន៨(ផែនការឆ្នាំ២០២៣) ៕
ភ្នំពេញ៖ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួង នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា...
គៀវ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានពិភាក្សាអំពីការបែងចែកកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន។ លោក Zelensky បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា លោក បៃដិន បានធានាគាត់ថា គាត់នឹងចុះហត្ថលេខាលើច្បាប់នេះ ដោយរំពឹងថា នឹងបែងចែកជំនួយយោធាដល់អ៊ុយក្រែនភ្លាមៗនៅគ្រាដែលច្បាប់ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិករួច ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប និងដុតកម្ទេចចោលនូវបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាមដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឲ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ប្រតិបត្តិការបង្ក្រាបទាំង២ករណីនេះ ៖ ករណីទី១- បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម...
ម៉ានីល៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មេដឹកនាំកំពូលនៃក្រុមភេរវករ Bangsamoro Islamic Freedom Fighters ហៅកាត់ (BIFF) Karialan Faction និងសមាជិករបស់គាត់ចំនួន១១នាក់ត្រូវបានសម្លាប់ និងយោធាចំនួន៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា លោក Mohiden Animbang ហៅ Kagui Karialan ត្រូវបានសម្លាប់...