ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំឲ្យប្រជាពលរដ្ឋ ដែលទិញផ្ទះនៅតាមបុរីមួយចំនួន ហើយកំពុងមានបញ្ហាជាមួយម្ចាស់គម្រោង មានការយោគយល់ និងត្រូវមានការអំណត់ ខណៈរាជរដ្ឋាភិបាលមិនដេកនៅស្ងៀមនោះទេ ពោលគឺបានធ្វើការជាជំហានៗ ជាមួយស្ថាប័នពាក់ព័ន្ធហើយ ។ ការលើកឡើងរបស់សម្តេចធិបតីពីបញ្ហានេះ ដោយសារតែមួយរយៈចុងក្រោយនេះ ពោលនៅពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ បានបញ្ចប់ ហើយប្រទេសចាប់ផ្តើមបើកដំណើរការធម្មតាក៏ពិតមែន ប៉ុន្តែអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួន កំពុងនៅជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចនៅឡើយ ជាហេតុធ្វើឲ្យមានបញ្ហាដល់គម្រោងធំៗរបស់ខ្លួន...
ភ្នំពេញ៖ សព្វថ្ងៃ បច្ចេកវិទ្យាទំនើបកំពុងរីកចម្រើន និងវិវត្តឥតឈប់ឈរ ហើយបានធ្វើឱ្យនិន្នាការ នៃការប្រើប្រាស់មធ្យោបាយផលិត ផ្សព្វផ្សាយ ព័ត៌មានបែបឌីជីថល ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម ក៏មានការកើនឡើងយ៉ាងសម្បូណ៍បែប ក្នុងនោះក៏មានប្រជាពលរដ្ឋ ដែលជាអ្នកផ្សាយព័ត៌មានដែរ។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សកម្មភាពបែបនេះ បានក្លាយជាប្រភពមួយស្តីពីរឿងរ៉ាវ ឬបញ្ហាដែលបានកើតឡើង ក្នុងមូលដ្ឋានជុំវិញខ្លួន ឬក្នុងសហគមដែលយើងរស់នៅ...
ភ្នំពេញ៖ សប្ដាហ៍នេះ EXPREZ TOUR CONCERT សុំលេងឱ្យអស់ដៃហើយ ដោយរៀបចំមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីចូលឆ្នាំខ្មែរដ៏ធំសម្បើមប្រចាំប្រទេស នៅថ្ងៃចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃពេញតែម្ដង។ ការប្រគំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ដែលមានទីតាំងនៅទីលានតេជោ (ពយតាមូង) ខេត្តព្រះសីហនុ ចាប់ពីម៉ោង ៨យប់តទៅ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ពិសេសជាងសប្ដាហ៍មុនៗ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជានេសាទ ជួបគ្រោះថ្នាក់ដោយស្លាបចាក់ទូកកាប់រងរបួសធ្ងន់ នៅលម្ហសមុទ្រ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ...
បរទេស៖ មេដឹកនាំចិន គឺប្រធានាធិបតី ស៊ី ជិនពីង កាលពីថ្ងៃពុធ បានជួបជាមួយអតីតប្រធានាធិបតីតៃវ៉ាន់ ម៉ា យីងជឺ (Ma Ying-jeou) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ដោយបញ្ចប់ “ដំណើរនៃសន្តិភាព” រយៈពេល ១១ ថ្ងៃក្នុងគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់ និងចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា...
បរទេស៖ យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកខ្នាតតូច ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញយ៉ាងទូលំទូលាយថា គ្មានប្រសិទ្ធភាពនៅលើសមរភូមិ ដោយសារតែវិធានការប្រឆាំងអេឡិចត្រូនិករបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ជម្លោះអ៊ុយក្រែនបានឃើញការប្រើប្រាស់យ៉ាងទូលំទូលាយនៃយន្តហោះគ្មានមនុស្សបើកខ្នាតតូច (UAVs) សម្រាប់ការឈ្លបយកការណ៍ ក៏ដូចជាសម្រាប់ការទម្លាក់គ្រឿងផ្ទុះតូចៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ជឿជាក់ថា ការបញ្ជូនថ្មីនៃបច្ចេកវិទ្យាយោធាលោកខាងលិច អាចធ្វើ ឱ្យទីក្រុងគៀវ ចាប់ផ្តើមការវាយលុកថ្មីប្រឆាំងនឹងរុស្ស៊ី។ ប្រភពដដែលបានឲ្យដឹងទៀតថាមេដឹកនាំអ៊ុយក្រែន បានធ្វើការទាមទារដូចគ្នាកាលពីឆ្នាំមុន មុនពេលការប៉ុនប៉ងបរាជ័យរបស់ទីក្រុងគៀវក្នុងការដណ្តើមយកដីដែលបាត់បង់ទៅ ទីក្រុងមូស្គូក្នុងឆ្នាំ ២០២២។ ខណៈពេលដែលកងកម្លាំងរបស់គាត់កំពុងត្រូវបានរុញច្រានត្រឡប់មកវិញនៅលើសមរភូមិនោះ Zelensky សង្ឃឹមថានឹងប្រែក្លាយជំនោរនេះត្រឡប់មកវិញនេះបើយោងតាមការអ្វីដែល គាត់បានប្រាប់កាសែតអាល្លឺម៉ង់ Bild...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Türkiye daily បានរាយការណ៍កាលពីថ្ងៃពុធថាទីក្រុងអង់ការ៉ា ត្រូវបានគេរំពឹងថានឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 ដែលខ្លួនទទួលបានពីប្រទេសរុស្ស៊ីទៅកាន់ព្រំដែនទួរគីជាមួយអ៊ីរ៉ាក់ នៅចុងខែនេះ។ ការរៀបចំនេះត្រូវបានគេនិយាយថា ត្រូវបានគ្រោងទុកជាផ្នែក នៃប្រតិបត្តិការដ៏សំខាន់មួយប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ដែលជាក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយរដ្ឋាភិបាលរបស់ប្រតេសតួគី ។ កាសែតប្រចាំថ្ងៃដដែលនេះបាននិយាយថាទៀត ការដាក់ពង្រាយ S-400 នឹងត្រូវបានរាយការណ៍ថានឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរៀបចំដែលនឹងត្រូវ...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថ្ងៃនៅពុធនេះថា អគារលំនៅដ្ឋានជាង១៣.០០០ខ្នងត្រូវបានជន់លិចនៅផ្នែកខ្លះនៃប្រទេសរុស្ស៊ី ។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ពីសេវាកម្មប្រតិបត្តិការថាយ៉ាងដូច្នេះ ។ ក្រុមសេវាសារព័ត៌មានរបស់រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា មនុស្សជាង៧.៧០០នាក់ត្រូវបានជម្លៀសនៅក្នុងតំបន់ Orenburg ។ នៅទីក្រុង Orsk ក្នុងទីក្រុង Orenburg ជាកន្លែងដែលស្ថានភាពគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុត អគារលំនៅដ្ឋានចំនួន៦.៧៩៣ខ្នងត្រូវបានជន់លិច ហើយមនុស្សចំនួន២.៦១៦នាក់ត្រូវបានជម្លៀសចេញ ដែលក្នុងនោះចំនួន១.៣៨៧នាក់ស្ថិតនៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ន ។ ដោយសារតែការកើនឡើងជាបន្តបន្ទាប់នៃសីតុណ្ហភាពជាមធ្យមប្រចាំថ្ងៃ...
កំពង់ចាម ៖ ដោយមានបទពិសោធន៍ក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅ មានក្រុមអាជីវករមួយចំនួន បានឆ្លៀតឱកាស តំឡើងថ្លៃទំនិញ និងអាហារហូបចុក ពិសេសតាមរមណីយដ្ឋាននានា ទើបមុនពេលបុណ្យចូលឆ្នាំថ្មីមកដល់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់វិធានការ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើកិច្ចការដើម្បីរក្សាតម្លៃទំនិញ ក៏ដូចជាអាហារផ្សេងៗ ឲ្យមានលំនឹងធម្មតា ។ វិធានការនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ...