ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាមឲ្យមកវិនិយោគនៅកម្ពុជាបានច្រើនបន្ថែម ពិសេសនៅរាជធានីភ្នំពេញ ដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសទាំង២ កាន់តែរីកចម្រើនទៀត ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងឱកាសជួបសំណេះសំណាលជាមួយលោក ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត...
ស្វាយរៀង៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀងត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកថា ការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ វានឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសជួយកែលម្អ ការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែមិនមែនជារបៀបការរិះគន់ ដើម្បីជាន់ពន្លិចនោះទ្បើយ ឬក៏ដើម្បីយកប្រជាប្រិយភាពនោះឡើយ។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្ញើសារលិខិតជូនពរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងជំនួយការទាំងអស់ នៃក្រសួងព័ត៌មាន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
វីយែន៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់នៃ ក្រុមប្រឹក្សាអភិបាលប្រទេសចំនួន ៣៥ជាសមាជិករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ជុំវិញការវាយប្រហារកាលពីពេលថ្មីៗនេះ មកលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ហៅកាត់ (ZNPP) ។ កិច្ចប្រជុំដែលនឹងធ្វើឡើង នៅទីស្នាក់ការកណ្តាលទីក្រុងវីយែនរបស់ទីភ្នាក់ងារនេះ គឺត្រូវបានកោះហៅដោយ ប្រធានក្រុមប្រឹក្សាភិបាល បន្ទាប់ពីលិខិតពីរដាច់ដោយឡែក ពីគ្នាផ្ញើជូនគាត់ដោយតាមលំដាប់លំដោយ សហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកElon Musk បានព្រមានថា ការវាយប្រហារភេរវកម្មលើទំរង់ កាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ ២០០១ អាចកើតឡើងនៅសហរដ្ឋអាមេរិក លុះត្រាតែវិបត្តិនៅព្រំដែនភាគខាងត្បូង និងការហូរចូលនៃជនចំណាកស្រុក ដែលមិនអាចគ្រប់គ្រងបាន។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការកត់សម្គាល់ជា ការឆ្លើយតបទៅនឹងការប្រកាស X របស់អតីតបេក្ខជនប្រធានាធិបតីសាធារណរដ្ឋ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី «កិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រ» រវាងក្រសួងអប់រំខ្មែរ និងក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌...
ភ្នំពេញ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបញ្ជូនសិក្ខាកាមសិក្សាជំនាញផ្នែក រចនាក្រាហ្វិចដោយកុំព្យូទ័រ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចុះកម្មសិក្សារយៈពេល ៣សប្តាហ៍នៅក្រុមហ៊ុន TSPH Printing House ដើម្បីអនុវត្តផ្ទាល់ និងពង្រីកសមត្ថភាពលើជំនាញរបស់ខ្លួន។ ការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននេះ បន្ទាប់ពីសិក្ខាកាមនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ជាង ៣ខែមកហើយ ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលមួយនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤” នៅសណ្ឋាគារសុខាភ្នំពេញ៕
ភ្នំពេញ៖ លោក ស៊ូជីរ៉ូ សៀម (SUJIRO SEAM) មានដើមកំណើតជាខ្មែរ ជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានធ្វើដំណើរមកដល់កម្ពុជាបានប៉ុន្មានថ្ងៃ ហើយក៏មានជំនួបសម្តែងការគួរសម ជាមួយមន្ត្រីជួររដ្ឋាភិបាលបន្តបន្ទាប់ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ ក្នុងដំណើរមកដល់របស់លោក លើទឹកដីកម្ពុជា លោកបានបង្ហាញអារម្មណ៍រំភើប អមជាមួយសារដ៏មានអត្ថន័យថា “ការធ្វើដំណើរមកកម្ពុជាលើកដំបូងរបស់ខ្ញុំ គឺពិសេសណាស់ ព្រោះនេះគឺជាទីកន្លែងដែលខ្ញុំបានកើត” ។ តាមរយៈសំណេររបស់លោក ការណ៍ដែលធ្វើឲ្យលោកត្រូវបានចាកចេញ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានស្នើដល់មន្ទីរអង្គភាពនានាក្នុងខេត្ត ត្រូវចូលរួមរៀបចំតុបតែងសោភ័ណ្ឌភាព អោយបានស្អាតដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៦ ខែ មេសា ឆ្នាំ ២០២៤ហើយនៅក្នុងខេត្តពោធិ៍សាត់ ក៍មានការរៀបចំព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មី នៅលើបុរីវប្បធម៌កោះសំពៅមាសរយះពេល ៤ ថ្ងៃ (១៣-១៦ ខែ មេសា...