ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ មានការទទួលខុសត្រូវខ្ពស់ ទៅលើការបែងចែកវេនប្រចាំការ ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ ដែលអាចកើតមានឡើងជាយថាហេតុ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំងនគរបាលចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៣អង្គភាព រួមមាន ៖ នាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា...
បរទេស៖ ប្រទេសអាល្លឺម៉ង់បានបញ្ជូន ក្រុមយោធាឈានមុខទៅកាន់ ប្រទេសលីទុយអានី ដែលជាផ្នែកមួយនៃផែនការ សម្រាប់កងពលតូចពាសដែកពេញកម្លាំង ដែលឈរជើងជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋបាល់ទិក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ទីក្រុងមូស្គូបានពិពណ៌នាបេសកកម្មនេះថា ជាការគំរាមកំហែងដែលតម្រូវឱ្យមាន “វិធានការពិសេស” ជាការឆ្លើយតប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius...
បរទេស៖ ប្រសិនបើទីក្រុង តេហេរ៉ង់ ប្រតិកម្មតបទៅនឹងការវាយប្រហារស្ថានទូត ក្នុងទីក្រុង ដាម៉ាស ប្រទេសស៊ីរី ដោយការទម្លាក់គ្រាប់បែកលើអ៊ីស្រាអែល នោះទីក្រុង West Jerusalem នឹងចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់វិញ, នេះបើយោងតាមសារព័ត៌មានអារ៉ាប់ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីសន្តិសុខលោកខាងលិច ដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤...
បរទេស៖ ប្រធានគណៈកម្មាធិការការពាររបស់រដ្ឋឌូម៉ា លោក Andrey Kartapolov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីមិនចាំបាច់ប្រកាស ពីការកេណ្ឌកម្លាំងទ័ពផ្សេងទៀត ដើម្បីពង្រឹងជួរកងទ័ពរបស់ខ្លួន ចំពេលមានលំហូរឥតឈប់ឈរ នៃអ្នកដែលមានឆន្ទៈក្នុងការចុះហត្ថលេខា លើកិច្ចសន្យាជាមួយយោធា ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា វិមានក្រឹមឡាំងពីមុនបានច្រានចោល ការភូតកុហករបស់ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៩ មេសា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣៦៧នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។...
ភ្នំពេញ៖សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យសេរី(LDP) អភិបាលខេត្ត និងអភិបាលក្រុងអូសាកា(OSAKA)របស់ប្រទេសជប៉ុន បានចេញលិខិតចំនួន៣ច្បាប់ផ្សេងគ្នាអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុងអូសាកាដែលបានប្រារព្ឋកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះដោយចាត់ទុកជាព្រឹត្តិការណ៍ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និងភាពសម្បូររុងរឿងនៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ លោកស្រី កាតាយាម៉ា សាតសុគិ(KATAYAMA SATSUKI) សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការស្រាវជ្រាវហរិញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវប្រព័ន្ធពន្ធនៃគណបក្សប្រជាធិបតេយ្យសេរី(LDP)ដែលជាបក្សកាន់អំណាចនៅជប៉ុន បានបង្ហាញជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុននេះ នឹងចូលរួមចំណែកក្នុងការផ្លាស់ប្តូរ និងចែករំលែកវប្បធ៌ម ព្រមទាំងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ សម្រាប់លោកស្រី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្ម បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលតួគីបានដាក់ការរឹតបន្តឹងលើការនាំចេញលើប្រទេសអ៊ីស្រាអែល ដែលគ្របដណ្តប់លើប្រភេទផលិតផល ចំនួន៥៤ជាការឆ្លើយតប ទៅនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា។ រដ្ឋាភិបាលទីក្រុងអង់ការ៉ាគឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាបំផុត របស់អ៊ីស្រាអែលចាប់តាំងពីជម្លោះ ជាមួយក្រុមហាម៉ាសបានផ្ទុះឡើងនៅក្នុងខែតុលាដោយ ការតវ៉ាត្រូវបានធ្វើឡើងក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុងប៉ុន្មានថ្ងៃថ្មីៗ នេះទាមទារឲ្យមាន ការហាមឃាត់ពាណិជ្ជកម្ម។ ការសម្រេចចិត្តរបស់ក្រុងអង់ការ៉ាក៏ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបដិសេធមិនអនុញ្ញាតឲ្យជំនួយតួគីទម្លាក់ចូលក្នុងតំបន់ហ្គាហ្សា។ យោងតាមក្រសួងពាណិជ្ជកម្មតួគី មុខទំនិញនៅក្នុងបញ្ជីការហាមឃាត់ ការនាំចេញ ដែលមានប្រសិទ្ធិភាពភ្លាមៗ រួមមានអាលុយមីញ៉ូម ទង់ដែង ដែក...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់ក្រុមការងារជំនាញចុះ ទៅធ្វើការត្រួតពិនិត្យស្ថានភាព គុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការ វិភាគតាមដានជាប្រចាំ បន្ទាប់ពីលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ធ្លាក់ចូលស្ទឹងណាមខាន់ ខណៈស្ទឹងនេះហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន ស្ដីពីស្ថានភាព គុណភាពទឹកនៅទន្លេមេគង្គ ចេញផ្សាយ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយ Stephen Whiting ដែលជាប្រធានបញ្ជាការអវកាសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា លទ្ធភាពនៃជម្លោះនៅក្នុងលំហ គឺមិនមែនគ្រាន់តែជាទ្រឹស្តីទៀតទេ។ ថ្លែងនៅក្នុងសន្និសីទអវកាសលើកទី៣៩ នៅទីស្នាក់ការកណ្តាលរបស់បញ្ជាការនៅរដ្ឋ Colorado Springs លោក Whiting បានគូររូបភាពគួរឱ្យព្រួយបារម្ភ អំពីសមត្ថភាពគន្លងរបស់រុស្ស៊ី និងចិន។ លោក Whiting បាននិយាយថា...