ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពុំមែនជាភារកិច្ច និងការទទួលខុសត្រូវរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា...
ភ្នំពេញ៖មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ ការជួញដូរ និងការបរិភោគសត្វព្រៃដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានធ្វេីឡើង បន្ទាប់ពីរកឃើញករណីបំពុលសត្វស្លាបព្រៃមួយករណី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តស្រុកបុរីជលសារនិងស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ករណីនេះ បណ្តាលឲ្យមានសត្វស្លាបជាច្រើន បានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន១០ក្បាល ចង្កៀលខ្យង១ក្បាល កុកគ្រោងតូច១ក្បាល...
ភ្នំពេញ៖បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិកប.ស.ស ដើម្បីជួយសង្គ្រោះពលរដ្ឋនិងកម្មករ។ ក្នុងពិធីដែលធ្វើឡើងនៅទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់មួយដែលយើងទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះ...
ភ្នំពេញ៖ គ្រួសារជនរងគ្រោះ ក្នុងករណីចាប់ជំរិតទារប្រាក់ជិត១០លានដុល្លារ ដោយក្រុមឧក្រិដ្ឋជន ជាជនជាតិចិន កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ បានរំពឹងទុកថា នឹងទទួលបានយុត្តិធម៍ ដូចករណីចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ២នាក់ នៅក្រុងព្រះសីហនុ។ បើតាមគ្រួសារជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះក្ដី លើករណីខាងលើ។ ជាមួយគ្នានេះ គ្រួសារជនរងគ្រោះ...
បរទេស៖ ការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) របស់ប្រទេសថៃ បានព្យួរករណីប្រមាថព្រះមហាក្សត្រ ដល់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា រហូតដល់ថ្ងៃទី១០ ខែមេសា ព្រោះថា ការចោទប្រកាន់ពីបទប្រមាថលើរូបលោក ត្រូវការការស៊ើបអង្កេតបន្ថែម។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ ការិយាល័យអគ្គព្រះរាជអាជ្ញា លោក...
បរទេស៖ ក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន បានប៉ុនប៉ងប្រើប្រាស់កប៉ាល់គ្មានមនុស្សបើកធុនតូច ជាលើកដំបូង ប៉ុន្តែ វាត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍។ នេះបើតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានអះអាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា CENTCOM បានប្រកាសនៅលើ X (អតីត Twitter)...
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោកWangYi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញចូលរួមសន្និសីទ សន្តិសុខ ក្រុងMunich ហើយបានថ្លែងសន្ទរកថា គន្លឹះក្នុងកិច្ចសន្ទនា អំពីប្រទេសចិន ព្រមទាំងឆ្លើយសំណួរ ដោយបានច្រានចោល នូវពាក្យកុហក ដែលថា មាន”ការប្រល័យពូជសាសន៍” និង”បង្ខំឱ្យធ្វើពលកម្ម” នៅតំបន់ភូមិភាគស្វយ័ត Xinjiang ប្រទេសចិន ។...
“បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាវិស្សមកាល សំខាន់ជាងគេ របស់ប្រទេសចិន ក្នុងមួយឆ្នាំ ។ ពិធីបុណ្យនេះ ដែលតាំងពីដើមមក មានការប្រើប្រាស់ យ៉ាងច្រើន សន្ធឹកនឹងក្លាយជាទែរម៉ូម៉ែត្រ ដ៏សំខាន់ សម្រាប់វាស់កំដៅសេដ្ឋកិច្ច ។ ” វេបសាយនៃកាសែត « El Mundo» របស់ប្រទេសអេស្ប៉ាញ បានវាយតម្លៃ ចំពោះបុណ្យ...
ម៊ុយនិក៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបញ្ចប់ជម្លោះនៅដំណាក់កាលដំបូង និងការស្ដារឡើងវិញនូវសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ហើយនឹងមិនបោះបង់ចោលឡើយ ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅពេលជួប ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro...
តូក្យូ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលី មានបំណងចង់ឃើញប្រទេសជប៉ុន សហការជាមួយភាពជាដៃគូសន្តិសុខ AUKUS ផងដែរ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើការអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិ នាពេលអនាគត។ ខណៈដែលច្រានចោល ការចូលរួមរបស់ទីក្រុងតូក្យូនៅក្នុងគម្រោងកណ្តាល សម្រាប់ AUKUS ក្នុងការបញ្ជូននាវាមុជទឹក ដើរដោយថាមពល...