ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ចែកថ្នាំ និងអំណោយជាង ៦០០នាក់ ដល់អ្នកកំពុងជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤។ ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីចូលរួមចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងការពារសុខភាពសហគមន៍។ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីដើម្បីផ្តល់សេវាពិនិត្យ ប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្ត...
ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនល្មើស ២នាក់ រឹបអូសថ្នាំញៀនជាង ១៧គីឡូក្រាម ក្នុងរាជធានីភ្នំពេញ។ អនុវត្តតាមបញ្ជា របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារ ជំនាញ មន្ទីរប្រឆាំង...
ភ្នំពេញ ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនសិក្ខាកាម នៃកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ (សិក្ខាកាមC1) ចុះទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន Khmer Beverages ដើម្បីសិក្សាស្វែងយល់ ពង្រឹងបន្ថែមចំណេះដឹងបច្ចេកទេស និងចង្វាក់ផលិតកម្ម រួមទាំងបច្ចេកទេស ប្រើប្រាស់បរិក្ខារត្រជាក់។ ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាល...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានប្រតិកម្មចំពោះការចុះផ្សាយ របស់វិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម ដែលបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ អាចជួយសម្រួលឱ្យមានវត្តមានយោធាចិននៅក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ។ ការចេញមកប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានដកស្រង់អត្ថបទរបស់សារព័ត៌មាន ឌឹ ស្ត្រេតស៍...
នៅថ្ងៃទី៧ ខែមេសា អាមេរិក ជប៉ុន អូស្រ្តាលី បានរួមសហការជាមួយហ្វីលីពីន ធ្វើការសមយុទ្ធរួម លើសមុទ្រជាលើកដំបូង ។ ប្រព័ន្ធសារព័ត៌មានហ្វីលីពីន បានលើកឡើង យ៉ាងកម្រោលថា ប្រទេសទាំងបួនរួមសហការបង្ហាញកម្លាំងយោធា គោលដៅ គឺចង់ប្រកួតប្រជែងជាមួយចិន ។ នៅថ្ងៃដដែល យុទ្ធភូមិភាគ ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាមានិតចិន បានរៀបចំការយាមល្បាត លើដែនសមុទ្រ...
លោកជាមេដឹកនាំ បរទេសដំបូង ដែលបំពេញ ទស្សនកិច្ច នៅប្រទេសចិន បន្ទាប់ពីមហាសន្និបាតសភា ទាំងពីរ នៃប្រទេសចិននៅឆ្នាំ២០២៤ ។ ដោយបានបំពេញទស្សនកិច្ច នៅប្រទេសចិន ជាច្រើនដង ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ លោកLourençoបានលើកឡើងថា ប្រទេសចិនមានការ រីកចម្រើន ជារៀងរាល់ថ្ងៃនិងជារៀង រាល់ឆ្នាំ ហើយបន្តនាំមកនូវការ ភ្ញាក់ផ្អើលដល់ពិភពលោក ។...
ពីរខែបន្ទាប់ ពីប្រទេសចិន និង Nauru ស្តារទំនាក់ទំនងការ ទូតឡើងវិញ លោកDavid Adeang ប្រធានាធិបតី Nauru បានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ លើកដំបូង នៅប្រទេសចិន ហើយបានផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។ លោកDavid Adeang ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍកម្រិតខ្ពស់...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយថ្ងៃ ពោលនាថ្ងៃ៧ មេសា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី ចុះពិនិត្យ មើលខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ និងការប្រមូលទិញស្រូវ នៅរោងម៉ាស៊ីនកិនស្រូវចំនួន២ ទីតាំង នៅស្រុកកំពង់ត្រឡាច ។ ទីតាំងទាំង២នោះរួមមាន ៖...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម នៅសាលាខេត្ត នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្តល់ជាគន្លឹះ ៣ចំណុច ដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ក្នុងការប្រើមន្ត្រីឲ្យបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ...