ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៣ មេសានេះ ក្នុងសម័យប្រជុំលើកបូងសម្រាប់នីតិកាលទី៥ ត្រូវបានសមាជិក-សមាជិកា ព្រឹទ្ធសភាបោះឆ្នោតឲ្យជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង ។ ក្នុងពេលជាមួយគ្នានេះដែរ ទាំងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ក៏ត្រូវបានសមាជិកព្រឹទ្ធសភាទាំង៦២រូបបោះឆ្នោតឲ្យជាប់ជាអនុប្រធានទី១...
ភ្នំពេញ៖ អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់ និងជួយសម្រួលជីវភាពពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់...
ភ្នំពេញ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុមួយ ដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆ្នាំ 2023 ដែលបង្ហាញពីកំណើនដ៏រឹងមាំក្នុងឆ្នាំនេះ លើការពង្រីកផ្លូវហោះហើរអន្តរជាតិ។ ក្រុមហ៊ុន Vietjet...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ ផ្លូវការរបស់ប្រទេសនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង ដោយជោគជ័យនូវប្រភេទថ្មី នៃមីស៊ីលរយៈចម្ងាយមធ្យម ដល់រយៈចម្ងាយឆ្ងាយ ដែលបំពាក់ក្បាលគ្រាប់ ដែលមានល្បឿនលឿន ជាងសំឡេង កាលពីថ្ងៃអង្គារ។ សេចក្តីរាយការណ៍ បានឲ្យដឹងនៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមការបាញ់ សាកល្បងមីស៊ីល ដែលដំណើរការដោយឥន្ធនៈរឹងនៅជាយក្រុងព្យុងយ៉ាង។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអះអាងនៅក្នុង កិច្ចពិភាក្សាតាមទូរស័ព្ទអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសន្ទនាទ្វេភាគីកម្រិតខ្ពស់ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនង ខណៈពេលដែលកំពុងដាក់សម្ពាធលើករណីរៀងៗខ្លួនលើប្រធានបទដូចជា ជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង និងបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនង រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ហើយរដ្ឋមន្ត្រីការបរទេសលោក...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ៊ុយក្រែន បានជំរុញការផលិតយន្តហោះ គ្មានមនុស្សបើកក្នុង ស្រុកយ៉ាងខ្លាំង ចំពេលមានការអំពាវនាវរបស់ប្រធានាធិបតីVladimir Zelensky ឱ្យផលិតឲ្យបានមួយលានគ្រឿងនៅឆ្នាំនេះនេះបើយោងតាមរដ្ឋមន្ត្រីក្រសួង កំណែទម្រង់ឌីជីថល របស់ប្រទេសលោក Mikhail Fedorov បានអះអាង។ ការថ្លែងទៅកាន់សារព័ត៌មាន អាល្លឺម៉ង់ Welt កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីបានអះអាងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពជើងទឹករុស្ស៊ីកំពុងឆ្លងកាត់ ការផ្លាស់ប្តូរមេបញ្ជាការសំខាន់ៗ ដោយមានអគ្គមេបញ្ជាការថ្មី និងមេបញ្ជាការកងនាវាសំខាន់ៗចំនួនពីរ ដែលត្រូវបានណែនាំ ដោយរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu កាលពីថ្ងៃអង្គារម្សិលមិញផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា ឧត្តមនាវីឯក Aleksandr Moiseev ដែលជាមន្ត្រីកងទ័ពជើងទឹកកិត្តិយស និងជាអតីតមេបញ្ជាការកងនាវាចរភាគខាងជើង ត្រូវបានតែងតាំងដោយប្រធានាធិបតី Vladimir Putin ដើម្បីដឹកនាំកងកម្លាំងជើងទឹករបស់ប្រទេស។...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឲ្យអំណាចរដ្ឋ ប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។ ក្នុងឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេស នីហ្សេរីយ៉ា បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ា គ្រោងនឹងលក់យន្តហោះចំនួន ៣គ្រឿង ពីកងទ័ពជើងអាកាសប្រធានាធិបតីរបស់ខ្លួន (PAF) ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយ ការចំណាយនៅក្នុង ប្រទេសអាហ្រ្វិកខាងលិចមួយនេះ ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola...
បរទេស៖ យោងតាមនាយកដ្ឋានការពាររុក្ខជាតិបានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនត្រឡប់មកវិញ នូវការដឹកជញ្ជូនទុរេនចំនួន ៣០ ដែលលើកឡើងពីការបំពុលដោយសារធាតុ កាមីញ៉ូម (cadmium) ចាប់តាំងពីប្រទេសវៀតណាម បានចាប់ផ្តើមការនាំចេញផ្លែឈើ ជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Nguyen...