ភ្នំពេញ៖ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកឱកាសការងារជាង ៨០០០ កន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមរយៈការដាក់មជ្ឈមណ្ឌលការងារចល័ត របស់ទីភ្នាក់ងារជាតិ និងមុខរបរ នៅជុំវិញរោងចក្រនាពេលនេះគឺជាយន្តការរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានក្តីរន្ធត់ ចំពោះការស្លាប់បាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្ម នៅសាលមហោស្រពទីក្រុងមូស្គូ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើវាយប្រហារ ដ៏សាហាវឃោរឃៅនេះ។ យោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា “យើងមានក្តីរន្ធត់ ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្ស រាប់សិបនាក់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៧ ផ្តោតសំខាន់ លើសន្ធិសញ្ញាកំណត់ព្រំដែន និងវិស័យថាមពលរវាងប្រទេសទាំងពីរ ។ យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ដោយនៅក្នុងសប្ដាហ៍កន្លងទៅនេះ ដោយឃាត់ជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទ្រង់ទ្រាយតូចចំនួន២៩៥នាក់ទៀតហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ជនសង្ស័យខាងលើនេះ...
ភ្នំពេញ៖ បុរសម្នាក់បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ក៏ព្រោះតែទឹកចិត្តល្អពេករាប់អានចំមិត្តភ័ក្រអន្យតិរ្ថិយ សុខចិត្តឲ្យដីរបស់ខ្លួនជិត៤ហិកតា យកទៅដាក់បញ្ចាំដើម្បីដោះទ័លតែទីបំផុត ត្រូវបានមិត្តភ័ក្រចិត្តជាទេវត្ត ឃុបឃិតគ្នាលួចធ្វើប្លង់រឹង ចុងក្រោយបានត្រឹមបង្ហោះសារពីលើគ្រេ ក្នុងមន្ទីរពេទ្យមុនស្លាប់ សុំកិច្ចអន្តរាគមន៍ឲ្យថ្នាក់ដឹកនាំជួយស្វែងរកភាពយុត្តិធម៌ឲ្យ។ បើតាមប្រភពព័ត៌មានពីអ្នកស្និទនិងគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោក សូ បិនឡា បានឈឺចាប់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ក្រោយពីបានជួយយកអាសារមិត្តភ័ក្រឈ្មោះ ជា ឡង់ឌី យកដីជិត៤ហិកតា ទៅដាក់បញ្ចាំដើម្បីជួយដោះស្រាយការលំបាក តែចុងបញ្ចប់បុគ្គលនេះ បានឃុបឃិតគ្នាជាមួយឈ្មោះ...
ទស្សនាវិដេអូ ក្រុមបវរកញ្ញា Universal Women 2024 បានធ្វើដំណើរទៅលេងកម្សាន្ត នៅលើកោះរ៉ុង ជាមួយនឹងការកម្សាន្តនៅ ម៉ាហ្វីយ៉ា រីសត ព្រមទាំងលេងល្បែង ប្រជាប្រិយខ្មែរមួយចំនួនដូចជា វាយក្អម រាំដណ្តើមកៅអី ទូលក្អមដើរ ដណ្តើមស្លឹកឈើជាដើម។
តូក្យូ៖ ប្រភពការទូត បានឲ្យដឹងថា យោធាអាមេរិកគ្រោងនឹងពង្រឹងមុខងារ នៃទីបញ្ជាការរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ព្រោះវាមានបំណង សម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែរលូនជាមួយកងកម្លាំងស្វ័យការពារ របស់ប្រទេសអាស៊ីក្នុងការដោះស្រាយ ការគំរាមកំហែងផ្នែកសន្តិសុខ ដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង ។ ប្រភពបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការពិនិត្យឡើងវិញនៃប្រតិបត្តិការបញ្ជា និងការគ្រប់គ្រងរបស់ពួកគេ នៅពេលដែលនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា...
ភ្នំពេញ៖ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការរដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំ សម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការ បានបង្ក្រាបនៅ ២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ទិសដៅសំខាន់របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺមានបេសកកម្មរួមមួយ ដោយត្រូវអនុវត្តឱ្យបានជោគជ័យ នូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ។ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត...
ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់រថយន្តម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 ចូលខ្លួនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ឬមកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកជាបន្ទាន់ ដើម្បីធ្វើការដោះចេញភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ដែលម្ចាស់រថយន្តបានបំពាក់ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បង្កប៉ះពាល់ដល់អ្នកធ្វើដំណើរ អ្នកដទៃ...