កាប៊ុល៖ ធនាគារកណ្តាល របស់ប្រទេសអាហ្វហ្គានីស្ថាន Da Afghanistan Bank ហៅកាត់ថា (DAB) នឹងលក់ក្នុងតម្លៃ១៥ លានដុល្លារសហរដ្ឋអាមេរិក ដោយការដេញថ្លៃ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ ហើយក្នុងការដេញ ថ្លៃនេះដែរ គឺក្នុងគោលបំណង ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ នៃរូបិយប័ណ្ណជាតិអាហ្វហ្គានីស្ថាន ។ រូបិយប័ណ្ណរបស់ប្រទេស អាហ្វហ្គានីស្ថាន បាននឹងកំពុងធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណបរទេស ជាពិសេសប្រាក់ដុល្លារ...
រ៉ូម៖ វិទ្យាស្ថានជាតិស្ថិតិ ហៅកាត់ថា (ISTAT) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីតាលី បានបាត់បង់ទឹកស្អាតចំនួន ៣,៤ពាន់លានម៉ែត្រគូប ឬស្មើនឹង៤២,៤ភាគរយ នៃទឹកដែលអាចប្រើប្រាស់បានពីបណ្តាញចែកចាយនៅក្នុងឆ្នាំ២០២២ ។វិទ្យាស្ថាននេះបានឲ្យដឹងថា តួលេខនេះស្មើនឹងការប្រើប្រាស់ទឹកប្រចាំឆ្នាំរបស់ប្រជាជនចំនួន៤៣,៤លាននាក់ ។ វិទ្យាស្ថាន ISTAT បានស្តីបន្ទោស ទៅលើការ ខាតបង់ទឹក ដែលតំណាងឱ្យការថយចុះ នៃការបាត់បង់ទឹកចំនួន៤២,២ភាគរយ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២០ដោយផ្អែកលើ “ស្ថានភាពជាប់លាប់នៃភាពគ្មានប្រសិទ្ធភាព...
បាសេឡូណា៖ គ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ដែលបានប៉ះពាល់ដល់ប្រទេសអេស្ប៉ាញក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះត្រូវបានកំណត់ថា នឹងបន្តៀតកើតមានឡើងទយ៉ាងតិចបំផុតក៏៦ខែទៀតដែរ ។ ទីភ្នាក់ងារឧតុនិយមរដ្ឋ ហៅកាត់ (Aemet) បានឲ្យដឹងកាលពីថ្ងៃសុក្រ ។បន្ទាប់ពីរដូវរងាឆ្នាំ២០២៣-២០២៤ដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រានៅក្នុងប្រទេសអេស្ប៉ាញ ទឹកភ្លៀងនាពេលថ្មីៗនេះ មិនគ្រប់គ្រាន់ដើម្បីបន្ធូរបន្ថយភាពគ្រោះរាំងស្ងួត នៅទូទាំងប្រទេសបានឡើយ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងត្បូង ។ លោក Ruben del Campo អ្នកនាំពាក្យមកពី Aemet...
លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ ២០២៤ នៃវេទិកាអភិវឌ្ឍន៍ជាន់ខ្ពស់ របស់ប្រទេសចិន នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៤ ខែមីនា ហើយបានថ្លែងសុន្ទរកថាគន្លឹះ ។ លោក Li Qiang បានថ្លែងថា រយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល...
ពេលថ្មីៗនេះ លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ របស់អង្គការសុខភាពពិភពលោក សម្រាប់ជំងឺរបេងនិងជំងឺអេដស៍ បានអញ្ជើញចុះទៅត្រួតពិនិត្យការងារបង្ការ និងគ្រប់គ្រងជំងឺរបេងមូលដ្ឋាន នៅសហគមន៍ Dongjing ខណ្ឌ Yuhua ក្រុង Changsha ខេត្ត Hunan ប្រទេសចិន ។ លោកស្រី Peng Liyuan...
ភ្នំពេញ៖ ក្រុមមន្រ្តី មកពីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ អគ្គនាយកដ្ឋានការងារ និងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការ ដើម្បីសម្របសម្រួលលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ។ កិច្ចប្រជុំនោះ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក សុខ វាសនា...
“បើខ្ញុំមានបញ្ហាអី ខ្ញុំច្បាស់ជាមិនមែនធ្វើអត្តឃាតទេ ។” ប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធសារព័ត៌មានអាមេរិក បានទម្លាយពីកិច្ចសន្ទនា រវាងលោក John Barnett បុគ្គលិកចូលនិវត្តន៍ របស់ក្រុមហ៊ុនប៊ូអីង ជាមួយមិត្តភក្ដិរបស់លោក ដែលធ្វើឱ្យមន្ទិលសង្ស័យ ចំពោះក្រុមហ៊ុនប៊ូអីង កាន់តែខ្លាំងឡើង ។ សូមបញ្ជាក់ថា លោក John Barnett ដែលមានអាយុ៦២ឆ្នាំ ធ្លាប់បំពេញការងារនៅក្រុមហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រយៈពេល ២ថ្ងៃ ចាប់ពីទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ យោងតាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយ នៅថ្ងៃទី២៣ ខែមីនានេះថា យោងតាមសេចក្តីប្រកាស ព័ត៌មានចេញដោយក្រសួង ការបរទេសរបស់ប្រទេស ស្រីលង្កា បានឲ្យដឹងថា ប្រទេសស្រីលង្កា បានថ្កោលទោស ទៅលើការវាយប្រហារភេរវកម្ម ដែលបានកើតឡើង នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ ដែលបណ្តាលឱ្យបាត់បង់ជីវិត ជនស៊ីវិលជាច្រើននាក់ ។ ក្រសួងការបរទេសបានឲ្យដឹងថា អំពើហិង្សាលើជនស៊ីវិលបែបនេះ...
បរទេស ៖ បន្ទាប់ពីចាញ់នៅមជ្ឈិមបូព៌ា ក្រុម IS ឬឧទ្ទាមរដ្ឋឥស្លាម កំពុងតែកើនឡើង និងរាលដាលពាសពេញពិភពលោក ដោយរុស្ស៊ីក្លាយជាគោលដៅ សំខាន់របស់ក្រុមនេះ ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានអះអាងទទួលខុសត្រូវ ចំពោះការបាញ់ប្រហារ...