ភ្នំពេញ ៖ ខេត្តចំនួន៤ នៅតំបន់ខ្ពង់រាប រួមមាន ៖ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩អង្សាសេ ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក សម្រាប់ថ្ងៃទី១៩ មករា បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីចិន នៅតែបន្តឥទ្ធិពលគ្របដណ្តប់ មកលើភាគឦសាន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ក្រសួងបញ្ជាក់ថា...
បរទេស ៖ សមាជិកព្រឹទ្ធសភាមួយរូបរបស់ថៃ ដែលនិយាយមិនដាច់ពីមាត់បាននិយាយថា ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាប់ទោសដោយឃុំនៅផ្ទះ ប្រណីតរបស់លោក គឺអាចនាំឱ្យខូចដល់ប្រព័ន្ធយុត្តិធម៌ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា បានឱ្យដឹងថា លោក ស៊ុមឆៃ សាវាងកាន (Somchai Sawangkarn) បានផ្តល់ការព្រមាន...
ប៉ារីស៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង សាទរចំពោះ “ជំហរដ៏ក្លាហាន” របស់កម្ពុជា ក្នុងជម្លោះរុស្ស៊ី។ នេះបើតាមការផ្សាយរបស់AFP នៅមុននេះបន្តិច។ លោក Emmanuel Macron បានសាទរចំពោះ “ជំហរដ៏ក្លាហាន” របស់កម្ពុជា ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នៅមុនពេលអាហារថ្ងៃត្រង់ ជាមួយសម្តេចធិបតី ហ៊ុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអាមេរិកនឹងបន្តធ្វើការវាយប្រហារយោធាលើគោលដៅក្រុម Houthi បើទោះបីជាយុទ្ធនាការនេះ មិនទាន់អាចបញ្ឈប់ក្រុមសកម្មប្រយុទ្ធយេមែនពីការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហមក៏ដោយ។ នាវាចម្បាំង និងនាវាមុជទឹករបស់អាមេរិក ដែលឈរជើងនៅសមុទ្រក្រហម បានបាញ់មីស៊ីល ទៅកាន់ទីតាំងបាញ់បង្ហោះរបស់ Houthi រាប់សិបកន្លែង ក្នុងប្រទេសយេមែន កាលពីយប់ថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាម បានវាយប្រហារលើនាវាដឹកទំនិញរបស់សហរដ្ឋអាមេរិក ជាមួយនឹងយន្តហោះគ្មានមនុស្សបើក។...
បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥០ឆ្នាំសម្រាប់ការរិះគន់របបរាជានិយម ដែលជាការជាប់ពន្ធនាគារយូរបំផុតមិនធ្លាប់មានស្ថិតក្រោមច្បាប់ប្រមាថដល់អង្គព្រះមហាក្សត្រដ៏តឹងរឹងរបស់ព្រះរាជាណាចក្រមួយនេះ ។ ចំពោះការកាត់ទោសនេះដែរ បានបំបែកនៅកំណត់ត្រានេះដែលបានកើតឡើង ក្រោយពីអស់រយៈពេលជាច្រើនឆ្នាំដែលប្រទេសថៃឡង់ដ៏ បានបង្កើនការប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាសប្រឆាំងនឹងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងអ្វីដែលអ្នករិះគន់លើកឡើងថា ជាយុទ្ធសាស្ត្រដើម្បីបំបិទមាត់អ្នកប្រឆាំងតែប៉ុណ្ណោះ។ តុលាការឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃ បានកាត់ទោសលោក Mongkol Thirakot វ័យ៣០ឆ្នាំជាអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឱ្យជាប់ពន្ធនាគារចំនួន៥០ឆ្នាំពីបទបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ។...
អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យចំនួន ៣៦នាក់ ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាម ហៅកាត់ (IS) ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ។ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរនៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា...
ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះមន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការទទួលបានជោគជ័យ ក្នុងការសង្គ្រោះជីវិតកុមារម្នាក់ មកពីខេត្តតាកែវ ដែលរងគ្រោះ ដោយសារការឆាបឆេះ បង្កមកពីការដុតសំរាម ដែលមានលាយឡំ សារធាតុរំសេវកាំជ្រួច និងបានបណ្តាលឲ្យរលាកដងខ្លួន ប្រមាណ៧០% ស្ទើរតែប៉ះពាល់ដល់អាយុជីវិត។ ក្នុងនោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា បានខំព្យាបាលដោយការវះកាត់បក និងលាងស្បែក ចំនួន ១៦ដង និងប្រើប្រាស់ឈាមប្លាស្មាអស់ ៥ប្លោក ជាមួយនិងការថែទាំដិតដល់រយៈពេល៤៦ថ្ងៃ...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងាររាយការណ៍កាលពីថ្ងៃពុធដោយបានដកស្រង់ប្រភពពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ចំនួនពលករវៀតណាមដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេសស្ថិតក្រោមកិច្ចសន្យាបានឈានដល់កម្រិតខ្ពស់បំផុត ដែលមានមនុស្សចំនួន១៥៥.០០០នាក់គិតកាលពីឆ្នាំមុន ពោលគឺបានកើនឡើង២៩ភាគរយ បើធៀបនឹងផែនការឆ្នាំ និងកើនឡើង៨,៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ របាយការណ៍បានបន្តឲ្យដឹងថា បច្ចុប្បន្ននេះមានពលករវៀតណាមប្រមាណ៦៥ម៉ឺននាក់នៅក្នុងប្រទេស និងដែនដីចំនួន៤០ នៅក្នុងពិភពលោក ។ ក្រសួងខាងលើបានឱ្យដឹងថា...
ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីចេញពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយកញញួរ វាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧និង១៥នាទី មានករណីឃាតកម្ម “ប្រើញញួរ វាយក្បាលសម្លាប់” ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ បានអះអាងថា នឹងបន្តជួយដោះស្រាយទុក្ខលំបាក របស់កម្មករនិយោជិត ជាជនរងគ្រោះ ដោយសារឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ រោងចក្រ យីដា ហ្គាមេន ដែលកំពុងសម្រាកព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល និង ក្រុមគ្រួសារ ស្របតាមច្បាប់ស្ដីពី របបសន្តិសុខសង្គម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឱ្យដឹងថា ឧបទ្ទវហេតុអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមី...