ព័ត៌មានអន្តរជាតិ

គ.ជ.ប របស់ថៃ កំពុងប៉ុនប៉ងរំលាយគណបក្ស Move Forward

រូបភាពពី៖​ The nation

បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីប៉ុនប៉ងរំលាយគណបក្ស Move Forward បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចថា គណបក្សនេះបានបំពានធម្មនុញ្ញដោយយុទ្ធនាការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាភាពគណៈកម្មការរៀបចំការបោះឆ្នោតទាំងប្រាំរូបបានបោះឆ្នោតជាឯកច្ឆ័ន្ទ នៅថ្ងៃអង្គារដើម្បីជំរុញឱ្យមានការរំលាយគណបក្ស Move Forward ស្របតាមពាក្យបណ្តឹងដែលប្តឹងដោយ អ្នកដាក់ “ញត្តិ” គឺលោក Ruangkrai Leekitwattana និងមេធាវី Theerayut Suwankesorn ។

នៅថ្ងៃទី៣១ ខែមករា តុលាការបានបញ្ជាឱ្យគណបក្ស Move Forward បញ្ឈប់រាល់ការប៉ុនប៉ងលុបចោល ឬកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ ដោយនិយាយថា យុទ្ធនាការឥតឈប់ឈររបស់គណបក្សលើបញ្ហានេះនឹងធ្វើឱ្យខូចដល់របបរាជានិយមថៃ។ វាក៏ចាត់ទុកចំណាត់ការនេះថាជាការប៉ុនប៉ងផ្ដួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសតាមមាត្រា ៤៩ នៃរដ្ឋធម្មនុញ្ញ របស់ថៃ ផងដែរ។

នៅថ្ងៃបន្ទាប់ លោក Ruangkrai និង លោក Theerayut ដែលញត្តិដែលនាំទៅដល់សាលក្រមរបស់តុលាការប្រឆាំងនឹងគណបក្ស Move Forward បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីស្វែងរកការរំសាយគណបក្សនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top