ហ្គាហ្សា៖ អគ្គស្នងការនៃទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA)លោក Philippe Lazzarini បានឲ្យដឹងថាស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ពិតជាពិបាកក្នុងការពិពណ៌នា និងមិនធ្លាប់ឃើញ ក្នុងវិបត្តិណាមួយពីមុនមក។ លោក Lazzarini បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងប្រឈមមុខនឹងសោកនាដកម្មដែលមិនទាក់ទងនឹងអាហារ” ដោយកត់សម្គាល់ថា ប្រជាជននៅតំបន់ហ្គាហ្សាទទួលរងពីប្រតិបត្តិការអត់ឃ្លានដោយចេតនាដែលអាចត្រូវបានជៀសវាង។ លោកបានព្រមានថា តំបន់ហ្គាហ្សាស្ទ្រីប ដែលមានប្រជាជនប្រហែល ២,៣៥លាននាក់រស់នៅជិតឈានចូលដល់គ្រោះទុរ្ភិក្ស ហើយ “កុមារនៅទីនោះកំពុងស្លាប់ដោយសារភាពអត់ឃ្លាន...
អ៊ីស្តង់ប៊ុលៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសនៅថ្ងៃសុក្រថា តួកគី ផ្តល់ការសម្របសម្រួលដល់កិច្ចប្រជុំកំពូលសន្តិភាព ដែលនឹងរួមបញ្ចូលរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនបច្ចុប្បន្ន។ លោក Erdogan បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅវិមាន Dolmabahce ទីក្រុងអ៊ីស្តង់ប៊ុល។ លោក...
ហ្គាហ្សា៖ កងពលតូច Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា បទឈប់បាញ់ និងការដកកងកម្លាំងអ៊ីស្រាអែល ចេញពីហ្គាហ្សា គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសណាមួយ។ អ្នកនាំពាក្យរបស់កងពលតូច Abu Ubaydah បានសង្កត់ធ្ងន់ នៅក្នុងសេចក្តីថ្លែងការណ៍ថា នឹងមិនមានការសម្របសម្រួលណា មួយលើការទាមទារទាំងនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Ubaydah បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា...
ភ្នំពេញ៖ ចេតីយ៍របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មាតាបិតារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី១០មីនានេះ។ ពិធីបុណ្យនេះបានធ្វើឡើង...
ភ្នំពេញ៖ ចេតីយ៍របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មាតាបិតារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី១០មីនានេះ។ ពិធីបុណ្យនេះបានធ្វើឡើង...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានស្នើទៅអង្គភាព ស្ថាប័នពាក់ព័ន្ធ លើការអនុវត្តន៍ច្បាប់ចរាចរណ៍ គួរពិចារណាឱ្យរថយន្ដ មានសិទ្ធិ ក្នុងការបិទកញ្ចក់ខ្មៅ ក្នុងកម្រិតណាមួយ ដើម្បីអាចទប់ទល់កំដៅ កាត់បន្ថយចំណាយលើសាំង ម៉ាស៊ូត ហ្គាស មិនប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១០ ខែមីនា...
(ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១:០០រសៀល សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំវេទិកាសាធារណៈស្តីពី មុខរបរ និងអាជីព ក្រោមប្រធានបទ «ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤»...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានផ្សព្វផ្សាយវីដេអូ នៃការវាយប្រហារ ដោយមីស៊ីល របស់រុស្សី បានបំផ្លាញប្រព័ន្ធ ការពារដែន អាកាស S-300 របស់អ៊ុយក្រែន ដែលដាក់ពង្រាយ នៅសាធារណរដ្ឋប្រជាមានិត Donetsk ។ ក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា អាវុធនេះត្រូវបានវាយប្រហារនៅជិតទីក្រុង Pokrovsk...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការយាយីនិស្សិតចិន ដែលធ្វើដំណើរទៅកាន់ប្រទេសនេះ ក្រោមលេសនៃហេតុផលសន្តិសុខជាតិ។ មួយរយៈកន្លងមកនេះ សហរដ្ឋអាមេរិក ចេញពីគោលបំណងនយោបាយ តែងតែយាយី សួរចម្លើយ និងនិរទេសនិស្សិតចិន ដោយគ្មានហេតុផល អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ យោងតាមរបាយការណ៍ និស្សិតចិនម្នាក់ទៀត ពេលចូលព្រំដែនអាមេរិក...
ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នាថ្ងៃសៅរ៍ ទី៩ ខែមិនា ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍គ្រួសារម៉ាឡេស៊ី នៅភ្នំពេញ ជាមួយនឹងការលេងល្បែងកម្សាន្តតាមបែបប្រពៃណី ម៉ាឡេស៊ី នាសួនកូកូណាត់ នៅកោះពេជ្រ។ ព្រឹត្តិការណ៍នោះ ត្រូវបានធ្វើឡើងដោយមានការចូលរួម ពីលោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី មន្រ្តីការទូត ក៏ដូចជាពលរដ្ឋម៉ាឡេស៊ី និងពាណិជ្ជកររបស់ខ្លួនផងដែរ ក្រោមបរិយាកាសរីករាយនិងស្នីទស្នាល។ និងមានវត្តមានអ្នកស្រី Quazareen...