ព័ត៌មានអន្តរជាតិ

យោធារុស្សីកំទេច S-300 របស់អ៊ុយក្រែន បានជោគជ័យ នៅDonetsk

Xinhua

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានផ្សព្វផ្សាយវីដេអូ នៃការវាយប្រហារ ដោយមីស៊ីល របស់រុស្សី បានបំផ្លាញប្រព័ន្ធ ការពារដែន អាកាស S-300 របស់អ៊ុយក្រែន ដែលដាក់ពង្រាយ នៅសាធារណរដ្ឋប្រជាមានិត Donetsk ។

ក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា អាវុធនេះត្រូវបានវាយប្រហារនៅជិតទីក្រុង Pokrovsk ដែលស្ថិតនៅចម្ងាយប្រហែល ៦៧ គីឡូម៉ែត្រភាគពាយព្យ នៃរដ្ឋធានី Donetsk នៃប្រទេសរុស្សី។

សេចក្តីថ្លែងការណ៍ដដែល ក៏បានអះអាងដែរថា ការវាយប្រហារលើ S-300 ត្រូវបានអនុវត្តជាមួយនឹង ការប្រើប្រាស់មីស៊ីលផ្លោង រយៈចម្ងាយខ្លី Iskander នៃកងកម្លាំងយោធារុស្សី។

គួរឲ្យដឹងដែរថាS-300 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលអាចបាញ់ពីដី ទៅអាកាសដែលរចនាឡើង ដោយសហសូវៀត និងដែលបានដាក់ ឱ្យប្រើប្រាស់តាំង ពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ហើយវាជាអាវុធ ដែលមានច្រើនប្រភេទនិងម៉ូដេល៕

ប្រែសម្រួល៖ស៊ុនលី

To Top