ភ្នំពេញ ៖ លោក Mathias Cormann អគ្គលេខាធិការអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) បានសម្រេចបន្តផ្តល់ការគាំទ្រ ផ្នែកបចេ្ចកទេស ក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
បរទេស៖ ទីភ្នាក់ងារស្រាវជ្រាវឥណទានមួយបាននិយាយកាលពីថ្ងៃចន្ទថា ចំនួននៃការក្ស័យធនរបស់សាជីវកម្មនៅក្នុងប្រទេសជប៉ុនបានកើនឡើងនៅឆ្នាំ២០២៣ មានរហូតល់ ៨.០០០ ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ដោយសារការកើនឡើងនៃតម្លៃសម្ភារៈ និងការកើនឡើងប្រាក់ឈ្នួលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលសាជីវកម្ម។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារ Tokyo Shoko Research បាននិយាយថា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានបន្ថែមយោធាអាមេរិកចំនួន៦ និងកន្លែងសំខាន់ៗផ្សេងទៀតទៅក្នុងបញ្ជីទីតាំង ដែលការទិញ និងប្រើប្រាស់ដី នៅតំបន់ក្បែរនោះត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងក្នុងគោលបំណងការពារសន្តិសុខជាតិ។ ជាលើកដំបូង មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចូលទៅក្នុងបញ្ជីទីតាំង ដែលឥឡូវនេះមានចំនួនសរុប ៣៩៩ ក្រោមច្បាប់គ្រប់គ្រងការប្រើប្រាស់ដី ដែលបានអនុម័តក្នុងឆ្នាំ២០២១។ ទីតាំងចំនួន៦ រួមទាំងឃ្លាំងអាវុធចំនួនពីរនៅក្នុងខេត្ត Hiroshima ស្ថិតក្នុងចំណោមទីតាំងចំនួន ១៨០ ដែលត្រូវបានកំណត់ថ្មីនៅទូទាំង។ ២៥ នៃខេត្តចំនួន...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងថាជា “សត្រូវចម្បង និងជាសត្រូវចម្បងដែលមិនអាចផ្លាស់ប្តូរបាន” ដោយសភាកំពូលសម្រេចលុបចោលអង្គភាព ដែលលើកកម្ពស់កិច្ចសន្ទនាជាមួយកូរ៉េខាងត្បូង។ នៅក្នុងសុន្ទរកថាមួយនៅក្នុងសម័យប្រជុំនៃសភាប្រជាជនកំពូលកាលពីថ្ងៃចន្ទ លោក គីម បានឲ្យដឹងថា ប្រទេសរបស់លោកមិនគួរហៅប្រជាជនកូរ៉េខាងត្បូងថាជា “ជនរួមជាតិ” ហើយច្បាប់កំពូលគួរតែអំពាវនាវឱ្យមានការអប់រំខ្លាំងឡើងដើម្បីផ្សព្វផ្សាយគំនិតថាពួកគេជាសត្រូវ។ មេដឹកនាំរូបនេះបានលើកឡើងថា ការកែប្រែរដ្ឋធម្មនុញ្ញគួរត្រូវពិភាក្សានៅក្នុងសម័យប្រជុំសភាបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងអូស្ត្រាលី កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាដ៏មានសក្តានុពល ក្នុងករណីមានឧបទ្ទវហេតុក្នុងពេលដំណាលគ្នានៅក្នុងតំបន់ក្បែរៗរបស់ពួកគេ ជាក់ស្តែងជាមួយនឹងការកើនឡើងនៃការអះអាងដែនសមុទ្ររបស់ប្រទេសចិន។ ប្រភពបានបន្ថែមថា តាមរយៈការពិភាក្សា និងការបង្កើតឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាអូស្ត្រាលី ទីក្រុងតូក្យូស្រមៃថានឹងបង្កើតគោលការណ៍ណែនាំកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយទីក្រុងកង់បេរ៉ា ដើម្បីបញ្ជាក់ពីការចែករំលែកតួនាទីរបស់ពួកគេ។ ប្រភពបានឲ្យដឹងថា ការបង្កើនភាពស្មុគ្រស្មាញ និងភាពញឹកញាប់នៃសមយុទ្ធរួមគ្នារវាងកងកម្លាំងទាំងពីរ ក៏ទំនងជាត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាផងដែរ នៅក្នុងសកម្មភាពដែលរំពឹងថា នឹងបង្កើនការរារាំងប្រឆាំងនឹងសកម្មភាពយោធាបង្កហេតុរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការពិគ្រោះយោបល់កម្រិតការងារត្រូវបានចាប់ផ្តើមដោយផ្អែកលើសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីជប៉ុនលោក...
«តៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ ពិតមែនតែក្នុងប្រវត្តិសាស្ត្រ តំបន់តៃវ៉ាន់ធ្លាប់បានត្រូវបំបែកចេញពីប្រទេសចិនដោយសារកត្តាសង្គ្រាមក្តី ក៏ប៉ុន្តែកាលពី ៨០ ឆ្នាំមុន នៅឯទីក្រុងគែរប្រទេសអេហ្ស៊ីប ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ » ។ បន្ទាប់មក...
មណ្ឌលគីរី ៖ ការប្រកួតកីឡាបាញ់ កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ បានបញ្ចប់ ដោយជោគជ័យ បន្ទាប់ពីដំណើរ រយៈពេល១ថ្ងៃ នៅខេត្តមណ្ឌលគីរី ដោយមានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា៤ វិញ្ញាសា ។ លោក ស៊ិន សូផានណាក់...
ភ្នំពេញ ៖ ករណីឃាត់ខ្លួន ឈ្មោះ ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ និងអ្នកស្រី ឆាយ ចិន្តា ចលនាស្ត្រីខណ្ឌជ្រោយចង្វារបស់គណបក្សភ្លើងទៀន គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគម្រាម កំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ ។ នេះបើលោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ...
បរទេស ៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានឲ្យដឹងថា ជំនួបកំពូលរវាងមេដឹកនាំ កំពូលរុស្សីកូរ៉េខាងជើង នឹងអាចធ្វើឡើងម្តងទៀត ។ ការអះអាងនេះត្រូវបានធ្វើឡើង នៅក្នុងពេលដែលលោក នឹងត្រូវទទួលស្វាគមន៍វត្តមាន របស់លោកស្រីរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង Choe Son-Hui ដែលបានធ្វើដំណើរមកដល់ ទីក្រុងមូស្គូនៅថ្ងៃអង្គារនេះ ។...