KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល នៃកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនពលរដ្ឋដែលបានភៀសខ្លួន ចេញពីសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បានកើនឡើងលើសពី៧,៤លាននាក់ ។ អង្គការ OCHA បានឲ្យដឹងនៅក្នុងការក្រែសម្រួល ទិន្នន័យជាចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា “ពលរដ្ឋជាង៧,៤លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុង និងក្រៅប្រទេសស៊ូដង់...
បរទេស៖ អាជ្ញាធរតួកគីបានឃុំខ្លួន កីឡាករបាល់ទាត់អ៊ីស្រាអែល គឺលោក Sagiv Jehezkel របស់ក្លឹបបាល់ទាត់ Antalyaspor ដើម្បីសាកសួរ បន្ទាប់ពីលោក Sagiv Jehezkel បានបង្ហាញពីសាមគ្គីភាពជាមួយមនុស្ស ដែលចាប់ជាចំណាប់ខ្មាំង ដោយអង្គការសកម្មប្រយុទ្ធហាម៉ាស ក្នុងអំឡុងពេលការប្រកួតលីកកំពូល។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានធ្វើការសម្រេចចិត្តក្នុងការបដិសេធមិនបញ្ជូលរដ្ឋមន្ត្រិសេដ្ឋកិច្ចលោក Mehmet Simsekទៅចូលរួមវេទិកាសេដ្ឋកិច្ចរបស់ WEForumដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុង Davos ក្នុងសប្តាហ៍នេះ។ តាមផែនការលោកSimsek នឹងត្រូវធ្វើដំណើរទៅប្រទេសស្វីសសម្រាប់ការជួបជុំគ្នាប្រចាំឆ្នាំនៃក្រុមអ្នកជំនួញ និងឥស្សរជននយោបាយ ប៉ុន្តែលោក Erdogan បានលុបចោលការធ្វើដំណើរនេះ នៅនាទីចុងក្រោយ។ ទោះបីជាយ៉ាងណាក្តីវាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ផ្សេងទៀតគ្រោងនឹងធ្វើដំណើរក្នុងគណៈប្រតិភូរបស់ Simsek...
បរទេស៖ ក្រសួងការបរទេសវៀតណាម បានអះអាងសារជាថ្មី អំពីស្ថិរភាពរបស់វៀតណាម ក្នុងការអនុវត្តគោលនយោបាយ “ចិនតែមួយ” និងការអភិវឌ្ឍទំនាក់ទំនងមិនមែនរដ្ឋាភិបាលជាមួយកោះតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បាននិយាយកាលពីថ្ងៃអាទិត្យនៅពេលសួរអំពីជំហររបស់វៀតណាមទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតរបស់តៃវ៉ាន់ថា “ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ”...
បរទេស៖ អ្នកធ្វើយុទ្ធនាការនឹងប្រមូលផ្តុំគ្នានៅឯសាលាក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំគ្នាដើម្បីជំរុញឱ្យអូស្ត្រាលីបញ្ជូនឧទ្ធម្ភាគចក្រដែលលែងប្រើប្រាស់ទៅឱ្យអ៊ុយក្រែន។ កងកម្លាំងការពារអូស្ត្រាលីគ្រោងនឹងដកចេញពីសេវាកម្មនូវឧទ្ធម្ភាគចក្រ Taipan ចំនួន ៤៥ គ្រឿងនៅចុងឆ្នាំនេះ ហើយជំនួសមកវិញដោយឧទ្ធម្ភាគចក្រ Blackhawks ដែលផលិតដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ MRH-90 Taipan របស់អូស្ត្រាលីទាំងអស់ត្រូវបានផ្អាក់ដំណើរការបន្ទាប់ពីការធ្លាក់មួយគ្រឿង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគមកពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅកម្ពុជា។ បើតាមសម្តេចធិបតីបានរៀបរាប់នៅលើបណ្តាញតេឡេក្រាមថា កម្ពុជា ពោរពេញដោយសក្តានុពលលើការវិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាព កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងនៅថ្ងៃ១៥ មករាថា គ្រាន់តែក្នុងរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ គិតពីថ្ងៃ២-១៤ មករា ដើមឆ្នាំ២០២៤នេះ យ៉ាងហោចណាស់មានជនសង្ស័យចំនួន៦៨២នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន (ធន់ល្មម) សរុប២៩០ករណី នៅទូទាំងប្រទេស។ លោក ទូច សុឃៈ បន្តថា តួលេខនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសាទរចំពោះ ក្រុមហ៊ុន Puy Du Fou Asia ក្នុងការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា ។ ការសម្តែងនូវការអបអរសាទរ របស់សម្តេចនាយករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក...
ភ្នំពេញ៖ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន បានសិក្សារួចមកហើយ អំពីទីតាំងចំនួន២ខេត្ត ដែលអំណោយផលល្បឿនខ្យល់ខ្លាំង នឹងអាចបង្កើតជា ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល នៅកម្ពុជា ដោយដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤បានអញ្ជើញទស្សនានិងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈPrince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់លោករដ្ឋមន្ត្រីពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។ តាមគោលការណ៍មជ្ឈមណ្ឌលផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថមផងដែរដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះព្រោះថា ថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដារនៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince...