ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ កសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ និងព្រះពុទ្ធរូបអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និង អ្នកឧកញ៉ា សុខ...
កាលពីថ្ងៃទី៥ខែមីនា ហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនម្តងទៀត ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ។ ក្នុងវីដេអូដែលភាគីចិនបានចេញផ្សាយ អ្នកផងទាំងពួងអាចឃើញច្បាស់ថា នាវាឆ្មាំសមុទ្រលេខ ៤៤០៧ របស់ភាគីហ្វីលីពីនមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ទៅខិតជិតនិងបំបុកនាវាឆ្មាំសមុទ្រលេខ ២១៥៥៥ របស់ចិនដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី ដែលបណ្តាលឱ្យកើតមានការកកិតក្នុងកម្រិតស្រាល ។ ឆ្មាំសមុទ្រចិនបានធ្វើប្រតិបត្តិការដោយវិជ្ជាជីវៈ រក្សាការអត់ធ្មត់ សមហេតុផលនិងស្របច្បាប់នៅហ្នឹងកន្លែង...
ព្រឹកថ្ងៃទី ៧ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទសារព័ត៌មាន ។លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិពាក់ព័ន្ធបញ្ហា«គោលនយោបាយការទូតនិងទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសចិន» ។ លោក Wang Yi បានថ្លែងថា ចាប់តាំងពីលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវទស្សនៈស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិមក ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិបានវិវឌ្ឍន៍ពីទស្សនៈនិងគំនិតផ្តួចផ្តើមទៅជាប្រព័ន្ធវិទ្យាសាស្ត្រ...
នាពេលថ្មីៗកន្លងទៅនេះ បណ្តាញទូរទស្សន៍អន្តរជាតិចិន ហៅកាត់ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសកលវិទ្យាល័យប្រជាជនចិន ធ្វើការស្ទង់ប្រជាមតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៣១៩៨០នាក់ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ដែលក្នុងនោះបូករួមទាំងអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិក អាល្លឺម៉ង់ បារាំងនិងជប៉ុនជាដើម ហើយក៏បូករួមទាំងអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសកំពុងអភិឌ្ឍន៍ដូចជាម៉ិកស៊ិក ថៃនិងនីហ្សេរីយ៉ាជាដើមផងដែរ ។ ក្នុងការស្ទង់ប្រជាមតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,១ភាគរយវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលជាផ្លែផ្កាដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ទទួលបានក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៥ភាគរយសម្គាល់ឃើញថា ទស្សនៈស្តីពី “សហគមន៍រួមវាសនារបស់មនុស្សជាតិ”បានបំពេញបន្ថែមនូវកម្លាំងចលករជាបន្តបន្ទាប់សម្រាប់ការកសាងអនាគតដ៏ល្អបវររបស់មនុស្សជាតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៥ភាគរយបានទទួលស្គាល់ទស្សនៈជាស្នូលរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,៦ភាគរយសម្គាល់ឃើញថា សន្តិសុខជាបុរេល័ក្ខខ័ណ្ឌនៃការអភិវឌ្ឍ...
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បានជំរុញឲ្យមានការចរចាជាមុនអំពីវិបត្តិអ៊ុយក្រែន ដើម្បីនាំមកនូវសន្តិភាពនៅពេលឆាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបញ្ជាក់ថា ប្រទេសចិន នឹងគាំទ្រដល់ការប្រារព្ធធ្វើសន្និសីទសន្តិភាពអន្តរជាតិមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន និងធានាឱ្យមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី និងការពិភាក្សាដោយស្មើភាពលើផែនការសន្តិភាពទាំងអស់ ។ នៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ដែលប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB មន្ត្រីធនាគារបានចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣៨ របស់មូលនិធិអាកាសធាតុបៃតង (GCF) តាមការអញ្ជើញរបស់ GCF ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតគីកាលី (Kigali Convention...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច អនុវត្តវិន័យ ចំពោះមន្ដ្រីនគរបាល ចំនួន ៥៩រូប តាមបណ្ដាស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំង...
ភ្នំពេញ៖ ដោយមានក្ដីអាណិត អាសូរ ចំពោះសត្វសុនខ ដែលត្រូវក្រុមឈ្មួញដឹកយកទៅបម្រុងនឹងលក់នៅលើទីផ្សារ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជួយសង្គ្រោះជីវិតសត្វសុនខចំនួន២០ក្បាល ដោយទិញ យកទៅព្រលែងក្នុងវត្តមួយកន្លែង ក្នុងខេត្តពោធិ៍សាត់។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ លោក ខូយ រីដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ជួយសង្រោះសុនខ២០ក្បាល...
ភ្នំពេញ ៖ សមាគមផលិតភាពយន្តខ្មែរ បានមើលឃើញថា មានករណីហ្វេសប៊ុក មិនប្រក្រតីមួយចំនួនបាន និងកំពុងព្យាយាមបញ្ចេញមតិ យោបល់បែបឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងភាពយន្តថៃ និងឌឺដងញុះញង់ឲ្យពលរដ្ឋថៃ រើសអើងភាពយន្តកម្ពុជា ។ សេចក្តីថ្លែងការណ៍ របស់សមាគមផលិតភាពយន្ត ខ្មែរនាថ្ងៃ៧ មីនានេះ បានឲ្យដឹងថា សកម្មភាពញុះញង់នេះ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ ឲ្យមានការរើសអើងនិងដុត...