គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrayinska Pravda បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យ កងទ័ពជើងទឹកអ៊ុយក្រែន លោក Dmytro Pletenchuk ឲ្យដឹងថា សកម្មភាពដើម្បីជម្រះសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ ជិតខាងរបស់ខ្លួនចេញពីអណ្តូងរ៉ែ នឹងចំណាយពេលរហូតដល់ ៥ឆ្នាំ។ លោក Pletenchuk បានប្រាប់អ្នកយកព័ត៌មានថា “ការដោះមីននៃផ្លូវទំនាក់ទំនងដែនសមុទ្រ និងផ្លូវពាណិជ្ជកម្មនឹងមាន រយៈពេលប៉ាន់ស្មានពី...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារលើពិធី រំលឹកវិញ្ញាណក្ខន្ធក្នុងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សជិត ១០០នាក់ ។ លោក Florencia Soto Nino អ្នកនាំពាក្យរងរបស់លោក Guterres បានឲ្យដឹងថា “អគ្គលេខាធិការអំពាវនាវឲ្យអ្នក ដែលទទួលខុសត្រូវទទួលខុសត្រូវ លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ...
យេរ៉ូសាឡឹម៖ តុលាការកំពូលរបស់អ៊ីស្រាអែល បានពន្យារពេលកាលពីថ្ងៃពុធ ចំពោះការធ្វើឱ្យសកម្មនៃច្បាប់ចម្រូងចម្រាស ដែលមានគោលបំណងរារាំងការប្រកាសថា នាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មិនស័ក្តិសម សម្រាប់តំណែងរបស់លោកបច្ចុប្បន្ននោះទេ។ នៅក្នុងការបោះឆ្នោត ៦-៥ ចៅក្រមតុលាការកំពូលបានសម្រេចថា ការធ្វើឱ្យសកម្មនៃអ្វីដែលគេហៅថា “ច្បាប់អសមត្ថភាព” នឹងត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីសម្រេចនេះរារាំងលោក ណេតាន់យ៉ាហ៊ុឲូ ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេរបស់អ៊ីស្រាអែល ពីការទទួលបានអត្ថប្រយោជន៍ពីច្បាប់។...
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ (០៥.០១.១៩៧៦ - ០៥.០១.២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ មករានេះ បានគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧ នេះបានសហការគ្នា ទប់ស្កាត់បទល្មើសជួញដូរមនុស្ស មកកាន់កម្ពុជាដោយការដាក់ផ្ទាំង អក្សរជាភាសាអង់គ្លេសថា “Tourist Visa, Employment is not permitted” ដែលអាចប្រែសម្រួលបានថា ទិដ្ឋាកាទេសចរណ៍ មិនអនុញ្ញាតឱ្យធ្វើការ នៅប្រទេសកម្ពុជាបានទេ។ ដើមចមដែលធ្វើឱ្យ មានការដាក់ផ្ទាំងអក្សរនេះ គឺត្រូវបានធ្វើឡើងក្រោយសំណើ...
ម៉ានីល៖ ការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីន បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួន ៥៦,៤៩៥នាក់ និងរឹបអូសថ្នាំញៀនចំនួន ១០,៤១ ពាន់លានប៉េសូ (ជាង ១៨៧លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣។ ដោយដកស្រង់របាយការណ៍របស់ នគរបាលជាតិ PCO បានឲ្យដឹងថា ការអនុវត្តច្បាប់បានធ្វើប្រតិបត្តិការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ជាង ៤៤,០០០កាលពីឆ្នាំមុន ដោយចាត់ទុកថា...
តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា ការផ្ទុះពីរនៅជិតកន្លែងបញ្ចុះសព របស់ឧត្តមសេនីយអ៊ីរ៉ង់លោក Qassem Soleimani បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៥នាក់ និងរបួសជាង ២១០នាក់ទៀតកាលពីថ្ងៃពុធ។ ការបំផ្ទុះបានកើតឡើង នៅពេល ដែលមនុស្សជាច្រើន បានប្រមូលផ្តុំគ្នានៅទីបញ្ចុះសព ក្នុងទីក្រុងខើមេន ភាគអាគ្នេយ៍ នៃប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទីបួន នៃការស្លាប់របស់លោក Soleimani នៅក្នុងការវាយប្រហារ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
នៅពេលផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះ លោក Jan Oberg បញ្ញវន្តអ៊ឺរ៉ុបបានទម្លាយឱ្យដឹងថា អាមេរិកធ្លាប់ដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយដែលស្នើឱ្យផ្ដល់ថវិការយៈពេល៥ឆ្នាំជាប់ៗគ្នា ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានឱ្យប្រឌិតព័ត៌មានអវិជ្ជមានក្លែងក្លាយអំពីប្រទេសចិន។សេចក្តីព្រាងច្បាប់នេះ បានស្នើឱ្យអាមេរិកទម្លាក់ថវិកា៣រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំចាប់ពីឆ្នាំសារពើពន្ធ២០២២ដល់ឆ្នាំសារពើពន្ធ២០២៦(សរុបចំនួន១៥០០លានដុល្លារអាមេរិក)ដើម្បីទប់ទល់នឹង”ឥទ្ធិពលសកលរបស់ប្រទេសចិន”។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានចាត់ទុកប្រទេសចិនជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំបំផុតដោយខុងឆ្គង ហើយបានបំផុសការគាបសង្កត់និងទប់ស្កាត់ដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសចិន សង្រ្គាមមតិសាធារណៈ និងសង្រ្គាមយល់ដឹងត្រូវបានកើនឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។ក្នុងនោះប្រធានបទដូចជា“គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” សេដ្ឋកិច្ចចិននិងតំបន់XinJiangជាដើមបានក្លាយទៅជាគោលដៅសំខាន់សម្រាប់លាបពណ៌របស់ភាគីអាមេរិក។ តើរដ្ឋាភិបាលវ៉ាស៊ីនតោនញាប់ខ្សែនិងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមរបៀបណាសម្រាប់ធ្វើសង្រ្គាមមតិសាធារណៈចំពោះប្រទេសចិន?ជាបឋម គឺបង្កើតខ្សែសង្វាក់នៃការក្លែងបន្លំ”ស្ថាប័ន-ប្រព័ន្ធផ្សព្វផ្សាយ-រដ្ឋាភិបាល”។ក្នុងរយៈពេលជាយូរណាស់មកហើយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានកាន់កាប់ឋានៈអាទិភាពក្នុងឆាកមតិសាធារណៈអន្តរជាតិ ហើយពូកែខាងការធ្វើសង្គ្រាមមតិសាធារណៈ។ ក្នុងនោះ ស្ថាប័នដូចជាវិទ្យុVOAនិងវិទ្យុអាស៊ីសេរី(RFA)ជាដើមដែលស្ថិតនៅក្រោមឱវាទនាយកដ្ឋានសារព័ត៌មានអន្តរជាតិរបស់អាមេរិក ត្រូវបានគេចាត់ទុកថា មានលក្ខណៈនយោបាយយ៉ាងខ្លាំងចាប់តាំងពីបានបង្កើតឡើងមក។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ជាច្រើនរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា...