ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ១៧ក្រុមហ៊ុន របស់អាមេរិក​ និងនាយកគ្រប់គ្រង ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ជួបពិភាក្សាការងារ ជាមួយសម្តេចធិបតី

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ បានទទួលជួបជាមួយ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រង​ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលអមដោយគណៈប្រតិភូ មកពីបណ្តាក្រុមហ៊ុនវិនិយោគ​ របស់សហអាមេរិក ចំនួន ១៧ ក្រុមហ៊ុន ។ជំនួបនេះត្រូវបានធ្វើឡើង នៅវិមានសន្តិភាព ខណៈលទ្ធផលកិច្ចជំនួបនេះ នៅមិនទាន់មាននៅឡើយ ។

សូមរំលឹកថា គណៈប្រតិភូចូលរួម ដែលមកពីបណ្តាក្រុមហ៊ុនវិនិយោគ របស់សហអាមេរិក ចំនួន ១៧ រួមមាន៖១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition), ២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ, ៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex, ៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ។

៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង, ៦. ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច, ៧. ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក, ៨. ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល,, ៩. ក្រុមហ៊ុនធានារ៉ាប់រង Manulife, ១០. ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក ។

១១. ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង​ Instagram, ១២. ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុ​នផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក , ១៣. ក្រុមហ៊ុន Philip Morris International, ១៤. ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ, ១៥. ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល, ១៦. ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី និង១៧. ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក ៕

To Top