បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទណ្ឌកម្មរបស់លោកខាងលិច បានបង្ខំឱ្យប្រទេសនេះផ្តោតសំខាន់ លើការផលិតជាជាងការនាំចេញថាមពល ហើយការផ្លាស់ប្តូរនេះមានអត្ថប្រយោជន៍ នេះបើយោងតាមប្រធានាធិបតីរុស្សីលោក Vladimir Putin បានអះអាងកាលពីថ្ងៃម្សិលមិញ។ លោកប្រធានាធិបតីPutin បានថ្លែងបែបនេះនៅក្នុងអំឡុង ដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យយោធា Vishnevsky ក្នុងទីក្រុងមូស្គូហើយលោកបានបន្តទៀតដែរថា៖ សេដ្ឋកិច្ចរុស្ស៊ីស្ថិតក្នុងស្ថានភាពល្អ និងពង្រីកយ៉ាងឆាប់រហ័ស ទោះបីជាមានសម្ពាធពីទណ្ឌកម្ម របស់លោកខាងលិចក៏ដោយ។ ប្រមុខរដ្ឋរូបនេះបានកត់សម្គាល់ថា ផលិតផលក្នុងស្រុកសរុបឬGDPរបស់ប្រទេសបានកើនឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អង្គការសហប្រជាជាតិបានប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញហើយថា ខ្លួនបានបញ្ចប់ការដកកងកម្លាំង រក្សាសន្តិភាពរបស់ខ្លួនចេញពីប្រទេសម៉ាលី ជាមួយនឹងទាហានចុងក្រោយ ដែលត្រូវចាកចេញត្រឹមថ្ងៃចុងក្រោយ នៃឆ្នាំ២០២៣។ កងទ័ពអន្តរជាតិរបស់ អង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអាហ្វ្រិក កាលពីមួយទសវត្សរ៍មុន ដើម្បីការពារជនស៊ីវិលប្រឆាំងនឹងក្រុមបំបែកខ្លួន និងក្រុមអ៊ីស្លាមនិយម រួមទាំងក្រុមអាល់កៃដាផងដែរ។ អាជ្ញាធរនៃប្រទេសម៉ាលី បានស្នើសុំការបញ្ចប់បេសកកម្មនៅខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ដោយលើកឡើងអំពីការបរាជ័យ ក្នុងការធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេស...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយគ្រោះរញ្ជួយ ក្នុងប្រទេសជប៉ុនឡើយ ហើយរាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ តាមរយៈសេចក្ដីថ្លែងការណ៍ព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ៣ចំណុច អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅ ក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វ៉ិចទ័រ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយថា វិស័យឧស្សាហកម្ម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវការបន្ថែមធនធានបច្ចេកទេសជាច្រើននាក់ ហើយវិស័យនេះទៀតសោត បានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងនាំកម្ពុជាឈានទៅរកការអភិវឌ្ឍន៍ជឿនលឿន ជាពិសេសទាក់ទាញអ្នកវិនិយោគក្រៅស្រុក។ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាល ជាថ្នាលដ៏សំខាន់ក្នុងការ បណ្តុះបណ្តាលជំនាញដល់យុវជន ដោយបំពាក់ប្រពន្ធ័ឧបករណ៍បច្ចេកវិទ្យាទំនើបៗ បន្ថែមពីនេះ ជាគោលនយោបាយជម្រុញ វិស័យឧស្សាហកម្មមានការរីកចម្រើនខ្ពស់ ស្របតាមទិសដៅរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុន...
ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩នាក់ បានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃ១ មករា ។ សេចក្តីប្រកាសបញ្ជាក់ទៀតថា សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប...
បរទេស៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយថា ភាគច្រើន នៃជនជាតិអារ៉ាប់ប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ហ្គាហ្សា គួរតែត្រូវបានលើកទឹកចិត្ត ឱ្យធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃទៀត ។ យោងតាមការដកស្រង់ព័ត៌មានដោយ RT លោកបានអះអាងថា វិធានការខ្លាំងគឺត្រូវការដើម្បីធានាសន្តិសុខរបស់អ៊ីស្រាអែល និងបញ្ចៀសការញុះញង់បន្ថែមទៀតរបស់ក្រុមហាម៉ាស ។ លោក Smotrich ដែលជាមេដឹកនាំគណបក្ស Zionism...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការរឹតបន្តឹងរបស់លោកខាងលិច លើការនាំចូលពេជ្ររុស្ស៊ី ដោយផ្ទាល់បានចូលជាធរមាន ជាផ្លូវការហើយ។ ប្រភពដដែលបានសរសេរថា គិតត្រឹមថ្ងៃទី១ខែមករា ការចែកចាយពេជ្រ មិនមែនឧស្សាហកម្មដែលត្រូវបានជីក កែច្នៃ ឬផលិតនៅក្នុងប្រទេសរុស្ស៊ី ទៅកាន់ទីផ្សារនៃប្រទេស G7 និង EU គឺត្រូវបានហាមឃាត់ ។ ការរឹតបន្តឹងទាំងនេះគ្រាន់តែជាផ្នែកដំបូង នៃបម្រាមប៉ុណ្ណោះ...
ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍៦ចំណុច ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ មានគុណភាព សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ មានគុណភាព និងនិរន្ដរភាព។ អនុសាសន៍ទាំង៦នោះរួមមាន៖១/ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗនៃការស្ថាបនាផ្លូវជនបទសម្រាប់ជំនួសឲ្យវត្ថុធាតុដើមក្នុងស្រុកដែលមិនអាចឆ្លើយតបគ្រប់គ្រាន់នាពេលអនាគត២/ រៀបចំផែនការបុរេសកម្មសម្រាប់ការលើកគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយត្រូវយកចិត្តទុកដាក់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ៣/ សិក្សាស្ថានភាពភូមិសាស្រ្ដ...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២១,៨២២ នាក់ហើយ ៥៦,៤៥១នាក់បានរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើទៅកាន់ស៊ីនហួ លោក Ashraf Al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៥០នាក់ និងរបួស ២៨៦នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ទន្ទឹមនឹងនេះ...