ព័ត៌មានជាតិ

អយ្យការអមសាលាដំបូងភ្នំពេញ ចោទប្រកាន់ជនសង្ស័យឈ្មោះ Fu Zhong Hua ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២៦ កុម្ភៈ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ Fu Zhong Hua ជនជាតិចិន ត្រូវជាមិត្តភិក្តរបស់ លោក ប៉ាហ្វីដូ (PaFiDo) ជាអ្នកធ្វើម្ហូបល្បីឈ្មោះលើបណ្តាញសង្គម ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាល់កុល០.៨៦mg/L) លើដងវិថីសហព័ន្ធរុស្ស៊ី ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ កាលពីរាត្រីថ្ងៃ២៣ កុម្ភៈ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធី ។

កាលពីរាត្រីថ្ងៃ២៣ កុម្ភៈ ឈានចូលថ្ងៃ២៤ កុម្ភៈជនជាតិរូបនេះដែលអមដំណើរដោយ ប៉ាហ្វីដូ ផងដែរនោះ បានបើករថយន្តស៊េរីទំនើបម៉ាក់ Lamborghini ពាក់ស្លាក លេខកម្ពុជា F.R.999 បើកបុកម៉ូតូ HONDA Dream ពាក់ស្លាកលេខសៀមរាប 1V-9127 បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូ ដួលបោកក្បាលស្លាប់នៅនឹងកន្លែង ៕

To Top